Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាថ៌កំបាំង MH 370 ត្រូវបាន​ទម្លាយ​ព័ត៌មាន​បន្ថែម ៖ បាន​រក​ឃើញ​ទាំង​អក្សរ Malaysia លើ​ដងខ្លួន​យន្តហោះ MH 370 ទៀតផង​!

spot_img

​ក្រោយ​ពេល​ប្រកាស​ថា បាន​រកឃើញ​កន្ទុយ​យន្តហោះ MH 370 ថ្មីៗ​នេះ អ្នក​ស៊ើបអង្កេត​សញ្ជាតិ​អង់គ្លេស Daniel Boyer បាន​បញ្ជាក់​ប្រាប់ Daily Star បន្ថែមថា លោក​មាន​រូបភាព​ដើម្បី​បញ្ជាក់​រឿងនេះ ។ លោក​អះអាង​ថា បាន​សំឡឹង​ឃើញ​នូវ​អក្សរ “Malaysia Airlines” លើ​ដងខ្លួន នៃ​សាកសព​យន្តហោះ​ថែម​ទៀត ។​

អ្នក​ស៊ើបអង្កេត Boyer ជឿថា ផ្នែក​ខ្លួន​យន្តហោះ MH 370 ត្រូវបាន​រកឃើញ ។​

​គំនរ​បាក់បែក​ពណ៌​ស ក្នុង​រូបភាព ថត​ពី Google Maps គឺជា​យន្តហោះ​ដែល​បាត់ស្រមោល យូរ​មកហើយ​នោះ ។ ទីតាំង​របស់​វា ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៦០ ម៉ា​យ ប៉ែក​ខាងលិច​រដ្ឋធានី នៃ​កម្ពុជា ។​

​លោក Boyer ថ្លែងថា ៖ ខ្ញុំ​ពិតជា​គិតថា រូបភាព​ទាំងនេះ​ជា​ដងខ្លួន​នៃ​យន្តហោះ ។ ប្រសិនបើ​អ្នក​ពិនិត្យ​ឲ្យ​ម៉ត់ចត់ នោះ​អ្នក​អាច​ឃើញ​អក្សរ “Y” ពី Logo ហើយ​នឹង​បង្អួច​កាប៊ីន​នៅ​ពីក្រោម ។ នេះ​អាច​ជា​បំណែក​នៃ​យន្តហោះ តម្រូវឲ្យ​មាន​ការស៊ើបអង្កេ​ត ។​

​រូបភាព​ច្បាស់​គួរសម ថត​បាន​ពី Google Maps ។​

​មុននេះ លោក Daniel Boyer គ្រាន់តែ​ប្រាប់ Daily Star អំពី​យន្តហោះ មាន​ប្រវែង​ប្រហែល​នឹង Boeig 777 នៅក្នុង​ព្រៃ​ក្រាស​ក្នុង​ទឹកដី​កម្ពុជា ។​

​ឥឡូវ​អូសបន្លាយ​បន្ថែម ពី​រូបភាព​ដែល​លោក​បាន​ឃើញ​គឺ​អក្សរ Logo MH 370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី (Malaysia Airlines) ។​

​សូម​រំលឹក​ឡើងវិញ​ថា ៖ MH 370 បាន​ចេញ​ពី​រដ្ឋធានី Kualalumpur របស់​ម៉ាឡេស៊ី ឆ្ពោះ​ទៅ​រដ្ឋធានី​ប៉េកាំង ដោយ​ដឹក​មនុស្ស​សរុប​លើ​យន្តហោះ ២៣៩​នាក់ ។ ប៉ុន្តែ​នៅ​វេលា​ម៉ោង ១២​និង​១៤ ថ្ងៃទី ៨ ខែ​មីនា ឆ្នាំ ២០១៤ ។ យន្តហោះ​បាន​ដាច់​ទំនាក់ទំនង នៅ​ជិត​កោះ​ភូ​កេត នា​ច្រក​សមុទ្រ Malacca ។​

​វា​ក្លាយជា​អាថ៌កំបាំង​អាកាសចរណ៍​ធំ​ផុត ព្រោះ​មក​ទល់​ពេលនេះ​រក​ពុំ​ឃើញ​សោះ ៕ ចន្ទ្រា​

spot_img
×