Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្ទុះអាវុធ បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន មិនបាន​សម្រេច ក្រោយ​ពលរដ្ឋ​រារាំង និង បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​ភ័យ​សន្លប់​២​នាក់

spot_img

​រាជធានី​ភ្នំពេញ ៖ ក្រុម​ជន​ស្លៀក​ស៊ីវិល​ជាច្រើន​នាក់​បាន ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់ ក្នុង​ការបង្ក្រាប​មុខសញ្ញា​គ្រឿងញៀន ដោយ​ចាប់​វាយខ្នោះ​ជនជាតិ​វៀតណាម​២​នាក់ ដែល​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ប្រជាពលរដ្ឋ និង​ធ្វើ​ស្ត្រី ខ្មែរ​អ៊ិស្លាម មាន​ការភិតភ័យ រហូត​ដល់​មាន​អ្នកសន្លប់​ចំនួន​២​នាក់ នៅ​ម៉ោង ជា​៩​យប់ ថ្ងៃ​អង្គារ ទី​១៦ ខែតុលា ឆ្នាំ​២០១៨​នេះ នៅត្រង់​ចំណុច​ភូមិ​ព្រែក​តា​ពៅ (​ទល់មុខ​វិហារ​អ៊ិស្លាម​) សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ ។​

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​នារី​ជនជាតិ​វៀតណាម​ម្នាក់ បាន​ដើរ​ចូលមក​ក្នុង​ភូមិ​កើតហេតុ​ខាងលើ មួយសន្ទុះ​ក្រោយមក​ស្រាប់​តែ​មាន​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​មួយក្រុម ស្លៀកពាក់​ស៊ីវិល ពាក់មួក​សុវត្ថិភាព​បាំង​មុខ​ជិត មាន​ទាំង​រថយន្ត ម៉ូតូ មិនដឹងថា តាម​នារី​ជនជាតិ​វៀតណាម​នះ មក​ពី​ណា​ទេ ក៏​ឆ្មក់​ចូល​មក​តាម​ក្រោយ​ហើយ​នារី​ជនជាតិ​វៀតណាម​រូបនោះ បាន​រត់​ឡើងផ្ទះ​ប្រជាពលរដ្ឋ​។ ទើប​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំងនោះ រត់​ដេញ​តាម​ចាប់​ទាំង មនុស្ស​ស្រី​ម្នាក់​និង​យុវជន​ម្នាក់​ទៀត ដាក់​ខ្នោះ​ជាប់​គ្នា រួច​បម្រុង​នាំខ្លួន ចេញ​ក្រៅ ស្រាប់តែ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​មក​ឃើញ​ទាន់ ក៏​ស្រែក​ឆោឡោ​ឡើង​បង្ក​ការភ្ញាក់ផ្អើល នាំគ្នា​មក​រារាំង​សមត្ថកិច្ច មិន​ឲ្យ​នាំ​ខ្លួន​មនុស្ស​ទាំង​នោះចេ​ញ​ទៅ​ទេ ដោយសារតែ​ប្រជាពលរដ្ឋ​ច្រើន ព្យាយាម រារាំង​មិនអោយ​នាំ​ជន​ប្រុស​ស្រី​ទាំង​២​នាក់​នោះ​ចេញ ទើប​សមត្ថកិច្ច​ផ្ទុះអាវុធ​បាញ់​ឡើង​លើ​៣​គ្រាប់ ដើម្បី​បំបែកហ្វូង​ប្រជាពលរដ្ឋ តែ​នៅ​មិន​អាច​បំបែក​បាន ទើប​សមត្ថកិច្ច​បន្ត​បាញ់​ឡើង​លើ​៣​គ្រាប់ ទៀត ទើប​បង្ក​ឲ្យ ដល់​ប្រជាពលរដ្ឋ​មានការ​ភិន​ភ័យ នាំ​គ្នា​ស្រែក​ឆោឡោឡើង ទើប​សមត្ថកិច្ច​ចម្រុះ​ទាំងនោះ នាំគ្នា​ដកខ្លួន​ចេញ​បាត់​អស់​ពី​កន្លែងកើតហេតុ ដោយ​បន្សល់​ទុក​ក្មេងស្រី​ម្នាក់ និង​មនុស្ស​ចាស់​ម្នាក់ ដែល​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម ភិតភ័យ​ញ័រ​ខ្លួន សន្លប់​បាត់ស្មារតី នៅ​កន្លែងកើតហេតុ ។​

ក្រោយពី​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​ទាំង​នោះ ចេញ​បាត់​អស់​ទៅ គេ​ឃើញ​មាន កងកម្លាំង​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ និង​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែកប្រា ចុះមក​ធ្វើ​ការសាកសួរ ដំណើរ​រឿងហេតុ និង​ជួយ​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ យក​អ្នក​ដែល​សន្លប់​យកទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​។​

លោកនាយ​ប៉ុស្តិ៍​នគរបាល​ព្រែកប្រា បានឲ្យដឹងថា កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ និង​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ កំពុង​ធ្វើ​ការសាកសួរ​ជន​ប្រុស​ស្រី​២​នាក់​ដែល​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​ចាប់​ដាក់​ខ្នោះ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×