Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចោរប្លន់​ប៉ះ​ម្ចាស់​ចិត្ត “​ល្អ​” … មែន​ទេ​! ? (វីដេអូ)

spot_img

​ថ្មីៗ​នេះ​លើ​បណ្តាញ​សង្គម​បាន​បង្ហោះ ខ្សែ​វីដេអូ​បង្ហាញឲ្យឃើញ​ចោរប្លន់ ៣​នាក់ មាន​ទាំង​កាំភ្លើង ញញួរ ៥​គី​ឡូ ពាក់​ម៉ាស់​មុខ​ជិត​ចូលក្នុង​ហាង​មាស​មួយ វាយ​បំបែក​ទូរ​ដាក់តាំង​គ្រឿងអលង្ការ​… ។​

​ហេតុការណ៍​នេះ កើតឡើង​នៅ​ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៨ តែ​ទីកន្លែង​នៅ​ពុំទាន់​មាន​ការបញ្ជាក់ ។​

​ចោរ​ម្នាក់​នៅ​ឃ្លាំ​មើល​ទ្វារ ខណៈ​២​នាក់​ទៀត ម្នាក់​យក​កាំភ្លើង​ភ្ជុង​គំរាម​អ្នក​លក់ ២​នាក់ កាន់​ថង់​ប្រមូល “​ជ័យ​ភ័ណ្ឌ​” រី​ឯ​ម្នាក់​ទៀត​ប្រើ​ញញួរ​ប្រភេទ ៥ Kg វាយ​បំបែក​ទូកញ្ចក់​តែ​ពុំ​បែក​ឡើយ ។

​ប្រការ​ចម្លែក​គឺ​បុគ្គលិក​ទាំង​២​ហាក់ដូចជា “​សហការ​” យ៉ាង​ល្អ​ដោយ​ជួយប្រមូល​ជ័យ​ភ័ណ្ឌ​ដាក់ជូន “​លោក​ចោរ​” ។​

​ក្រោយ​ហេតុការណ៍ និង​ពេល​ឃ្លីប​នេះ ត្រូវ​បាន​បង្ហោះ​មាន​មនុស្ស​ជាច្រើន​បញ្ចេញយោបល់​ខុសៗ​គ្នា តាម​អារម្មណ៍​ម្នាក់ៗ ចំពោះ​កាយវិការ “​សកម្ម​” ហួសហេតុ​របស់​បុគ្គលិក​លក់​ទាំង ២ ។​

​ភាគច្រើន​ថា ៖ “​ខ្មោច​ស្រុក​ឲ្យដៃ ទើប​…”! ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាងម៉េច​ដែរ ! ៕

​លី​សា​

spot_img
×