Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ចម្រៀង​ផលិតកម្ម​ថោ​ន​យប់មិញ កូពេញ​ឆាក​តែម្តង​

spot_img

​ភ្នំពេញ​-​កាលពី​រាត្រី​ថ្ងៃ​សុក្រ ទី​១ ធ្នូ ក្រុម​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន​ ទាំងអស់​តែ​ម្តង​បាននាំគ្នា​ទៅ​អង្រួន​ឆាក​នៅ​ផ្សារ​រាត្រី​កុងតឺន័រ​សៀមរាប ក្នុង​ឱកាស​សម្ពោធ​ផ្សារ​រាត្រី​កុងតឺន័រ​នៅ​អតីត​ទីលាន​ស្តា​ត​ចាស់​។​

​លោក ករុណា ថា​នេះ ជា​ឱកាស​ពិសេស​និង​ដ៏​កម្រ​ដែល​អ្នកចម្រៀង​ប្រុស​-​ស្រី​ទាំងអស់​បាន​ជួបជុំគ្នា​​នឹង​ត្រូវ​បាន​អញ្ជើញ​ជា​កិត្តិយស​មួយ​ក្រុម​ធំ​បែបនេះ តែម្តង លោក​ថា​នេះ​ជា​ឱកាស​ពិសេស​មួយ​ដែល​ពួកគាត់​បាន​សម្តែង​និង​ច្រៀង​រួមគ្នា​ ព្រោះ​ក្រៅពី​ការ​ថត​កម្មវិធី​សម្រាប់​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ ពួកគាត់​មិន​មាន​ពេល​ជួបជុំគ្នា​បែបនេះ​ទេ​ ម្យាង​ការចូលរួមច្រៀងក​ម្សា​ន្ត​នៅ​ផ្សារ​រាត្រី​កុងតឺន័រ​នេះ ក៏​ជា​ឱកាស​មួយ​សម្រាប់​បងប្អូន​នៅ​ខេត្ត​សៀមរាប ក៏ដូចជា​ភ្ញៀវទេសចរ​អាច​មក​ច្រៀង​លេង​កម្សាន្ត​ជាមួយ​ក្រុម​ចម្រៀង​របស់​ផលិតកម្ម​ថោ​ន​បាន​ទាំងអស់​គ្នា​។​

​យោង​តាម​ហ្វេ​សប៊ុក​ផេ​ក ផ្លូវការ​របស់​ផ្សារ​រាត្រី​កុងតឺន័រ បានបង្ហាញ​ថា “​រូបភាព សប្បាយៗ រាត្រី​ទី 1 របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម ថោ​ន 23 រូប ជាមួយ​បងប្អូន អាជីវករ និង ពុក​ម៉ែ​បងប្អូន នៅ​ខេត្ត សៀមរាប​ ​ចូលរួម​មក​កំសាន្ត និង អបអរសាទរ​ថ្ងៃ បើក​ដំណើរការ​ជំ​ហ៊ាន​ដំបូង សំរេចបាន ជាង 200 តូប របស់​ផ្សារ​រាត្រី សៀមរាប កុងតឺណឺ និង​​ផាប់​ស្ទ្រីត …ជួបគ្នា យប់​នេះ​បន្តទៀត។ កាន់តែ​សប្បាយ ជា​តារា​ល្បីៗ និង តារា​កំប្លែង របស់ ផលិតកម្ម ថោ​ន​…​ពុក​ម៉ែ បងប្អូន​មាន​បំណង​ចង់​បើក​អាជីវកម្ម ជួល​តូប​ពី​ផ្សារ​យើងខ្ញុំ សូម​ប្រញាប់​រុះ​រា​ន់ ព្រោះ​តូប​មានកំណត់​….!! សប្បាយ ហួស​ការស្មាន បើ​មិន​ជឿ តោះ ទស្សនា​ទាំងអស់គ្នា … សូម​អរគុណ​!”  បងប្អូន អាជីវករ ដែល​មាន​ជំនឿ និង ទំនុកចិត្ត ជ្រើស​យក​ផ្សារ​​សៀមរាប កុងតឺណឺ យើងខ្ញុំ​បង្កើត​មុខរបរ​អាជីវកម្ម និង អរគុណ​ពុក​ម៉ែ​បងប្អូន ដែល​មក​កំសាន្ត​នៅទីនេះ​… រាត្រី​យប់​ថ្ងៃ ទី 01 នេះ អបអរសាទរ ការបើក​ដំណើរការ ជំ​ហ៊ាន​ដំបូង សំរេច ជាង 200 តូប របស់ ផ្សារ​រាត្រី សៀមរាប កុងតឺណឺ & ផាប់​ស្ទ្រីត​ សប្បាយ​ខ្លាំងណាស់ ជាមួយ​តារាចម្រៀង​ល្បីៗ ប្រចាំ​ផលិតកម្ម ថោ​ន មក​ពី​រាជធានី​ភ្នំពេញ ចំនួន 23 ដួង សំរាប់​ពេល 3 ថ្ងៃ គឺ ចាប់ពី​ថ្ងៃ​ទី 01-02-03 ធ្នូ 2017**** ផ្សារ​រាត្រី សៀមរាប កុងតឺណឺ គឺ​មាន​ទីតាំង នៅ​អតីត ស្តា​ត​ចាស់ ជាប់​សណ្ឋាគារ Sofitel Angkor តាម​បណ្តោយ​ផ្លូវ​ហ្សា​ឌឺ​ហ្គូ​ល និង​​ទល់មុខ​សណ្ឋាគារ តារា​អង្គរ ..៕ ដោយ​-​គីម ស្រីរ័ត្ន​

spot_img
×