Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ញៀន​ថ្នាំ​ម្នាក់ ខឹង​ប្រពន្ធ​សុំ​លែង សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​

spot_img

​កណ្តាល ​៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន ព្រោះ​ខឹង​ប្រពន្ធ​សុំ​លែង ។ បុរស​រូប​នោះ នា​ពេលកន្លងមក ធ្លាប់​បាន​រក​វិធី​ចងក​សម្លាប់​ខ្លួន​ជាច្រើន​លើក​មក​ហើយ តែ​មិនបាន​សម្រេច​ព្រោះ​សាច់ញាតិ បងប្អូន ប្រពន្ធ​ជួយ​ទាន់ ហើយ​ម្យ៉ាងទៀត គឺជា​មនុស្ស​ញៀន​គ្រឿង​ញៀន ជាប្រចាំ ។ ហេតុការណ៍​នេះ​កើតឡើង នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៤​នឹង​៣០​នាទី នៅ​ចំណុច​លើ​ដើម​ស្វាយ​មុខផ្ទះ ប៉ូ ថន នៅ​ភូមិ​ក្រោលគោ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។​

​មន្ត្រី​នគរបាល​ស្រុក​មុខកំពូល បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ជិន រក្សា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ក្រោលគោ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្ដាល មុខរបរ កសិករ​។​

​មន្ត្រី​នគរបាល​ដដែល​បន្តថា ជនរងគ្រោះ​បាន​រៀបការ​ជាមួយ​ប្រពន្ធ​ឈ្មោះ​ជ​ត ម៉ា​លីន អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ បាន​រយៈពេល​៦​ខែ ហើយ​តាំងពី​រៀបកា​រហើយ ជន​រូប​នោះ បាន​ទៅ​រស់នៅ​ជាមួយ​ប្រពន្ធ​រហូត ហើយ​ជនរងគ្រោះ បាន​ប្រើប្រាស់​គ្រឿងញៀន​ជា​ប្រចាំ នៅពេល​ប្រើប្រាស់​ម្ដងៗ តែងតែ​រករឿង​គំរាម​រក​អារ​ក សម្លាប់​ប្រពន្ធ​និង​ប្រច័ណ្ឌ​ប្រពន្ធ​។ នៅ​ថ្ងៃ​ខែ​មិន​ចាំ​ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​លេបថ្នាំ​សម្លាប់ ខ្លួន​ម្ដង​ហើយ តែ​ប្រពន្ធ​ឃើញ​ទាន់ ក៏​បាន​សង្គ្រោះ​យកទៅ​ពេទ្យ​ទាន់ពេល​។ ក្រោយមក​ទៀត​បាន​រយៈ​ពេល​មួយខែ ជនរងគ្រោះ​បាន​ចងក នៅ​ក្រោម​ផ្ទះ​ម្ដង​ទៀត នៅ​ពេល​ប្រពន្ធ​មិន​នៅផ្ទះ ពេល​នោះ​ប្អូនថ្លៃ របស់​ជនរងគ្រោះ​ឈ្មោះ​ជ​ត សុវណ្ណ ឃើញ​ទាន់​ក៏​ស្ទុះ​ចាប់​ស្រាយ​ចេញ​វិញ បន្ទាប់មក​នៅ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​នឹង​៣០​នាទី ប្រពន្ធ​ជនរងគ្រោះ បាន​បបួល​ជនរងគ្រោះ មកលេង​ម្ដាយក្មេក​នៅ​ភូមិ​ក្រោលគោ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល​ហើយ​បាន​នៅ​លេង​រហូតដល់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​នឹង​៣០​នាទី​ព្រឹក ប្រពន្ធ​ជនរងគ្រោះ ក៏​ទៅ​ធ្វើការ​រោងចក្រ​នៅ​ស្វាយប៉ាក រហូតដល់​ម៉ោង​១៦​ល្ងាច ចេញពី​ធ្វើការ​វិញ ក៏​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​។

ប្រពន្ធ​ជនរងគ្រោះ បាន​ទូរស័ព្ទ មក​ប្រាប់​ម្ដាយក្មេក​ថា ម៉ែ​ខ្ញុំ​មិន​ទៅ​ផ្ទះ​វិញ​ទេ នាង​ខ្ញុំ​សុំ​លែង​ប្ដី​ខ្ញុំ​ហើយ ពេល​នោះ​ម្ដាយក្មេក និយាយ​ថា​តប​វិញ​ថា​ម៉េច​អីចឹង​កូន អត់​មាន​រឿង​អី​ផង បាន​សុំ​លែង​គ្នា ។ កូប្រ​សាស្រី​រូបនោះ ឆ្លើយថា ខ្ញុំ​ទ្រាំលែងបាន​ហើយ ពិបាក​ណាស់​។ លុះដល់​ម៉ោង​២០​ទៅ​ម៉ោង​២១ ជនរងគ្រោះ បាន​ទូរស័ព្ទ ទៅ​ប្រពន្ធ និយាយ​គ្នា​ថា បើ​ឯង​មិន​មក​ផ្ទះ​វិញ​ទេ សុំ​លា​រហូត ។

ប្រពន្ធ​និយាយថា កុំ​គិត​ខ្លី​ពេក រួច​មក​ក៏​បិទ​ទូរស័ព្ទ​ដេក​បាត់​ទៅ​។ លុះដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​និង​២០​នាទី ប្រពន្ធ​ជនរងគ្រោះ ទៅ​ធ្វើការ​រោងចក្រ ហើយ​ម្ដាយក្មេក​ឈ្មោះ​ប៉ូ ថន បាន​ទូរស័ព្ទ​ប្រាប់ថា ប្ដី​កូន​ឯង​បាន​ចងក ស្លាប់​ហើយ ហើយ​ប្រពន្ធ​ជនរងគ្រោះ​សុំច្បាប់​គេ មក​មើល​ជនរងគ្រោះ មកដល់​ផ្ទះ​ម្ដាយ​ឃើញ ប្ដី​ស្លាប់​ពិតប្រាកដ​មែន​។​

​ក្រោយពេល​ទទួល​ដំណឹង​រួចមក នៅវេលា​ម៉ោង​៧​និង​២៤​នាទី​ព្រឹក ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ ជំនាញ​និង​ប៉ុស្ដិ៍ អាជ្ញាធរ​មូលដ្ឋាន ភូមិ​-​ឃុំ ពេទ្យ​បាន​ចុះ​ពិនិត្យ​សាកសព​នៅ​ផ្ទះ​ជនរងគ្រោះ​។​

​ការពិនិត្យ​សាកសព​ចាប់ដំណើរការ នៅវេលា​ម៉ោង​៩​និង​១០​នាទី ឃើញថា សាកសព​មាន​ស្នាម​ជាំខ្មៅ​នៅលើ​ករាង​អក្សរ​អ៊ុយ និង​មាន​វត្ថុ​រាវ​ពណ៌​ស ចេញ​តាម​ផ្លូវភេទ ហើយ​មាន​ឈាម​ចេញ​តាមមាត់​ ក្រៅពីនេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ឡើយ​។ ការសន្និដ្ឋាន​ជនរងគ្រោះ​ស្លាប់​ដោយ​ចងក ខ្លួនឯង​ពិតប្រាកដ​មែន ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×