Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រូបង្រៀន​និង​សិស្ស​រៀន​នៅ​សាលា​ឡាយ​ហ្វ៍ ក្រុងព្រះសីហនុ តវ៉ា​ចំពោះ​ចំណាត់ការ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​

spot_img

ខេត្ត​ព្រះសីហនុ ​៖ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​ម្សិលមិញ មាន​ការភ្ញាក់ផ្អើល​មួយ​កើតឡើង ដោយ​ទាំង​អ្នកគ្រប់គ្រង លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ជាច្រើន​នាក់ រៀន​នៅ​សាលា​ឡាយ​ហ្វ៍ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បាន​ចេញ​មក​តវ៉ា​ជំទាស់ ទៅ​ចំ​ពោះ​ចំណាត់ការ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ លោក រស់ សា​រាំ ព្រះរាជា​អាជ្ញា​រង​អម​សាលាតំបូង​ខេត្ត​ព្រះសីហនុ ដែល​ចុះ​បំពេញ​នីតិវិធី​អនុវត្តន៍​សាលក្រម វាស់វែង​រក​ទីតាំង​ដី​ទំនាស់ នៅក្នុង​បរិវេណ​សាលា​ឡាយ​ហ្វ៍ រវាង​ឈ្មោះ ឈន វិច្ឆិកា និង​ឈ្មោះ ឃៀន ចន្ថា​។ ការតវ៉ា របស់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៅក្នុង​បរិវេណ​សាលា​ឡាយ​ហ្វ៍ ធ្វើឡើង​តាមរយៈ​ការបង្ហាញ នូវ​របាយការណ៍​ថា ​ទីតាំង​ដី​សាលា​ខាងលើនេះ បាន​ដំណើរការ​មាន​រយៈពេល​ជិត ២០​ឆ្នាំ​មក​ហើយៗ ថែមទាំង​មាន ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ថែមទៀត​ផង​។​

ជុំវិញ​បញ្ហា​នេះ មន្ត្រី​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ពន្យល់ថា តាម​បណ្តាញ​សង្គម Telegram ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​ដឹង កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​ថា ការពិត​ករណី​ខាងលើ គឺ​លោក រស់ សា​រាំ ព្រះរាជអាជ្ញារង​រស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​អនុវត្តន៍​សាល ក្រម​ស្ថាពរ ដែល​ទើប​ចូល​ជា​ស្ថាពរ ក្នុង​ឆ្នាំ​២០១៨​នេះ តាម​នីតិវិធី ក្រោយ​ពី​ភាគី ដែល​អះអាង​ថា ជា​ម្ចាស់​ដី បាន​តស៊ូ​ក្តី​តាមផ្លូវ​តុលាការ​ជិត ២០​ឆ្នាំកន្លងមក គឺ​បាន​ប្តឹង​គ្នា​តាំងពី​ឆ្នាំ​២០០៣​មកម្ល៉េះ​។

មហាជន​នៅ​ក្រុងព្រះសីហនុ ដែល​តាមដាន​រឿង​នេះ បាន​ស្នើសុំ​ឲ្យ​អជ្ញាធ​រពាក់​ពន្ធ័​ទាំង​អស់ ដោះស្រាយ​ទំនាស់​ជូន​គូរ​ភាគី​ឲ្យបាន​សមស្រប​ប្រកបដោយគ​តិ​យុត្តិ​ធម៌ ដើម្បី​ការពារ​ផលប្រយោជន៍ របស់​ម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ ដែល​ទទួលស្គាល់​ដោយ​ផ្លូវច្បាប់​៕ ដោយ ៖ ដែនសីមា

spot_img
×