Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការពារជាតិ បាន​យកចិត្តទុកដាក់ ក្នុងការ​បំពេញបេសកកម្ម ការងារ​ជូន​ប្រទេសជាតិ

spot_img

​ភ្នំពេញ ​៖ គណៈប្រតិភូ​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ បាន​អញ្ជើញ​ចុះ​ទៅ​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ លោកនាយ​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ នៅ​ទីស្តីការក្រសួង ដើម្បី​សិក្សា​ស្វែងយល់​ពី​ការងារ​របស់​ក្រសួង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨​។​

​លោកនាយ​ឧត្តមសេនីយ៍ នាង ផាត បាន​មានប្រសាសន៍ ជម្រាប​ជូន​គណៈប្រតិភូ គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ នៃ​រដ្ឋសភា​ថា បច្ចុប្បន្ននេះ ក្រសួង​ការពារជាតិ កំពុងតែ​មមាញឹក​ខ្លាំង ក្នុងការ​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ និង​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោកនាយ​ឧត្តមសេនីយ៍ បាន​បន្តថា ក្រៅ​ពី​ការងារ​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ និង​អបអរ សាទរ​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ក្រសួង​ការពារជាតិ បាន​យកចិត្តទុកដាក់ ក្នុងការ​បំពេញបេសកកម្ម ការងារ​ជូន​ប្រទេសជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​ពង្រឹង​សមត្ថភាព កងយោធពល​ខេមរភូមិន្ទ ឲ្យមាន​សមត្ថភាព​ជំនាញ​ខ្ពស់ ក្នុង​ការការពារ​ប្រទេសជាតិ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព គុណភាព​ខ្ពស់​ស្រប​តាម​ការរីកចម្រើន​របស់​ប្រទេសជាតិ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ ក្រសួង​ការពារជាតិ​បាន​ធ្វើ​ការបណ្តុះបណ្តាល នាយទាហាន​សកម្ម ព្រមទាំង​បញ្ជូន​នាយទាហាន​មួយចំនួន​ទៀត ទៅ​សិក្សា​នៅ​ក្រៅប្រទេស មានដូចជា នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដើម្បី​ធ្វើការ​ពង្រឹងសមត្ថភាព ដល់​កង​យោធពលខេមរភូមិន្ទ​។​

​ទន្ទឹមនឹងនោះ កងយោធពល​ខេមរភូមិន្ទ នៅ​ខាង​សមរភូមិ​មុខ បាន​ទទួល​ការឧបត្ថម្ភ​ទាំង​ថវិកា សម្ភារៈ និង​សេវា​សុខភាព ហើយក៏​មាន​ការបង្កើត​មន្ទីរពេទ្យ សម្រាប់​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​ផ្តល់​ដី​សម្បទាន គ្រឿង​សំណង់ ដល់​ក្រុមគ្រួសារ​យោធិន និង​បើក​ការ​ប្រាក់បៀវត្សរ៍​បាន​ទាន់ពេលវេលា​។​

​ក្នុងឱកាស​នោះ​ដែរ លោក ហ៊ុន ណេង បាន​ថ្លែង​កោតសរសើរ ដល់​លោក​រដ្ឋលេខាធិការ​ផ្ទាល់ និង​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ ទាំងអស់ ព្រមទាំង​នាយទាហាន ពលទាហាន​ទាំងអស់ ដែល​ខំ​យកចិត្តទុកដាក់ ក្នុងការ​បំពេញបេសកកម្ម​ការងារ ជូន​ប្រទេស​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​ពង្រឹង សមត្ថភាព​កងយោធពល​ខេមរភូមិន្ទ ឲ្យមាន​សមត្ថភាព​ជំនាញ​ខ្ពស់ ក្នុង​ការការ ពារ​ប្រទេសជាតិ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ស្រប​តាម​ការរីកចម្រើន​របស់​ប្រទេសជាតិ ។​

​ជាមួយគ្នានេះដែរ លោក ហ៊ុន ណេង ក៏​បាន​សម្តែង​នូវ​ការ​អរគុណ ថ្នាក់ដឹកនាំ​ក្រសួង​ទាំងអស់ ដែល​បាន​សហការ ជាមួយ​គណៈកម្មការ​ជំនាញ នៃ​រដ្ឋសភា​បាន​ល្អ​រហូត​មក ដូចជា ការផ្តល់​របាយការណ៍​អំពី​លទ្ធផល នៃ​ការអនុវត្ត​ការងារ​របស់​អង្គភាព​នីមួយៗ និង​ការចាត់តាំង​ថ្នាក់ដឹកនាំ​ចូលរួម​ប្រជុំ​ទ្វេភាគី ពហុភាគី​លើ​កិច្ចការ​ជំនាញ និង​ការចូលរួម​ក្នុង​ពិធី​ផ្សេងៗ ដែល​ពាក់ព័ន្ធ​កិច្ចការ ទទួលខុសត្រូវ​របស់​គណៈកម្មការ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×