Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ត្រេកអរ​ជំនួស​! ត្រូវ​គ្រូ​គប់​ពែងតែ​ឲ្យ​រងរបួស​មាត់​ឡើង​ខូច​ទ្រង់ទ្រាយ​ដ៏​អាក្រក់ ឥលូវ ត្រឡប់មក​សភាព​ដ៏​ស្រស់ស្អាត​វិញ ដោយសារ​គុណបុណ្យ​…

spot_img

​មន្ទីរពេទ្យ Yahee នៅក្នុង​ទីក្រុង​បាងកក (​ថៃ​) បានធ្វើការ «​ជួសជុល​» កន្លែង​របួស​របស់​យុវតី​វ័យ ១៧ ឆ្នាំ ម្នាក់ ដោយ​ជោគជ័យ បន្ទាប់ពី​គ្រូបង្រៀន​របស់​នាង​ត្រូវបាន​ចោទប្រកាន់​គប់​ពែងតែ​ដាក់​នាង បណ្តាល​ឲ្យ​ទ្រង់ទ្រាយ​មាត់​របស់​នាង​ដ៏​គួរ​ឲ្យ​អាសូរ ។​

​ប្អូនស្រី​ឈ្មោះ Narudee Jodsanthia ជា​សិស្ស​រៀន​នៅ​សាលា Chokchai Samakkee នៅក្នុង Nakhon Ratchasima បានទទួល​ការព្យាបាល​ពី​មន្ទីរពេទ្យ Yanhee ដែលមាន​ឯកទេស​ក្នុងការ​វះកាត់​កែ​សម្ផស្ស​ដ៏​ជំនាញ​បំផុត ។​

Sanook បាយ​រាយការណ៍​ថា នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ពុធ ក្រុម​វេជ្ជបណ្ឌិត​បាន​និយាយថា ពួកគេ​បានចេញ​វេជ្ជបញ្ជា​ព្យាបាល​ដោយ​ការហាត់​ប្រាណ​, វិធី​ចាក់​ម្ជុល​ព្យាបាល និង​ប្រើប្រាស់​ថ្នាំ​ដ៏​ទំនើប ដល់ Narudee ហើយ​បន្ទាប់​រយៈពេល ៥ ខែ ផ្ទៃមុខ​របស់​នាង​បាន​វិល​ត្រឡប់មក​ស្ថានភាព​ធម្មតា​វិញ ។​

​កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៦ គ្រូបង្រៀន​របស់​នាង​ឈ្មោះ Paithoon Klaengkrathok ត្រូវបាន​ចោទប្រកាន់ថា​បាន​គប់​ពែង​១​ដាក់​នាង ក្នុងអំឡុងពេល​បង្រៀន បន្ទាប់ពី​នាង​បាន​បដិសេធ​អង្គុយ​នៅលើ​ដី នៅឯ​សាលារៀន​របស់​នាង ព្រោះតែ​វា​ក្តៅ​ពេក ។​

​ពែងតែ​នោះបាន​វាយប្រហារ​ទៅលើ​ផ្នែក​ខាងឆ្វេង​នៃ​ថ្ងាស​របស់​នាង ហើយ​បន្ទាប់​ភ្លាមៗ​នោះ នាង​ក៏​ចាប់ផ្តើម​មានការ​លំបាក​ក្នុងការ​បិទមាត់ និង​ភ្នែក​ឆ្វេង ។ ទីបំផុត មាត់​របស់​នាង​បាន​ទាញ​ខើច​ទៅ​ម្ខាង​ដ៏​អាក្រក់​តែម្តង ។​

​ម្តាយ​របស់ Narudee បាន​រាយការណ៍​រឿងរ៉ាវ​នេះ​ទៅកាន់​ប្រព័ន្ធ​ផ្សាយ បន្ទាប់ពី​សាលារៀន​បដិសេធ​បង់​សម្រាប់​ថ្លៃ​ចំណាយ​ការព្យាបាល​របស់​នាង​ចំនួន ៣ សែន​បាត ។​

​បន្ទាប់ពី​រឿងរ៉ាវ​នេះ​បាន​ផ្ទុះឡើង គ្រូបង្រៀន​នោះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​បង្ក​របួសស្នាម​ធ្ងន់ធ្ងរ ។ ទោះយ៉ាងណា Paithoon បាន​អះ​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ និង​អះអាងថា គាត់​ពុំមាន​បំណង​វាយប្រហារ​លើ​ផ្ទៃ​របស់​កូនសិស្ស​ម្នាក់នេះ​ទេ ហើយ​គ្រាន់តែ​គប់​ថូផ្កា​ទៅកាន់​បង្អួច​ប៉ុណ្ណោះ ។ គាត់​បាន​និយាយថា ពែងតែ​នោះបាន​រ៉េ​ចេញ និង​វាយប្រហារ Narudee តែម្តងទៅ ។​

Paitoon គ្រោង​តតាំង​នឹង​ការចោទប្រកាន់​នេះ​នៅ​តុលាការ ។ គាត់​នឹង​ប្រឈមមុខ​ការកាត់ទោស​ជាប់ពន្ធនាគារ​រហូតដល់ ១០ ឆ្នាំ និង​ក៏​អាច​ពិន័យ​ជា​ប្រាក់ ២ ម៉ឺន​បាត​ផងដែរ ប្រសិនបើ​គាត់​ត្រូវបាន​រកឃើញថា​មានទោស​នោះ ៕

     

ដោយ​៖ ចន្ទី​

ប្រភព៖ pattayaone.news

spot_img
×