Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ ស្នើ​ឲ្យ​មន្ត្រីនគរបាល ត្រូវតែ​ធ្វើ​ការកែលម្អ និង​កែប្រែ​ផ្លាស់ប្ដូរ​ចោល នូវ​ចំណុច​ខ្វះខាត​មួយចំនួន​

spot_img

​​កំពង់ស្ពឺ ៖ លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ បានស្នើ​ដល់​មន្ត្រីនគរបាល ផ្ដល់​សេវា​បម្រើ​ប្រជាពលរដ្ឋ​បាន​ល្អ និង​រហ័ស​អាច​ទទួល​យក​បាន ជាពិសេស​នូវមាន​ចំណុច​ខ្វះខាត​មួយចំនួន​តូច ដែល​ចាំបាច់​ត្រូវតែ​ធ្វើ​ការកែលម្អ និង​កែប្រែ​ផ្លាស់ប្ដូរ​ចោល នៅ​ទម្លាប់​ដែល​ធ្វើឲ្យ​កិច្ចការ​ចូលរួម អនុវត្ដ​នូវ​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ។​

​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត នា​ព្រឹក​ថៃ្ង​អង្គារ ទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការ​អនុវត្ដ របស់​ប៉ុស្ដិ៍​នគ​បាល​រដ្ឋបាល​ទូទាំង ៨៧ (​ឃុំ​.​សង្កាត់​) ចំណុះ អធិការដ្ឋាន​នគរបាល​ក្រុង​.​ស្រុក ។​

​បន្ទាប់ពី​បាន​ស្ដាប់​របាយការណ៍ និង​ការចូលរួម​យោបល់​បំពេញបន្ថែម ដោយ​លោក អធិការ លោក នាយប៉ុស្ដិ៍ និង​លោក​ស្នងការរង ទទួលបន្ទុក​រួចមក លោក​ឧត្ដមសេនីយ៍​ស្នងការ បាន​ធ្វើ​ការកត់សម្គាល់ និង​បាន​លើកសរសើរ អំពី​កិច្ច​ខិតខំ ដែល​បងប្អូន​នគរបាល​នៅ​មូលដ្ឋាន​បាន​បំពេញ​ភារកិច្ច និង​ផ្ដល់​សេវា​បម្រើ​ប្រជាពលរដ្ឋ​បានល្អ និង​រហ័ស​អាច​ទទួល​យក​បាន​។​

​លោក​បាន​បន្ថែមថា ទន្ទឹមនឹងនោះ ក៏​នៅ​មាន​ចំណុច​ខ្វះខាត​មួយចំនួន​តូច ដែល​ចាំបាច់​ត្រូវតែ​ធ្វើ​ការកែលម្អ និង​កែប្រែ​ផ្លាស់ប្ដូរ​ចោល នៅ​ទម្លាប់​ដែល​ធ្វើឲ្យ​កិច្ចការ​ចូលរួម អនុវត្ដ​នូវ​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព មិនសូវ​ទទួល​បាន​ប្រសិទ្ធភាព​ល្អ ១០០​ភាគរយ និង​មាន​ការសហការ​ចូលរួម ពី​ប្រជាពលរដ្ឋ​ឲ្យបាន​ច្រើន ជា​ការរួមចំណែក​ដ៏​ធំធេង ក្នុង​បេសកម្ម​មួយ​នេះ ” បម្រើ ការពារ ផ្ដល់​ទំនុកចិត្ដ សន្ដិសុខ សន្ដិភាព​ជូន​សង្គមជាតិ​”៕ ដោយ​៖​កូឡាប​

spot_img
×