Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វីដេអូ​របស់​បុរស​ម្នាក់​ជួយសង្គ្រោះ​ត្រី​ដូ​ហ្វីន​ឲ្យ​ត្រឡប់​ចូល​សមុទ្រ​វិញ មាន​អ្នក​ចូល​មើល​ជាង ១០​លាន​ដង​ (វីដេអូ)

spot_img

​បុរស​ម្នាក់​បាន​ជួយ​សង្គ្រោះ​ត្រី​ដូ​ហ្វីន​ស្រស់​ស្អាត​មួយ​ក្បាល​ឲ្យ​ត្រឡប់​ចូល​សមុទ្រ​វិញ ហើយ​វីដេអូ​នៃ​ការជួយ​សង្គ្រោះ​របស់​គាត់ មាន​មនុស្ស​ចូល​មើល​រហូត​ជាង ១០​លាន​ដង​។​

​បុរស​មានចិត្ត​សប្បុរស​ខាងលើ​មានឈ្មោះ​ថា Naude Dreyer​។ គាត់​បាន​ធ្វើដំណើរ​តាម​ឆ្នេរសមុទ្រ ហើយ​គាត់​ក៏​បាន​ឃើញ​អ្វី​មួយ​ហាក់​កំរើក​នៅលើ​ឆ្នេរ រួច​គាត់​ក៏​បាន​ចូល​ទៅ​ជិត ទើប​ដឹងថា​ជា​ត្រី​ដូ​ហ្វី​នតូច​មួយ​ក្បាល​។​

​ត្រី​ដូ​ហ្វីន​មាន​សប្បុរសខ្មៅ​រលើប​លាយស​បន្តិច បាន​ទើរ​នៅលើ​ឆ្នេរសមុទ្រ Paaltjies Beach ស្ថិតនៅ​ក្បែរ​ទីក្រុង Namibian city​។​

​បន្ទាប់ពី​បាន​ឃើញ​សភាព​ត្រី​បែប​នោះ លោក Naude Dreyer ក៏​បាន​ចាប់​លើ​កវា និង​ដើរ​សំដៅ​ទៅ​កាន់​ទឹក​ជ្រៅ រួច​លែង​ត្រី​នោះ​ថ្ម​មៗ​ចូល​ក្នុង​សមុទ្រ​វិញ​។ គាត់​និយាយ​ថា គាត់​មិន​បានដឹង​ច្បាស់​ថា ថា​ត្រី​នោះ​មក​ជាប់​នៅ​នឹង​ឆ្នេរ​ដោយ​វិធី​ណា​។​

​សកម្មភាព​នៃ​ការជួយ​សង្គ្រោះ​ត្រី​ដូ​ហ្វីន​របស់លោក Naude Dreyer ទទួលបាន​ការចូល​មើ​ល​​ជាង ១០​លាន​ដង ហើយ​អ្នកទស្សនា សរសើរ​ចំពោះ​សកម្មភាព​របស់​គាត់​ជាខ្លាំង​។​

​សូមបញ្ជាក់​ថា ត្រី​ដូ​ហ្វីន​ដែល​បុរស​ខាងលើ​បាន​ជួយសង្គ្រោះ ជា​ប្រភេទ​ត្រី​ដូ​ហ្វី Heaviside ហើយ​វា​ជា​ប្រភេទ​ត្រី​មាន​ទំហំ​តូច ដែល​រស់នៅ​សមុទ្រ​ក្នុង​ប្រទេស​អង់កូ​ឡា​។ សម្រាប់​ត្រី​ពេញវ័យ មាន​ទង្ង​ន់​ប្រហែល ៤០​គីឡូក្រាម​ប៉ុណ្ណោះ​៕ សុភ័ក្ត្រ

​ប្រភព​៖ Goodtimes​

spot_img
×