Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​៧​មករា លើកយក​បញ្ហា គ្រឿងញៀន ហ្គេម​,​សុខាភិបាល​,​សន្ដិសុខ​,​លូ​,​ផ្លូវ​,​ទឹក​,​ភ្លើង​,​មែកឈើ​,​សំរាម​ស្អុយ និង​ចរាច​រណ៍ ជា​កង្វល់​របស់​ពួកគាត់​

spot_img

​ភ្នំពេញ​៖ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ ខណ្ឌ​៧​មករា ប្រជាពលរដ្ឋ សុំ​ឲ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ រឿង​ក្មេង​ទំនើង​ប្រើប្រាស់​គ្រឿងញៀន​,​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​,​សុខា ភិ​បាល​, ផ្លូវ​, ស្ដារលូ​,​ភ្លើង​បំភ្លី​សាធារណៈ ,​បញ្ហា​មែកឈើ​ងាប់​ធ្លាក់​មក​លើ​ប្រជាពលរដ្ឋ ,​សំរាម​ស្អុយ ,​បញ្ហា​ចរាចរណ៍ ,​ហ្គេម​បាញ់​ត្រី ជាដើម ។ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ប្រព្រឹត្ដ​ទៅ​ថ្ងៃ​ពុធ ៨​កើត​ខែអស្សុជ ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី​១៧ តុលា ឆ្នាំ​២០១៨ នៅ​វិទ្យាល័យ​បាក់​ទូក ក្រោម​អធិបតីភាព លោក ជួប ខុន សមាជិក ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ ។​

លោក ជួប ខុន សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា​៖ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ធ្វើឡើង​រៀងរាល់​មួយ​ឆ្នាំ​ម្តង តែ​នៅ​ថ្នាក់​សង្កាត់ និង​ខណ្ឌ​តែង តែ​ធ្វើ​ជា​ប្រចាំ ក្រោយពី​បញ្ចប់​វេទិកា​ពិគ្រោះ​យោល​បល់ គឺ​យើង​បូក​សរុប​បញ្ហា ដែល​ប្រជាពលរដ្ឋ​ស្នើរ​ឡើង និង​ការចង់បាន​របស់​ប្រជាពលរដ្ឋ ហើយ​ដាក់​ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍ ដើម្បី​បំពេញ​ការចង់ បាន របស់​ប្រជាពលរដ្ឋ ។​

លោក ជួប ខុន ក៏​បាន​ស្នើរ​សុំឲ្យ​ប្រជាពលរដ្ឋ​លើកឡើង​នូវ​បញ្ហា​ប្រឈម​នានា ក្នុង​មូលដ្ឋាន ដើម្បីឲ្យ​អាជ្ញាធ​ររាជធានី​ភ្នំពេញ​ដោះស្រាយ ជូន​បងប្អូន​។ ក្នុងឱកាស​នោះ លោក​ក៏​បាន​កោតសរសើរ ចំពោះ​កម្លាំង​មាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ដែល​បាន​បង្ក្រាប​បទល្មើស​ជាប្រចាំ ពិសេស​លើ​ការបង្ក្រាប​គ្រឿងញៀន ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​បងប្អូន​បានល្អ​កន្លងមក ។ នេះ​ជា​ការបង្ហាញ​ពី​ការ​ចូក​រួម​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់ មាន​សុ​វត្ថ​ភាព​បានល្អ​។​

លោក​បាន​បញ្ជាក់ថា​៖ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​នៅ​ព្រឹក​នេះ គឺ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​សំខាន់​ជា​ច្រើន ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ ,​បញ្ហា​បរិស្ថាន ,​បញ្ហា​គ្រឿងញៀញ​,​សុខភាព​,​ទឹក ,​ភ្លើង និង​បញ្ហា​អភិវឌ្ឍ​ន៏​មូលដ្ឋាន​។​

ក្នុង​វេទិកា​នេះ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ឡើងមក​ស្នើរ​សុំ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជួញ​ដោះស្រាយ​ជាច្រើន​ករណី ដែល​ភាគច្រើន​ជា​ពាក់ព័ន្ធ នឹង​ការងារ​សា​ធា​រការ ដូចជា បញ្ហា​ដាក់​អំពូល​ភ្លើង បញ្ហា​គ្រឿងញៀន ,​បញ្ហា​ក្មេង​ទំនើ​ង​,​ផ្លូវ បញ្ហា​ដាក់លូ​, បញ្ហា​កាប់​ដើមឈើ និង​កាប់​មែកឈើ បញ្ហា ចរាច​រណ៍ ដើម្បី​ងាយស្រួល​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ បញ្ហា​កែ​ឈ្មោះ​លើ​សៀវភៅ​គ្រួសារ ការចុះបញ្ជីឈ្មោះ​ក្មេង​តូចៗ ចូល​ក្នុង​សៀវភៅ​គ្រួសារ នៅ​សាលាខណ្ឌ​មាន​ការយឺតយ៉ាវ រឿង​អាហារូបករណ៍​សិស្ស ,​បញ្ហា​ដោះស្រាយ​នាក់​រស់នៅ​អនាធិបតេយ្យ នៅ្ន​ក្នុងវ​ត្ដ​ព្រះ​ពុធ និង​អ្នក​រស់នៅ​ក្នុង​សាលា​បាក់​ទូក ជាដើម​។​

លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​៖ សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ការចូលរួម មតិយោបល់ និង​លើក​ឡើង​នូវ​សំណើរ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិត​បាន​នាំមក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បាន​ធ្វើឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំង​នូវ​ចំណុច​អសកម្ម​នានា ពេលកន្លងមក ដើម្បី​រដ្ឋបាល​រាជធានី​ធ្វើ​ការកែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន ឲ្យបាន​ល្អ​ប្រសើរ និង​ស្វែងរក​នូវ​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ​ឲ្យមាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព ក្នុងនាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​។​

សូមបញ្ជាក់​ថា​៖ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ត្រូវបាន​ធ្វើឡើង​ក្នុង​១​ឆ្នាំ​ម្តង សម្រាប់​មួយ​ខណ្ឌ​នី​មួយៗ មានន័យ​ថា ទាំង​១២​ខណ្ឌ ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ធ្វើ​ឡើង​ចំនួន​១២ ដង​ផងដែរ​៕ ដោយ​៖​កូឡាប

spot_img
×