Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់​! ប្លន់​ក្នុង​បន្ទប់ទឹក វាយ​ចាក់​ប្រហារ​ជនរងគ្រោះ​ឡើង​សុះ​ខ្លួន (​វីដេអូ​)

spot_img

​ចោរ​វ័យក្មេង​អាយុ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ បន្ទាប់ពី​បាន​វាយ​ប្លន់​បុរស​វ័យ​ពាក់កណ្តាល​អាយុ​ម្នាក់​យ៉ាង​សាហាវ នៅក្នុង​បន្ទប់ទឹក​នៃ​ផ្សារ​ទំនើប Bangkapi នៅក្នុង​ប្រទេស​ថៃ -​ទីកន្លែង​ដែល​ហេតុការណ៍​ដ៏​រន្ធត់​នេះ​ត្រូវបាន​ថត​ដោយ​អ្នក​ឡើង​ផ្សារ​ម្នាក់ ។​

​ប៉ូលីស​បាន​បញ្ចេញ​ឲ្យ​ដឹងថា ចោរ​ដៃដល់​មាន​ឈ្មោះថា Chuchart Kaewsiram អាយុ ២២ ឆ្នាំ ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ Nuttakarn Feungkajorn អាយុ ៤៤ ឆ្នាំ ។​

​នៅក្នុង​វីដេអូ​នៃ​ហេតុការណ៍​នេះ Chuchart អាច​ត្រូវ​បានឃើញ​វាយប្រហារ​ទៅលើ Nuttakarn ជាមួយ​ព្រនុង​ដែក​មួយ​ប្រភេទ ខណៈ​គាត់​កំពុង​អង្គុយ​នៅលើ​កម្រាល ព្យាយាម​ឱប​ជើង​របស់ Chuchart និង​ស្រែក​សុំ​អង្វរ​ចោរ​រូបនេះ​ឲ្យ​ឈប់​ធ្វើបាប​ខ្លួន​ទៀត​ទៅ ។​

Nuttakarn អាច​ត្រូវ​បានលឺ​និយាយអង្វរ​ថា​៖ «​ជួយ​ខ្ញុំ​ផង​! ជួយ​ខ្ញុំ​ផង​… គាត់​យក​កាបូប​របស់ខ្ញុំ​ហើយ​!» ។​

​ភ្លាមៗ​នោះ Chuchart ត្រូវបាន​ឃាត់ខ្លួន​ដោយ​សន្តិសុខ​ផ្សារ និង​ក្រោយមក ប្រគល់​ខ្លួន​ឲ្យ​ប៉ូលីស​ដែល​បាន​និយាយថា មុនពេល​កើតហេតុ Chuchart រូបគេ​ចូលទៅ​កាន់កាប់​ក្នុង​បន្ទប់ទឹក​ផ្នែក​បុរស ស្ថិតនៅ​ជាន់​ទី​៣ និង​បន្ទាប់មក ក៏បាន​វាយប្រហារ Nuttakarn នៅពេល​គាត់​ចូលមក​ប្រើប្រាស់​បង្គន់ ។​

​យោងតាម Spring News ប៉ូលីស​និយាយថា Nuttakarn បាន​រងរបួស​ឈាម​ហូរ​ស្រោច​ក្បាល និង​របួស​ជាច្រើន​ទៀត នៅលើ​ពាសពេញ​ដងខ្លួន​របស់គាត់ ។​

Chuchart បាន​សារភាព​ចំពោះ​ការប្រព្រឹត្ត​ដ៏​ធ្ងន់ធ្ងរ​នេះ​របស់ខ្លួន ដោយ​និយាយថា រូបគេ​បាន​វាយ Nuttakarn ប្រហែល ១០ ដង មុនពេល​រត់ចេញ​ជាមួយ​កាបូប​របស់គាត់ ។​

​ទោះយ៉ាងណា Chuchart ត្រូវបាន​ចោទប្រកាន់​ជាមួយ​អំពើ​បង្ក​របួសស្នាម និង​ប្លន់ ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ Coconuts​

spot_img
×