Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​តាកែវ​ ៖ អាជ្ញាធរ​មូលដ្ឋាន​ត្រូវទប់ស្កាត់​រថយន្ត​ដឹក​ធំៗ​បើកបរ​លើ​ផ្លូវលំ​ដើម្បីចៀសវាង​នូវការខូចខាត​ផ្លូវ​ធ្ងន់ធ្ងរ

spot_img

តាកែវ​៖ ថ្លែង​នៅក្នុង​ឱកាស​អញ្ជើញ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ក្រាល​គ្រួស​ស​ចំនួន​២​ខ្សែ ប្រវែង​សរុប​៥,៧០០​ម៉ែត្រ សង្កាត់​បារាយណ៍ ក្នុង​ក្រុង​ដូន​កែវ នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​មានប្រសាសន៍​ដោយ​ណែនាំ​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ត្រូវ​រួមគ្នា​ធ្វើការ​ទប់ស្កាត់​កុំ​ឲ្យ​រថយន្ត​ប្រភេទ​ធំៗ​បើក​ឆ្លងកាត់​ចូល​ផ្លូវលំ​នេះ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ផ្លូវ​ឆាប់​ខូច​។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត មានប្រសាសន៍​បន្ត​ថា ផ្លូវលំ​ទាំង​២​ខ្សែ​ដែល​អាជ្ញាធ​ខេត្ត​បើក​ដំណើរការ​ការដ្ឋាន​ជួសជុល​នៅ​ថ្ងៃនេះ វា​ជា​កម្មសិទ្ធិ​របស់​យើងទាំងអស់គ្នា ដែល​ត្រូវ​រួមគ្នា​ថែរក្សា ការពារ និង​ជួសជុល​ឲ្យបាន​មាំ ដើម្បី​ផ្តល់​ជា​ប្រយោជន៍ និង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីនេះ និង​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ផ្លូវលំ​នេះ ជា​ពិសេស​ផ្លូវ​នេះ​វា​និង​ធ្វើឲ្យ​ដឹកជញ្ជូ​នកសិក​ផល​របស់ប​ង​ប្អូន​ប្រជាកសិក​ទៅ​កាន់​ទីផ្សារ​កាន់តែ​ឆាប់រហ័ស​និង​មិន​មាន​ការយឺតយ៉ាវ​ដូចពេលមុន​នោះទេ​។​

ឯកឧត្តម​អភិបាលខេត្ត បន្ថែមទៀតថា អាជ្ញាធ​ខេត្ត​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដូច​ជា​ការ​ត​បញ្ដាញ​ទឹក ភ្លើង ការជួសជុល​ផ្លូវ​និង​ការផ្ដល់​សេវា​សាធារណៈ​ឲ្យបាន​ឆាប់រ​ហ័ស​ដល់​ប្រជាពលរដ្ឋ​។ ក៏ប៉ុន្តែ​ពាក់ព័ន្ធ​ទៅ​និង​ការ​ប្រើ​ប្រាស់​ផ្លូវ​សាធារណៈ គឺ​ទាល់តែ​មាន​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទើប​ការប្រើប្រាស់​ផ្លូវ​នេះ​បានយូ​អង្វែង តាមរយៈ​ការចូលរួម​ជួយ​ទប់ស្កាត់​កុំឲ្យ​រថយន្ត​ធំ​ដឹក​លើសទ​ម្ងន់​បើក​ឆ្លងកាត់​នាំ​ឲ្យ​ឆាប់​ខូច​ផ្លូវ​។​

នៅក្នុង​ឱកាស់​នោះ​ឯកឧត្តម​អភិបាលខេត្ត​តាកែវ​ក៏​បាន​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធ​មូលដ្ឋាន ត្រូវ​យកចឹត្តទុកដាក់​បំរើ​សេវា​សាធារណៈ​ជូនបង​ប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា ម្យ៉ាងវិញទៀត​ត្រូវ​ជួសជុល​ផ្លូវ​ជា​បន្ទាន់​នៅ​ពេល​ដែល​ផ្លូវ​ខូច​តិចតួច ជៀសវាង​ទុក​ឲ្យ​ខូច​ធ្ងន់ធ្ងរ ដែលនាំអោយ​មាន​ការរិះគន់​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ៕ តាកែវ​

   

spot_img
×