Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ម៉ាឡេស៊ី​បង្កើន​វ័យ​អាច​ទិញ​គ្រឿង​ស្រវឹង ទាល់​តែមាន​អាយុ​គ្រប់ ២១​ឆ្នាំ​

spot_img

​នៅ​ថ្ងៃទី​១៧​ខែតុលា ម៉ាឡេស៊ី​បានចេញ​សេចក្តីសម្រេចចិត្ត​បង្កើន​អាយុ​មាន​សិទ្ធិ​ទិញ​ភេសជ្ជៈ​មាន​អាកុល​នៅ​ប្រទេស​នេះ​ពី​អាយុ​១៨​ឆ្នាំ​ឡើងដល់​២១​ឆ្នាំ​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី Dzulkefly Ahmad ឱ្យដឹងថា គ្រប់​ទីកន្លែង​ដែល​លក់​ភេសជ្ជៈ​មាន​ជាតិ​អាកុល ត្រូវតែ​បិទ​ផ្សាយ​ការព្រមាន​ថា «​ភេសជ្ជៈ​មាន​អាកុល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​» នៅតាម​ច្រកចូល​ហាង​របស់ខ្លួន​។​

​ការព្រមាន​នេះ ក៏​ត្រូវបាន​បោះពុម្ព​ជាប់​នឹង​ភេសជ្ជៈ​មាន​អាកុល​។​ទន្ទឹម​នោះ ក្រុមហ៊ុន​ផលិត​ទាំងឡាយ​ត្រូវតែ បោះពុម្ព​ពី​ព័ត៌មាន​នៃ​អាយុ​ទាប​បំផុត​មាន​សិទ្ធិ​ទិញ​ភេសជ្ជៈ​នេះ​គឺ​២១​ឆ្នាំ នៅលើ​ផលិតផល​ទាំងឡាយ​របស់ ខ្លួន​។​

​បណ្តា​បុគ្គល​ដែល​បំពាន នឹងរង​ការពិន័យ​ជា​ទឹកប្រាក់​ប្រមាណ​២៥០០​ដុល្លារ ឬ​ត្រូវ​ជាប់ពន្ធនាគារ​២​ឆ្នាំ​៕លី​សា​

spot_img
×