Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹងការពិតហើយ! បុរសម្ចាស់​​ហាង «ម៉ែក្មេក​ហេង​ហេង BBQ សាច់​អាំង និងស៊ុប» មិន​មែន​រត់​ចូល​ឡាន​សម្លាប់​ខ្លួន ព្រោះ​ប្រពន្ធរត់ចោលទេ​ គឺដោយសារ…

spot_img

បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ហាង «​ម៉ែក្មេក​ហេង​ហេង BBQ សាច់​អាំង និង​ស៊ុប​» ត្រូវបាន​រថយន្ត​យី​ឌុប​១​គ្រឿង​បុក និង​កិន​ស្លាប់ នៅមុខ​ហាង​របស់គាត់​តែម្តង ស្ថិតក្នុង​ភូមិ​ចុង​អាង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​ប្រហែល​ជាង ៦ ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ ។

​ជុំវិញ​ករណី​ដ៏​ឲ្យ​រន្ធត់​នេះ បើតាម​ប្រភព​ជាច្រើន​បាន​អះអាងថា ជនរងគ្រោះ​មានឈ្មោះ ឆាយ ផានិត អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ​កណ្តាច់ ឃុំ​ចុង​អំពិល ស្រុក​ក​ញ្ច្រៀ​ច បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​រត់​ឆ្លងផ្លូវ​ឲ្យ​ឡាន​បុក​ស្លាប់ ព្រោះតែ​ខូចចិត្ត​នឹង​ប្រពន្ធ​ដ៏​ស្រស់ស្អាត​របស់គាត់​ចុះចោល ។

​យ៉ាងណាមិញ ក្រោយពេល​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​អំពី​ករណី​ខាងលើនេះ ស្រាប់តែ​ពេលនេះ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​កូន ខ្លា​តូច​» បាន​សរសេរ​បង្ហោះ​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​អាណិត​ណាស់ ការពិត​គាត់​ដើរ​ឆ្លងថ្នល់​ទៅ​ទិញ​អី​ញ៉ាំ គាប់​ជួន​ឡាន​នុះ​វា​បើ​កឡើ​ន​មកដល់​ចំនុច​ហ្នឹង​ក៏​បុក​គាត់​តែម្តងទៅ គ្មាន​រឿង​ប្រព​ន្វ​រត់ចោល​អី​ទេ សុំ​កុំ​យល់ច្រឡំ​អី ព្រោះ​ប្រព​ន្វ​សព​កំពុង​សំរាក​ព្យាបាល​ភ្នែក​នៅឯ​ប្រទេស​ថៃ ទុក្ខ​ជាន់​លើ​ទុក្ខ​អាណិត​ណាស់ សុំអោយ​ឆាប់​ជាសះស្បើយ​ផង​??» ។​

​ទន្ទឹម​នោះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​ជាច្រើន​បាន​ផ្ទុះ​កំហឹង​នឹង​សារព័ត៌មាន ចេះតែ​សរសេរ​តាម​តៗ​គ្នា​គ្មាន​មូលដ្ឋាន​ច្បាស់ និង​ធ្វើ​ឲ្យ​ខូច​កិត្តិយស​ប្រពន្ធ​របស់​សព​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​រាប់​មកហើយ ។ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​និយាយថា​៖ «​ច​ង្គៀ​ង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នកនឹង​ហើយ​បងប្អូន ហើយ​មួយទៀត​ទះដៃ​តែ​ម្ខាង​ក៍​មិនលឺ​ដែរ​ចឹ​ង​អ្នក​ស​សេរ​នឹង​ដូចគ្នា​បើ​គ្រាន់តែ​លឺ​ត​ពី​គេ​ទេ​កុំ​ធ្វើ​ចេះ​រឿង​គេ ខាង​ស្រី​គេ​ទុក្ខ​ជាន់​ទុក​ហើយ​ភ្នែក​គ្នា​ព្យាបាល​អស់​លុយ​បុ​ិ​ន​ណាក៍​មិនដឹងថា​ជា​រឺ​អត់​បាន​ត្រឹម​ទប់​ស្តា​ត់​មេរោគ ខ្លួនឯង​ចេញពី​ពេទ្យ​មិនទាន់​បា​ម​ប៉ុន្មាន​ផង​កូនស្រី​ជាទី​ស្រលាញ់​ឈឺ បន្ទាប់ពី​នឹង​មក​ប្តី​ចឹ​ង​ទៀត សួរថា​អ្នកណា​យល់​អារម្មណ៍​នឹង ???» ៕

 

​ដោយ​៖ ឧ​ត្ត​ម​

spot_img
×