Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ឲ្យ​គណនី Facebook ឈ្មោះ Doctor Care បញ្ឈប់​ការផ្សព្វផ្សាយ​ផលិតផល​ឱសថ និង​គ្រឿងសំអាង​គ្មាន​ច្បាប់​អនុញ្ញាត​ជាបន្ទាន់​

spot_img

​ភ្នំពេញ ៖ ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្ដីជូនដំណឹង ស្តី​ពី​ការហាមឃាត់ គណនី​ឈ្មោះ Doctor Care ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ និង​គ្រឿងសំអាង​គ្មាន​ច្បាប់​អនុញ្ញាត ពី​ក្រសួង​សុខាភិបាល​។​

​យោងតាម​សេចក្ដីជូនដំណឹង របស់​ក្រសួង​សុខាភិបាល បានឲ្យដឹង​ទៀតថា យោង​តាម​ការពិនិត្យ​ឃើញ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក រៀងរាល់ថ្ងៃ មាន​គណនី ឈ្មោះ Doctor Care កំពុង​ផ្សព្វផ្សាយ លក់​ផលិតផល​ឱសថ និង​ផលិតផល​គ្រឿងសំអាង ជាច្រើន​មុខ ដោយ​គ្មាន​ការត្រួតពិនិត្យ​គុណភាព និង​ការចុះ​បញ្ជិកា គ្មាន​លេខ​ប្រវេទន៍ គ្មាន​ក្រុមហ៊ុន​នាំចូល និង​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ ពី​ក្រសួង​សុខាភិបាល​នោះឡើយ​។ ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់​កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​អាច​ឈាន​ដល់​បាត់បង់​អាយុជីវិត​របស់​អ្នកប្រើប្រាស់​ទៀត​នោះ សូម​ប្រជាពលរដ្ឋ​បញ្ឈប់​ការប្រើប្រាស់​ផលិតផល​ទាំងនោះ ហើយ​ក្រុមហ៊ុន​ត្រូវ​បញ្ឈប់​ការ​នាំចូល ផ្សព្វផ្សាយ លក់ ចែកចាយ និង​ត្រូវ​ប្រមូល​ផលិតផល​ទាំងអស់ មក​វិញ​ដើម្បី​ទ​ម្ទេច​ចោល​។ ក្រសួង​សុខាភិបាល នឹង​មាន​វិធានការ​តឹងរ៉ឹង ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី ដែល​នាំចូល ផ្សព្វផ្សាយ លក់ ឬ​ចែកចាយ​ផលិតផល​ខុសច្បាប់ ទាំងអស់ ទៅតាម​ច្បាប់​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

​សេចក្ដីជូនដំណឹង របស់​ក្រសួង​សុខាភិបាល​ដូចខាងក្រោម ៖

spot_img
×