Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឲ្យ​រាង​! ជិះ​ម៉ូតូ​បំពាក់​ស៊ី​ម៉ាំង​បង្ក​សំលេង​រំខាន​ខ្លាំង ទីបំផុត សមត្ថកិច្ច​ចាប់​ដាក់វិន័យ​ឲ្យ​អង្គុយ​ស្តាប់​សំ​លែង​ស៊ី​ម៉ាំង​ខ្លួនឯង​វិញ​ម្តង ថា​តើ​ថ្លង់​យ៉ាងណា (​វីដេអូ​)

spot_img

​ពិតណាស់ អ្នករស់នៅ​ជាប់​ដងផ្លូវ និង​អ្នកធ្វើដំណើរ តែង​ត្អូ​រ​ត្អែ​រ និង​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ទៅនឹង​ពពួក​ម៉ូតូ​កែច្នៃ​បំពាក់​បំពង់​ស៊ី​ម៉ាំង​បង្ក​ការរំខាន​លាន់លឺ​កក្រើក​ដី ពី​សំណាក់​ក្រុមយុវជន​ជា​កូនៗ​អ្នកមាន​មួយចំនួន មិន​ថា​នៅតាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ ។ ទោះយ៉ាងណា ដើម្បី​ឆ្លើយតប​នឹង​ការ​ត្អូញត្អែរ​របស់​ពួកគាត់ សមត្ថកិច្ច​យើង​ក៏បាន​ចុះបង្ក្រាប និង​ឃាត់​ពួកក្រុម​ប្រើប្រាស់​ម៉ូតូ​លេង​បំពង់​ស៊ី​ម៉ាំង​រំខាន​ទាំងនោះ យកមក​អប់រំ​ដោយ​ឲ្យ​អង្គុយ​ស្តាប់​បំពង់​ស៊ី​ម៉ាំង​ប្រែ​នៗ​របស់​ពួកគេ​ថា​តើ​វា​លឺលាន់​រំខាន​ប៉ុណ្ណា​ទៅ កាលពីពេល​កន្លងមក ។​

​ជាក់ស្តែងៗ ថ្មីៗ​នេះ ក្មេងស្រី​ជំទង់​ម្នាក់ ត្រូវបាន​ប៉ូលីស​ដាក់ទណ្ឌកម្ម​ឲ្យ​អង្គុយ​ស្តាប់​ឡើង​ស្ពឹក​មុខតែ​ម្តង បន្ទាប់ពី​នាង​ត្រូវបាន​ចាប់បាន​ប្រើប្រាស់​ម៉ូតូ​ជាមួយ​បំពង់​ស៊ី​ម៉ាំង​រំខាន​គេឯង ។

​យោងតាម​គណនី​ហ្វេ​សបុ​កលោក ហុង វាស្នា បាន​បង្ហោះ​វីដេអូ និង​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជា​អោយកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចាត់វិធានការ​ក្តៅ​លេ​ី​អ្នក​បេ​ី​កបរ​ហួស​ល្បឿន​កំណត់ និង​ម៉ូតូ​កែរ​ស៊ី​ម៉ាំង​ប្រ៉ែ​ន គឺ​ហៅ​គាត់​អោយមក​អង្គុយ​ស្តាប់​សំឡេង​ម៉ូតូ​គាត់​នៅពេល​គាត់​បេ​ី​ក​រោទ៍​តាមផ្លូវ ថា​តេ​ី​ឮ​ប៉ុនណា​? ព្រោះ​ប្រជាពលរដ្ឋ​ជា​ច្រេ​ី​ន​នាក់​បាន​សំណូមពរ​អោយជួយ​បញ្ឈប់​សកម្មភាព​ពួកគេ​ដែល​បេ​ី​ក​រំខាន​ជា​រៀងរាល់ថ្ងៃ​» ៕

ដោយ​៖ ចន្ទី​

spot_img
×