Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម យន្ត មីន​៖ ក្រុម​កាយ​រិទ្ធិ​កម្ពុជា​ខេត្ត​ព្រះសីហនុ បាន​រួមចំណែក​ដល់​កិច្ច​ការងារ​សង្គម​

spot_img

​ខេត្ត​ព្រះសីហនុ ៖ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន មានប្រសាសន៍​កាលពី​សៀ​ល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​ថា ក្រុម​កាយ​រិទ្ធិ​កម្ពុជា​ខេត្ត​ព្រះសីហនុ បាន​រួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ខេត្ត​ឲ្យមាន​ការរីកចម្រើន ជា​ពិសេស​បាន​ជួយ​ការងារ​ស្មគ្រ័ចិត្ត​ក្នុង​កិច្ច​ការងារ​សង្គម​។​

ក្នុងនោះ ក៏​បាន​ចូលរួម​ធ្វើ​ការងារ​មិត្ត អប់រំ​មិត្ត នៅ​តាម​សាលា​គោលដៅ​នានា ពិសេស​បាន​ជួយ​បណ្តុះបណ្តាល ដល់​សមាជិក​កាយ​រិទ្ធិ ឲ្យមាន​ក្រមសីលធម៌ គោរព​វិន័យ ដើម្បី​ក្លាយខ្លួនជា​កូន​ល្អ សិស្ស​ល្អ និង​ជា​ទំពាំង​ស្នង​ឬ​ស្សី​ក្នុង​ការងារ​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ថែមទៀត​។​

ឯកឧត្តម យន្ត មីន ឲ្យដឹង​ដូច្នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​កាយ​រិទ្ឋិ​កម្ពុជា​ខេត្ត​ព្រះសីហនុ ប្រចាំឆ្នាំ​២០១៧- ២០១៨ នៅ​សាលាខេត្ត​ព្រះសីហនុ​៕​ ដោយ ៖ ដែនសីមា

 

spot_img
×