Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​អធិការនគរបាល​ស្រុក​ព្រៃនប់ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​លួច​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ កម្លាំង​នគរបាល​សក​រុក​ព្រៃនប់ បានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ២០ និង​៣០​នាទី លោក​វរសេនីយ៍ត្រី ហួរ យ៉ៃ អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន ១ ច្បាប់​លេខ​២០៥ តព​/១៧ ចុះ​ថ្ងៃ​ទី ០៥-១២-២០១៧ ដែល​ចុះហត្ថលេខា​ដោយ លោក គួន ចន្ថា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។​

តុលាការ បាន​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន ឈ្មោះ ទុយ សំអាត ហៅ សេង សំអាត ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ហើយ​ថា ការចាប់ខ្លួន​នេះ ពី​បទ​អំពើ​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​ដែល​ប្រព្រឹត្ត​នៅ​ចំណុច ក្រុម​២ ភូមិ ៦ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី ២០-១០-២០១៧​។​

សមត្ថកិច្ច​ឲ្យដឹងថា ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​នគរបាល​ចាប់ខ្លួន​នៅ​ចំណុច ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក្រោយ​ពី​ស្វែងរក​អស់​រយៈពេល​១០​ខែ​មក​ហើយ ព្រោះ​ជនសង្ស័យ​រូបនេះ បាន​គេច​ទៅ​លាក់ខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជយ័​៕ ដោយ ៖ ដែនសីមា

spot_img
×