Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៧ ខែតុលា ចំនួន​១២​លើក ស្លាប់​៨​នាក់ របួស​ធ្ងន់​ស្រាល​២៦​នាក់​

spot_img

​ភ្នំពេញ ៖ យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១២​លើក​(​យប់​៤​លើក​) បណ្តាលឲ្យ​ស្លាប់ ៨​នាក់ របួស​ធ្ងន់​ស្រាល ២៦​នាក់​(​ស្រី​៨​នាក់​) មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១២​នាក់​(​យប់​៦​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ២៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៤​គ្រឿង រថយន្ត​តូច ៧​គ្រឿង រថយន្ត​ធំ ២​គ្រឿង ។ មូលហេតុ គឺ​បណ្តាលមកពី ល្បឿន ៤​លើ​ក​ស្លាប់​៤​នាក់ មិន​គោរព​សិទ្ធិ​៣​លើ​ក​ស្លាប់​១​នាក់ មិន​ប្រកាន់​ស្តាំ ១​លើក ស្លាប់​១​នាក់ បត់​គ្រោះថ្នាក់ ២​លើក ស្លាប់​២​នាក់ ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៨​លើក ផ្លូវ​ខេត្ត ៤​លើក ។ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៦​លើក រថយន្ត​តូច ៤​លើក រថយន្ត​ធំ ២​លើក ។​

​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ២​លើក ស្លាប់​២​នាក់ , បាត់ដំបង ៣​លើក ស្លាប់​៤​នាក់ របួស​៣​នាក់ , កណ្តាល ២​លើក ស្លាប់​១​នាក់ របួស​១៣​នាក់ និង​ខេត្ត​ក្រចេះ ២​លើក ស្លាប់​១​នាក់ របួស​៣​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំង​ប្រទេស រយៈពេល​១៧​ថ្ងៃ គឺ​ថ្ងៃ​ទី​១-១៧ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៦១​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១០៥​នាក់ របួស​សរុប ៣១៥​នាក់ របួសធ្ងន់ ២១៨​នាក់ របួសស្រាល ៩៧​នាក់ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×