Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ព​របស់​លោក Putin កំពុង​ឆ្ពោះ​មកកាន់​ព្រំដែន​ជាប់​កូរ៉េខាងជើង យ៉ាង​ប្រ​ញ៉ាប់​ប្រ​ញ៉ាល់​!

spot_img

​ប្រធានាធិបតី​រុស្ស៊ី Putin បាន​ចេញ​បទបញ្ជា បញ្ជូន​កងទ័ព​ទៅកាន់​ព្រំដែន​ជាប់​កូរ៉េខាងជើង​ភ្លាមៗ បន្ទាប់​ពី​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un បាន​បញ្ជា​ឲ្យ​សាកល្បង កាំជ្រួច​ថ្មី​បំផុត​អាចរ​ត់​ទៅ​ដល់​ប្រទេស​អាមេរិក​។​

​ប្រធានាធិបតី Putin បញ្ជា​ទ័ព​ឲ្យទៅ​កាន់​ព្រំដែន​ជាមួយ​កូរ៉េខាងជើង​

​នៅ​ថ្ងៃ​ទី ២៩/១១ កូរ៉េ​ខាងជើង​បាន​បាញ់​បង្ហោះ​កាំជ្រួច​អន្តរ​ទ្វីប Hwasong-15 ដែល​រយៈ​ចម្ងាយ​អាច​គ្របដណ្តប់​លើ​ប្រទេស​អាមេរិក​ទាំងមូល​។ ទង្វើ​ញុះញង់​នេះ កំពុង​នាំ​ឲ្យ​កើតកង្វល់​ពី​ការផ្ទុះស​ង្គ្រា​ម​នៅ​ឧបទ្វីប​កូរ៉េ ហើយ​តាមរយៈ​នោះ វា​អាច​ឈាន​ទៅ​ដល់​សង្គ្រាម​លើក​ទី ៣ ផងដែរ​។​

​តាម​កាសែត​អង់គ្លេស Daily Star ចុះ​ផ្សាយ​ថ្ងៃ​ទី ០១/១២ ថ្វី​ត្បិត​រុស្ស៊ី​ជា​ភាគី​មាន​ទស្សនៈ “​រឹង​” តែ​រុស្ស៊ី​ក៏​បាន​ប្រតិកម្ម តាមរយៈ​ការ​ដាក់​ពង្រាយ​កងទ័ព​ទៅ​កាន់​តំបន់​ព្រំដែន​ជាប់​គ្នា​នឹង​កូរ៉េខាងជើង​។​

​តាម Newsweek វិញ ទាហាន​ថ្មើរជើង ចំណុះ​ទ័ពជើងទឹក​រុស្ស៊ី​កំពុង​អនុវត្ត​មេរៀន​សមយុទ្ធ​ចុះចត​នៅ​កូរ៉េខាងជើង​ក្រោយពេល​ប្រទេស​នេះ​បាញ់​កាំជ្រួច​អន្តរ​ទ្វីប​។​

​កង​ថ្មើរជើង ជើង​ទឹក​របស់​រុស្ស៊ី​ប្រកាសថា នេះ​ជា​សមយុទ្ធ “​ការពង្រាយ​ទ័ព​បង្ការ​ការវាយលុក​នៅ​ភាគ​ខាងជើង​”​។​

​នេះ​ពុំមែន​ជា​លើក​ទី​១​ទេ ដែល​រុស្ស៊ី​បញ្ជូន​ទ័ព​មកកាន់​ព្រំដែន​នេះ​។ កាលពី​ខែ ៩/២០១៧ ក្រោយពេល​កូរ៉េខាងជើង​បាញ់​បង្ហោះ​កាំំ​ជ្រួ​ចនោះ កងទ័ព​រុស្ស៊ី​ក៏​ត្រូវបាន​បញ្ជូន​មកកាន់​ទី​នេះ​ដែរ​។​

​ស្របពេល​ជាមួយគ្នានេះ កាសែត​រុស្ស៊ី RIA Novosti បាន​នាំ​ពាក្យ​លោក Nicolai Patrushev ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី​ឲ្យដឹងថា ៖ “​រុស្ស៊ី​កំពុង​គិតគូរ ហើយ​មាន​ការត្រៀម​ទុក​។ រឿងនេះ ពុំ​មាន​អ្វី​ធ្វើឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ទេ​។ ពុំ​អាច​រំលង​ចោល​ការផ្ទុះ​សង្គ្រាម​ឡើយ ហើយ​ទោះ​តម្លៃ​ណា​ក៏​ដោយ យើង​ត្រូវ​ទប់ស្កាត់​វា​”​។​

​តាម​លោក Patrushev គឺ ៖ “​ប្រសិន​មាន​ប្រតិបត្តិការ​យោធា ប្រទេស​មួយចំនួន​ណា​នោះ -​ពុំ​អាច​រំលង​ចោល​រឿងនេះ នឹង​បង្កហេតុ​ផ្សេងៗ ហើយ​ខ្លះ​វា​នឹង​ជះ​ឥទ្ធិពល​ដល់​យើងខ្ញុំ​”​។ ប៉ុន្តែ​តាម​មេទ័ព​រូប​នេះ​គឺ “​ដំណោះស្រាយ​នយោបាយ គឺជា​វិធី​តែមួយ​គត់​សម្រាប់​ស្រាយ​វិបត្តិ​នេះ​”៕ សូ​យ​ន​

spot_img
×