Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក​៖ ប្រជាជន​ជាង​ពាក់កណ្តាល​ពិភពលោក រស់នៅ​ក្រោម ៥,៥​ដុល្លារ​ក្នុង​មួយថ្ងៃ​

spot_img

តាម WB ទោះបីជា​សមាមាត្រ​អ្នករស់នៅ​ក្នុងស្ថានភាព​ក្រីក្រ​បំផុត​(​ចំណូល​ក្រោម​១,៩​ដុល្លារ​ក្នុង​មួយថ្ងៃ​) មានការ​ថយចុះ​ក្តី តែ​ចំនួន​អ្នកក្រ​លើ​ពិភពលោក​បន្ត​ស្ថិតនៅក្នុង​កម្រិត​ខ្ពស់​«​មិនអាច​ទទួលយកបាន​» ក្នុងពេលដែល​សមិទ្ធផល​នៃ​កំណើនសេដ្ឋកិច្ច​បែរជា​ពុំ​ត្រូវបាន​ចែករំលែក​ឱ្យបាន​សមស្រប រវាង​បណ្តា​តំបន់ និង​ប្រទេស​នីមួយៗ​។​

នេះ​គឺជា​តួលេខ​ដែល​ធនាគារពិភពលោក (WB) ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៧​តុលា​

​សមាមាត្រ​ជាមួយ​កម្រិត ៥,៥​ដុល្លារ​ក្នុង​មួយថ្ងៃ បានបង្ហាញ​ឱ្យឃើញ​សមាមាត្រ​អ្នកក្រ​លើ​ពិភពលោក​ថយចុះ នៅសល់តែ​៤៦​ភាគរយ​នៅ​ឆ្នាំ​២០១៥ ដែល​អត្រា​នេះ​កាលពី​ឆ្នាំ​១៩៩០ គឺ​៦៧​ភាគរយ​។ មានន័យថា ក្នុងអំឡុងពេល​១៥​ឆ្នាំកន្លងមក អត្រា​នេះ​បាន​ធ្លាក់ចុះ​១៥​ភាគរយ​។​

​ប្រការ​ដែល​គួរឱ្យកត់សម្គាល់​នេះ ថ្វីត្បិតតែ​កំណើនសេដ្ឋកិច្ច​មានការ​កើនឡើង​ក្តី ដែល​សូម្បីតែ​នៅ​បណ្តា​ប្រទេស​រីកចម្រើន​និង​កំពុងអភិវឌ្ឍន៍ ប៉ុន្តែ​ផ្តើមចេញពី​យន្តការ​នៃ​ការបែងចែក​ប្រាក់ ចំណូល​ពុំ​សមស្រប ទើប​ធ្វើឱ្យ​អត្រា​កាត់បន្ថយ​ភាពក្រីក្រ​ពុំ​សមស្រប​ជាមួយ​អត្រាកំណើន​នៃ​ខឿន​សេដ្ឋកិច្ចជាតិ​៕សូ​យ​ន​

spot_img
×