Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! អ្នកប្រើ​ប្រាស់​យ៉ាង​ច្រើន​កំពុង​ស្រ្តេស​យ៉ាង​ខ្លាំង ខណៈ YouTube កំពុង​គាំង​ពេញ​មួយ​ពិភពលោក ខណៈ​ក្រុមហ៊ុន​និយាយ​ថា…

spot_img

YouTube បាន​រង​ភាពរអាក់រអួល​នូវ​សេវា​អ៊ី​ន​ធើរ​ណែ​ត​ដ៏​ធំ​មួយ ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក ជ្រូ​ល​ច្រាល​ប្រញាប់ប្រញាល់​ទៅកាន់​វេទិកា​បណ្តាញ​សង្គម​ដទៃទៀត ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​របស់​ពួកគេ និង​ស្វែងរក​ជំនួយ​ផ្លូវចិត្ត​ពី​មិត្តភក្តិ​ជិតស្និទ្ធ​អំពី​មហន្តរាយ #YouTubeDOWN ។​

​យោងតាម​ការចុះផ្សាយរ​បស់ RT នោះគេ​ទំព័រ​ចែករំលែក​វីដេអូ​ដ៏​ធំ​សម្បើម​នេះ បាន​ឆ្លងកាត់​ការរំខាន​សេវាកម្ម​មួយ​នេះ​នៅ​ទូទាំង​ភាគ​ឦសាន​សហរដ្ឋអាមេរិក ក៏ដូចជា​ផ្នែក​ជាច្រើន​នៃ​ឆ្នេរសមុទ្រ​ខាងលិច និង​ខាងកើត ។ អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​អូស្ត្រាលី​, ម៉ិចស៊ីកូ​, ប្រេ​ស៊ី​ល និង​អឺរ៉ុប ក៏​រង​ផលប៉ះពាល់​ផងដែរ​, នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​មនុស្ស​រាប់ពាន់នាក់ នៅលើ​វេ​ប​សាយ​ត្រួតពិនិត្យ Down Detector ។​

​តាម​ពួកគេ នោះ​វីដេអូ​ជាច្រើន​នៅលើ YouTube បានចាប់ផ្តើម​បង្ហាញ Errors នៅវេលា​ម៉ោង​ប្រហែល 9pm EST ។ ទោះយ៉ាងណា គ្រោង​គេហទំព័រ​នៅតែ​លោត​បង្ហាញ​សម្រាប់​អ្នកប្រើប្រាស់​ឃើញ​ធម្មតា ប៉ុន្តែ វីដេអូ​ជាច្រើន​របស់​ពួកគេ​ពុំ​ដំណើរការ​នោះទេ ហើយ​ត្រូវបាន​ជំនួស​មកវិញ​នៅ​សារ error ដែល​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ឲ្យ​ព្យាយាម​បើក​ម្តងទៀត «please try again later» ។​

​ទាក់ទង​នឹង​ករណីនេះ​ផងដែរ ក្រុមហ៊ុន YouTube ក៏បាន​ដឹង​ករណី​ភ្លាមៗ និង​ទទួលបាន​របាយការណ៍​យ៉ាងច្រើន​អំពី «​បញ្ហា​ចូល​ដំណើរ​» ទាក់ទង​នឹង YouTube, YouTube TV និង YouTube Music ។ ក្រុមហ៊ុន​នេះ​ក៏បាន​និយាយ​លើ tweet ថា​៖ «​យើងខ្ញុំ​កំពុងធ្វើការ​ដោះស្រាយ​បញ្ហា និង​នឹង​ឲ្យ​អ្នក​ទាំងអស់គ្នា​បានដឹង​នៅពេល​ជួសជុល​រួចរាល់ ។ យើងខ្ញុំ​ក៏​សូម​អភ័យទោស​ផងដែរ ចំពោះ​ភាពរអាក់រអួល​នេះ​» ។​

​ទាក់ទង​ករណីនេះ​ផងដែរ ខ្ញុំ​ក៏បាន​ជួបប្រទះ «​បើក​វីដេអូ​មិន Play» មួយសន្ទុះ​ធំ​ផងដែរ កាលពី​ព្រឹក​មិញ​នេះ ប៉ុន្តែ ឥឡូវនេះ គឺ​ដំណើរ​ការធម្មតា​វិញ​! ចុះ​ប្រិយមិត្ត​វិញ​យ៉ាងម៉េច​ដែរ​? ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ RT​

spot_img
×