Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ថ្លៃ​! សំណង់​អគារ​កប់​ពពក បែរជា “​ដួលរលំ​” ងាយ​បែបនេះ អ្នក​ណា​ហ៊ាន​ទៅ​នៅ​លោក​! (វីដេអូ)

spot_img

​នោះ​គឺជា​សំណង់​ថ្មី​សុទ្ធសាធ ថែម​ទាំង​ពុំ​ទាន់​សម្ភោ​ធ​នៅ​ឡើយនា​ប្រទេស​ចិន តែ​បែរជា​ដួល “​ថ្មោល​” ក្នុង​មួយ​ប៉ប្រិចភ្នែក ទើប​គេ​កាន់តែ​ពិបាក​យល់ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ បាន​នាំគ្នា​រត់​ចេញ​ប្រសាច ខ្លះ​ទៀត​ឈរ​ធ្មឹង​សំឡឹង​មើល​វា “​ទម្លាក់ខ្លួន​” ចុះ​មក​ដី​ប្រែកាយ​ជា​ធូលី ។ វា​ហាក់​ពុំមែន​ជា​អគារ “​កប់​ពពក​” ឡើយ ព្រោះ​ស្រដៀង​នឹង​ល្បែងក្មេងលេង​ជាង ។​

​​គេ​នៅ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ធ្វើឲ្យ​ដួល​រលំ​នៅ​ឡើយ ។ តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ដោយ​គ្មាន​រង្គើរ​ជាមុន គឺ​ប្រៀប​ដូចជា​គ្មាន​គ្រឹះ​អីចឹង ។ រហូតទល់​ពេល​នេះ គេ​នៅ​ពុំ​ទាន់​ស្ថិតិ​បាន​ពី​ទំហំ​នៃ​ការខូចខាត រួម​ទាំង​អ្នកស្លាប់ និង​របួស ។​

​មុន​នេះ​នៅ​ចិន ក៏​គេ​ធ្លាប់​ឃើញ​ហេតុការណ៍ “​ស្រស់ៗ​”​បែបនេះ​ដែរ ។ លេចធ្លោ​ជាង​គេ​គឺ​អគារ​ខ្ពស់​៣ នៅ​ទីក្រុង Wenzhou ខេត្ត Zhejiang ដែល​បាន​ដួលរលំ​បន្តបន្ទាប់​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី ២ ខែ​កុម្ភៈ ឆ្នាំ ២០១៧ ។​

​មុន​នោះ​ទៀត កាលពី​ខែ​តុលា ឆ្នាំ ២០១៦ មាន​របាយការណ៍​មួយ​ដែល​កាសែត Wenzhou បាន​ចុះផ្សាយ​ពេល​នោះ​ឲ្យដឹងថា មាន​អគារ​ដល់​ទៅ​ជាង ១.៤០០​ខ្នង នៅ​ទីក្រុង​នេះ ពុំ​មាន​សុវត្ថិភាព គួរតែ​ត្រូវ​ជួសជុល​ឡើង​វិញ ឬ​កម្ទេចចោល​តែម្តង ។​

​បែប​នេះ​អ្នកណា​ហ៊ាន​ទិញ​អគារ​កប់​ពពក រស់​នៅ​ទៀត បើ​សុទ្ធតែ​របៀប​នេះ​នោះ ៕ ចន្ទ្រា​

spot_img
×