Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ម្នាក់​ត្រូវ​ពិការ​ភ្នែក ដោយសារ​ជក់​មើល​រឿង​ភាគ​ចិន​ខ្លាំងពេក​

spot_img

​នៅ​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍ មនុស្ស​មួយចំនួន​ចូលចិត្ត​ណាត់គ្នា​ដើរលេង​ជាមួយ​មិត្តភក្តិ ឬ​ជា​លក្ខណៈ​គ្រួសារ ខណៈ​មនុស្ស​មួយចំនួនទៀត ចូលចិត្ត​សម្រាក​នៅ​ផ្ទះ ធ្វើ​អ្វី​ដែល​ពួក​គេ​ចូលចិត្ត ដូចជា​តាមដាន​រឿង​ភាគ​ជាដើម​។​

​មិន​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ ស្ត្រី​ជនជាតិ​ចិន​ម្នាក់ បាន​ជ្រើសរើស​យក​ការ​សម្រាក​នៅ​ផ្ទះ ហើយ​មើល​រឿង​ភាគ​ចិន​ដែល​នាង​ចូល​ចិត្ត​។​

​ប៉ុន្តែ​ដោយសារ​តែ​ការជក់​មើល​រឿង​ភាគ​ចិន​ខ្លាំងពេក នាង​ត្រូវបាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​​ភ្នែក​វាយប្រហារ បន្ទាប់ពី​នាង​បាន​មើល​រឿង​ចិន​រហូតដល់ ៧០​ភាគ ក្នុង​រយៈពេល​ត្រឹមតែ ១​អាទិត្យ​ប៉ុណ្ណោះ ដោយ​មួយ​ភាគៗ មាន​រយៈពេល​ប្រហែល ៤៥​នាទី​។​

​កាលពី​ពេល​ថ្មីៗ​នេះ ប្រទេស​ចិន​បាន​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​របស់​ខ្លួន​នៅ​ដើមខែ​តុលា​នេះ ជា​ហេតុ​ធ្វើឲ្យ​ស្ត្រីចិន​ម្នាក់​ឈ្មោះ Ting មាន​ពេល​ឈប់​សម្រាក​នៅ​ផ្ទះ និង​មើល​រឿង​ភាគ​ដ៏​ល្បី​របស់​​ចិន​មាន​ឈ្មោះ​ថា The Story of Yanxi Palace​។​

​នាង​ជក់​មើល​រឿង​រហូត ដល់​ថ្នាក់​បាន​សម្រាក​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ រហូត​ដល់​នាង​មើល​វា​ចប់​​ត្រឹម​តែ​រយៈពេល ៧​អាទិត្យ​ប៉ុណ្ណោះ​។ បន្ទាប់​ពី​បញ្ចប់រឿង​ភាគ ភ្នែក​ខាងឆ្វេង​របស់​នាង មាន​សភាព​ព្រិល ហើយ​នាង​មិន​អាច​មើលឃើញ​អ្វី​សោះ ដូច្នេះ​នាង​ក៏​ស្វែងរក​ការព្យាបាល​។​

​ទោះយ៉ាងណា ការស្វែងរក​ការព្យាបាល​នោះ​មិន​ជោគជ័យ​ទេ ហើយ​ទីបំផុត​នាង​កើត​ជំងឺ​ដាច់​​សរសៃឈាម​ក្នុង​ភ្នែក (Eye stroke)​។

​សូមបញ្ជាក់​ថា ជំងឺ​នេះ​កើតឡើង​នៅពេលដែល​មាន​ការរាំងស្ទះ ឬ​កាត់​បន្ថយ​នៃ​លំហូរ​ឈាម​ទៅកាន​ប្រព័ន្ធ​ប្រសាទ​ភ្នែក​៕ សុភ័ក្ត្រ

​ប្រភព​៖ Goodtimes​

spot_img
×