Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ធ្វើ​ពិធី​ចេញ​លទ្ធផល​ឆ្នោតវត្ថុ​អនុស្សាវរីយ៍​លើក​ទី ២២

spot_img

​ខេត្ត​ស្វាយរៀង ៖ នៅ​ថ្ងៃ​ពុធ ៨​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង បាន​ធ្វើ​ពិធី​ចេញ​លទ្ធផល​ឆ្នោតវត្ថុ​អនុស្សាវរីយ៍​លើក​ទី ២២ ក្នុង​គោលបំណង​ដើម្បី​រក​នូវ​ប្រភព​ធនធាន​សម្រាប់​ទ្រទ្រង់​នូវ​សកម្មភាព​មនុស្សធម៌​សម្រាប់​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​គ្រោះ​មហន្ត​រាយ​​ផ្សេងៗ និង​ដើម្បី​ផ្សងសំណាង​ត្រូវ​រង្វាន់​បាន​តាមរយៈ​ការ​ជាវ​សន្លឹកឆ្នោត ។

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​បានឱ្យដឹង​ថាៈ​រយៈពេល​នៃ​ការលក់​សន្លឹកឆ្នោត​គឺ​មាន​រយៈ ៣០ ថ្ងៃ​តាម​ការបែងចែក​ទៅតាម ស្រុក ក្រុង ។ ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោកស្រី ហៅ ច័ន្ទ​សិរី​ទេ​ពី ចៅ ភិរុណ អនុប្រធាន​​គណៈកម្មាធិកា​រ​សាខា ព្រមទាំង​លោក លោកស្រី​តាម​មន្ទីរ​នានា​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។

​លោកស្រី ហៅ ចន្ទ័សិ​រី​ទេពី ចៅ ភិរុណ បាន​មានប្រសាសន៍ថា ក្នុង​រយៈ ពេល ១០ ឆ្នាំ​កន្លង​ទៅ នេះ​ជា​លើក​ទី ២២ ហើយ​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង បាន​ដំណើរការ​ចេញ​លទ្ធផល​ឆ្នោត​វត្ថុ​អនុស្សាវរីយ៍ ដោយ​ផ្អែក​តាម​យុទ្ធសាស្ត្រ​នៃ​វិស័យ​ស្នូល​ទាំង ៤ នៃ​កាកបាទក្រហមកម្ពុជា ដែល​សេវាកម្ម​លក់​សន្លឹកឆ្នោត​ផ្តល់​ជា​រង្វាន់​វត្ថុ​អនុ​ស្សវ​រីយ៍​លើកទឹកចិត្ត ការធ្វើ​វិភាគទាន​តាមរយៈ​ការ​ជាវ​សន្លឹកឆ្នោត ដើម្បី​រួមចំណែក​សកម្មភាព​មនុស្សធម៌ ជួយ​ដល់​ជន​រង​គ្រោះ​មហន្តរាយ​ដោយ​គ្រោះធម្មជាតិ និង​ទីទ័លក្រ​នៅតាម​សហគមន៍ ។

​លោកស្រី បាន​មានប្រសាសន៍​ឱ្យដឹង​ទៀត​ថា​ផងដែរ​ថា ៖ ​ក្នុងនាម​គណៈកម្មាធិកា​រ​សាខា លោកស្រី​សូម​សំដែង​នូវ​ការអបអរសាទរ និង វាយតម្លៃ​ខ្ពស់​ចំពោះ​អស់លោក លោកស្រី ប្រិយមិត្ត​ជិត​ឆ្ងាយ​ទាំងអស់ ដែល​កន្លង​មក​ក៍​ដូចជា​បច្ចុប្ប្នន្ន​តែងតែ​បាន​ជួយ​គាំទ្រ​ក្នុង​ការ​ជាវ​សន្លឹកឆ្នោត ក្នុង​គោលបំណង​ចូល​រួមចំណែក​ធ្វើ​វិភាគទាន​តាម​លទ្ធភាព​ទោះ​តិច​ឬ​ច្រើនក្តី ជា​ឆន្ទៈ​ផ្ទាល់ខ្លួន​សម្រាប់​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​ផង និង​ផ្សងសំណាង​យក​រង្វាន់​ផង​ដែល​នេះ​ជា​កាយវិកា​រដ៍​ល្អ​ប្រពៃ​គួរ​ឲ្យ​កោតសរសើរ និង មាន​មោទនភាព​ណាស់​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ដែល​ជា​និច្ច​ជា​កាល​បាន​អនុវត្តន៍​តាម​មគ្គ​ទេស​ដឹកនាំ​ដ៍​ឧត្តុង្គឧត្តម​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​បាន​ការយកចិត្តទុកដាក់​ពី​គណៈកម្មាធិការ​សាខា ដែល​បាន​ដាក់ចេញ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ ការ​អភិ​វឌ្ឈន៍​ធនធាន បង្កើត​ការស្វែងរក​ប្រភព​ចំណូល​ផ្សេងៗ​ទាក់ទង​ទៅនឹង​តម្រូវការ​ជាក់ស្តែង​ស្របតាម​សកម្មភាព​មនុស្សធម៌ បាន​ជា​សាខា​រកឃើញ និង​ដំណើរការ​ដែល​ទទួលបាន​ជោគជ័យ​នូវ​ការបោះពុម្ភ និង​លក់​សន្លឹកឆ្នោត ជា​លទ្ធផល​ប្រយោជន៍រ​ង្វាន់​ត្រូវបាន​ទៅ​លើ​អតិថិជន​មានសំណាង និង​ថវិកា​ដែល​ទទួលបាន​ពី​សេវាកម្ម​នេះ​សម្រាប់​ផ្តល់​ជូន​ទៅ​អនុសាខា​ទាំង ៨ ក្រុង ស្រុក ដើម្បី​ប្រើប្រាស់​ក្នុង​ការឆ្លើយតប​ដល់​ជន​រង​គ្រោះ​មហន្តរាយ​នៅតាម​សហគមន៍​របស់​ខ្លួន ។

​បន្ទាប់​ពី​ធ្វើការ​រវៃ​កន្ត្រក​បាន​រកឃើញ​អ្នក​មាន​សំណាង​ត្រូវ​រង្វាន់​ធំ​គឺ​រថយន្ត Toyota Hightlander ស៊េរី ២០០៣ បាន​ទៅ​លើ​លោក ម៉ែន សារ៉ាន់ រស់​នៅក្នុង​ស្រុក​ស្វាយទាប ម៉ូតូ HONDA WAVE 100 ស៊េរី ២០១៨ បាន​ទៅ​លើ​ទី​១ ឈ្មោះ ចាប ណុល រស់​នៅក្នុង​ស្រុក​រមាស​ហែក ទី​២ ទី​៣ បាន​ទៅ​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​ស្វាយរៀង ទី​៤ បាន​ទៅ​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ស្វាយទាប និង​ទី​៥ បាន​ទៅ​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​រំ​ដួល និង​រង្វាន់ មួយចំនួន​ទៀត​ត្រូវបាន​នៅតាម​មន្ទីរ​នានា​ក្នុង​ខេត្ត និង បានមក​បើក​ជា​បន្តបន្ទាប់​នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​ ៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×