Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​ភ្នំពេញ​ស្នើឲ្យ សមាជិក​CEO master Club​គិតគូ ទៅលើ​ការបណ្តុះបណ្តាល​យុវជន​ឲ្យ​ចេះ​រកស៊ី​

spot_img

​ភ្នំពេញ​៖ ​ប្រតិភូ​ដែល​មាន​សមាជិក​ជា​អ្នក​ធ្វើ​ជំនួញ សហគ្រិន និង​ធុរកិច្ច​ជាច្រើន​នាក់ មកពី​CEO MASTER CLUB​ដឹកនាំ​ដោយ​លោក​អោម សេង​បូរ៉ា បាន​ចូលជួប​សម្តែង​ការគួស​ម​ជា​មួយ​លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​១៧​តុលា​នេះ ក្នុង​គោលបំណង​បង្ហាញ​ពី​សកម្មភាព​របស់ CEO MASTER CLUB និង​ផលប៉ះពាល់​ជា​វិជ្ជមាន​របស់​សហគ្រិន​កម្ពុជា​ចំពោះ​សេដ្ឋកិច្ចជាតិ​។​

​លោក​អោម សេង​បូរ៉ា បាន​ជម្រាបជូន​លោក​អភិបាល​រាជធានី​ភ្នំពេញ​ថា​៖ CEO MASTER CLUB ត្រូវបាន​បង្កើតឡើងរ​យះ​ពេល​៤​ឆ្នាំ​មក​ហើយ​ដោយ​បាន​ចងក្រង ក្រុម​អ្នកជំនួញ អ្នកវិនិយោគ​ក្នុង​ស្រុក​ដោយ​ចែករំលែក​បទពិសោធ​ន៏​ពី​គ្នា​ទៅវិញទៅមក​លើ​ការធ្វើ​អាជីវកម្ម ជំនួញ និង​វិនិយោគ​នៅ​រាជធានី​ភ្នំពេញ​។ រហូតមកដល់​ពេលនេះ មាន​សមាជិក​របស់​CEO MASTER CLUB មួយចំនួន​បាន​ប្រែក្លាយ​ខ្លួន​ពី​អាជីវកម្ម​តូចតាច ទៅ​ជា​សហគ្រិន ឬ​រោងចក្រ​ផងដែរ​។ តំណាង​អាជីវកម្ម និង​សហគ្រិន​និមួយៗ បានបង្ហាញ​ពី​បទ​ពិសោធន៍​ក្នុងការ​ធ្វើ​អាជីវកម្ម​លើ​មុខ​ជំនួញ របស់ខ្លួន​ដែល​មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់​។ ជាមួយគ្នានេះ​CEO MASTER CLUB នៅ​បាន​រួមចំណែក​ធ្វើ​ការងារ​សង្គម​ជាច្រើន​ទៀត មាន​ការងារ​អប់​,​ការងារ​បរិស្ថាន និង​ការងារ​សង្គម​មួយចំនួនទៀត​។​

​លោក​ឃួង ស្រេង បាន​គាំទ្រ​ចំពោះ​សកម្មភាព​CEO MASTER CLUB ក្នុង​បុព្វហេតុ​បង្កើន​មុខរបរ ពង្រីក​មុខ​ជំនួញ​របស់​បងប្អូន​ហើយ​លោក​បាន​លើកទឹកចិត្ត ក្នុងការ​ជួប​សំណេះសំណាល​គ្នា​១​ឆ្នាំ​ម្តង​រវាង រដ្ឋបាល​រាជធានី​ភ្នំពេញ និង​CEO MASTER CLUB ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​ន៏​។​

​លោក​អភិបាល​បាន​ជំរុញ​ឲ្យ​CEO MASTER CLUB គិតគូ​ទៅលើ​ការបណ្តុះបណ្តាល​សហគ្រិន​វ័យក្មេង ឲ្យមាន​បទពិសោធន៍ និង​ចេះ​រកស៊ី​សម្រាប់​ពេល​អនាគត ព្រោះ​បើ​យើង​ចង់ឲ្យ​មាន​ការរីកច​ម្រើ​ន​ទាល់តែ​យើង​ខិតខំ​ពង្រីក​ធនធានមនុស្ស​និង​មុខរបរ​បន្ថែម​។​

​លោក​ឃួង ស្រ​ង បញ្ជាក់ថា​៖ បងប្អូន​ធុរជន​ដែល​មាន​ឱកាស​រកស៊ី​មានបាន គឺ​អាស្រ័យ​ដោយ​ប្រទេស​មាន​សុខសន្តិភាព មាន​ស្ថេរភាព​នយោបាយ ដូច​សព្វថ្ងៃ​ក្រោម​ការដឹកនាំ​ដ៏​ឆ្លៀស​វៃរ​បស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ស្ថាបនិក​នៃ​សន្តិភាព និង​ការអភិវឌ្ឍ​៕ ដោយ​៖​កូឡាប​

 

spot_img
×