Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សម្តែង​នូវ​ក្តីកង្វល់​ដំណើរការ ពាក់ព័ន្ធ នឹង​ការព្យួរ​កម្មវិធី​អនុគ្រោះ​ពន្ធ​សព្វសារពើ លើកលែង​តែ​គ្រឿង​សព្វាវុធ​

spot_img

​ភ្នំពេញ ​៖ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​សម្តែង​នូវ​ការអបអរសាទរ វាយតម្លៃ​ខ្ពស់ និង​ឯកភាព​ទាំងស្រុង ចំពោះ​ស្មារតី នៃ​លិខិត​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ផ្ញើ​ទៅកាន់​លោកស្រី Celilia Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម គណៈកម្មការ​អឺរ៉ុប ដោយ​សម្តែង​នូវ​ក្តីកង្វល់​ដំណើរការ ពាក់ព័ន្ធ នឹង​ការព្យួរ​កម្មវិធី​អនុគ្រោះ​ពន្ធ​សព្វសារពើ​លើកលែងតែ​គ្រឿង​សព្វាវុធ ( EBAs)​។​

នេះ​ជា​សក្ខីភាព​ដែល​បញ្ជាក់​ជា​សាកល​យ៉ាងច្បាស់​ថា ការដកហូត កម្មវិធី​អនុគ្រោះ​ពន្ធ​សារពើ​លើកលែង​តែ​គ្រឿង​សព្វាវុធ ជា​ការបង្កឲ្យ​មាន​ផលវិបា​ក ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​យូរអង្វែង របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​។​

​លិខិត​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផា​ន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ការព្យួរ​ភាពអនុគ្រោះ​ពន្ធ (EBAs) គឺជា​ការប្រថុយប្រថាន​មួយ នាំមក​នូវ​ផលប៉ះពាល់​អវិជ្ជមាន​យូរអង្វែង គឺ​ពិតជា​នឹង​គំរាម​ដោយផ្ទាល់ ដល់​សមត្ថភាព​ប្រកួតប្រជែង​ផ្នែក​ធុរកិច្ច របស់​អឺរ៉ុប​នៅក្នុង​ប្រទេស​កម្ពុជា និង​ប៉ះពាល់​ដល់​ជំហរ​របស់ សហភាព​អឺរ៉ុប​នៅ​ក្នុង​ការលើកកម្ពស់រ​បៀ​ប​វារៈ ពាណិជ្ជកម្ម និងឧ​ត្ត​មានុ​វត្តភាព​របស់ខ្លួ​ន ដែល​វា​ធ្វើឱ្យ​មាន​ប្រៀប​ប្រកួតប្រជែង នៃ​ធុរកិច្ច​អឺរ៉ុប​ធ្លាក់ចុះ​។ ការព្យួរ ឬ​ការដាក់ទណ្ឌកម្ម​លើ​កម្ពុជា នៅក្នុង​យថាហេតុ​ណាមួយ គឺ​មិនមែន​ជា​ឧត្តមគតិ ដូច​កិច្ចសហប្រតិបត្តិការ​នោះទេ​។​

​លិខិត​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឡើង​បន្ទាប់​ពី សភា​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់ៗ​ចំនួន​៥​ស្ថាប័ន​នៅ​ទ្វីប​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ដែល​ក្នុងនោះ​មាន សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង ប្រចាំ​នៅ​កម្ពុជា (CCIFC) ក្រុម​ធុរកិច្ច​អាល្លឺម៉ង​ប្រចាំ​នៅ​កម្ពុជា (ADW) សភាពាណិជ្ជកម្ម​អឺរ៉ុប​ខាងជើង​ប្រចាំ​នៅ​កម្ពុជា (NordCham)​សមាគម​ធុរកិច្ច​អ៊ីតាលី​ប្រចាំ​នៅ​កម្ពុជា ដែល​ជា​តំណាងឱ្យ​ប្រទេស​ធំៗ​ចំនួន​៩​ប្រទេស​នៅ​អឺរ៉ុប បាន​សរសេរ​លិខិត​ពិសេស​មួយ​ច្បាប់​នៅ​ថ្ងៃទី​១៥ ខែតុលា ផ្ញើជូន​លោក​ស្រី Cecilia Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម គណៈកម្មការ​អឺរ៉ុប ដោយ​ប្រឆាំង​ចំពោះ​បំណង​ចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBAs) ចេញពី​ប្រទេស​កម្ពុជា​។​

​លិខិត​រួម​របស់​ស្ថាប័ន​ធុរកិច្ច​អន្តរជាតិ តំណាង​ក្រុមហ៊ុន​ចំនួន​៣៣៥ ដែល​មាន​និយោជិត​ជាង​៥​ម៉ឺន​នាក់ បាន​សម្តែង​នូវ​ក្តីកង្វល់​យ៉ាងធ្ងន់ធ្ងរ អំពី​ដំណើរការ​ឆ្ពោះទៅរក​ការដកហូត ភាពអនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​នៅ​ក្រោម​របប អ្វីៗ​ទាំងអស់​លើកលែងតែ​គ្រឿង​សព្វាវុធ (EBAs) ចេញពី​ប្រទេស​កម្ពុជា និង​បារម្ភ​ពី​ផលវិបាក​ដែល​ការដកហូត​នេះ អាច​បង្ក​ឱ្យមាន​ផលប៉ះពាល់​ដល់​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​យូរអង្វែងរ​បស់​សហភាព​អឺរ៉ុប​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លិខិត​រួម​នោះ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ យើង​ទទួលស្គាល់ថា ពេលនេះ​មិនទាន់​មាន​ការសម្រេច​ណាមួយ ត្រូវបាន​ធ្វើឡើង​ដើម្បី​ព្យួរ ឬ​ដកហូត​ឋានៈ​អនុគ្រោះ EBA ពី​ប្រទេស​កម្ពុជា​នៅក្នុង​ឡើយ​ទេ ហើយ​យើង​នៅតែ​សង្ឃឹមថា នឹង​មាន​ការចរចា​បន្តទៅទៀត ដើម្បី​ស្វែងរក​ឱ្យ​ឃើញ​នូវ​វិធី​កាន់តែ​ប្រសើរ សម្រាប់​ឆ្លើយតប​ទៅ​នឹង​ក្តីកង្វល់​នានា របស់​សហភាព​អឺរ៉ុប​។​

​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់ៗ​ទាំង​៥​ស្ថាប័ន បាន​បន្តទៀតថា​៖ យើងខ្ញុំ​យល់​ឃើញ​ថា ការចាប់ផ្ដើម​ដំណើរការ​ព្យូរ​ភាពអនុគ្រោះ EBA ឬក៏​ការដាក់ទណ្ឌកម្ម​ជា​ឯ​កត​តោ​ភាគី​មួយ រយៈពេល​ខ្លី​ណាមួយ អាច​នាំមក​នូវ​ផលប៉ះពាល់​អវិជ្ជមាន​យូ​អង្វែង ដែល​វា​មិនមែន​ជា​ឧបករណ៍​មួយ មាន​ប្រសិទ្ធភាព​សម្រាប់​កែលម្អ​ដំណើរការ​ប្រជាធិបតេយ្យ​ឲ្យ​ប្រសើរឡើង ដុច​កិច្ចសហប្រតិបត្តិការ​ទេ​។ នៅក្នុង​ករណី​ប្រទេស​កម្ពុជា ការព្យួរ​ភាពអនុគ្រោះ EBA នឹង​ដើរ​ផ្ទុយ​ពី​របៀបវារៈ​ពាណិជ្ជកម្ម របស់​សហភាព​អឺរ៉ុប និង​ការប្ដេជ្ញាចិត្ត​របស់​ខ្លួន ចំពោះ​ការបញ្ចូល ប្រទេស​កំពុងអភិវឌ្ឍន៍ ទៅក្នុង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ពិភពលោក និង​ផ្ទុយ​ពី​គោលការណ៍​អឺរ៉ុប ក្នុង​ការប្រើប្រាស់​ពាណិជ្ជកម្ម​ជាវ៉ិ​ចទ័​រសំ​ខាន់ សម្រាប់​សាយ​ភាព គុណ​តម្លៃ​ប្រជាធិបតេយ្យ​។ នេះ​ជា​ទស្សនៈ​មួយ​ដែល​អ្នកតំណាង​អន្ដរជាតិ​ជាច្រើន​នាក់ ដែល​ធ្លាប់មាន​បទពិសោធន៍​ផ្ទាល់​ច្រើន​ឆ្នាំ ជាមួយ​ប្រទេស​កម្ពុជា​យល់ឃើញ​ដូចគ្នា​។​

​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា សូម​ឆ្លៀតឱកាស​សុំ​ជួប​ជាមួយ​លោកស្រី នៅក្នុង​ឱកាស​សម័យប្រជុំ​កំពូល​រវាង អាស៊ី​-​អឺរ៉ុប នៅ​ទីក្រុង​ព្រុច​សែ​ល តាម​ពេលវេលា​ដែល​លោកស្រី អាច​អនុញ្ញាត​ឲ្យ​ជួប​បាន ដើម្បី​ធ្វើ​ការពិភាក្សា​អំពី​ស្ថានភាព នៅក្នុង​ប្រទេស​កម្ពុជា និង​ក្ដីកង្វល់​នានា​របស់​ផ្នែក​ឯកជន​អឺរ៉ុប​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

​ខាងក្រោម​នេះ ជា​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​៖

spot_img
×