Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​ម្នាក់​ឆក់​ស្លាប់ ដោយ​ប្រើប្រាស់​ថ្នាំញៀន រហូត​វង្វេងស្មារតី ភ័យ​រត់​គេច ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន​

spot_img

​ភ្នំពេញ ៖ ក្មេងប្រុស​ម្នាក់​បាន​ស្លាប់​នៅជាប់​លើ​របង ក្បែរ​បង្គោល​អគ្គីសនី កាលពី​វេលា​ម៉ោង​ប្រហែល​៣​រសៀល ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​របង​ផ្ទះ​ដី​ឡូតិ៍ ចាក់សោ ជាប់​បណ្តោយ​ផ្លូវ​២៧១ ក្បែរ​ក្រុមហ៊ុន​ភី​ស្សា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ក្មេងប្រុស​រងគ្រោះ​ខាងលើ​មានឈ្មោះ ឆន មុនី អាយុ​១៤​ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក​។ ក្មេងប្រុស​នេះ បាន​ស្លាប់​នៅលើ​របង​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង បន្ទាប់ពី​រូបគេ​បាន​ផ្លោះ​របង​ចូល​តាម​របង​ក្រោយ​ផ្ទះ ហើយ​ផ្លោះ​ចេញមក តាម​របង​ខាងមុខ មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​យកដៃ​ទៅ​ប៉ះ​នឹង​បង្គោល​ភ្លើង​មួយ​ដើម​ធំ ដែល​កំពុង​ឆ្លង ចរន្ត​ស្រាប់ បណ្តាលឲ្យឆ​ក់​ស្លាប់​តែ​ម្តង​។​

​ក្រោយ​កើតហេតុ សព​ត្រូវបាន​សមត្ថកិច្ច ផ្នែក​កោសល្យវិច័យ ធ្វើ​ការត្រួតពិនិត្យ​សព​យុវជន​វ័យ​១៤​ឆ្នាំ​ខាង​លើ មាន​ប្រើប្រាស់​សារធាតុ​ញៀន​ខ្លាំង​ថែមទៀត​ផង ទើប​សមត្ថកិច្ច​បាន​ធ្វើ​ការសន្និដ្ឋាន​ថា យុវជន​ខាងលើ​អាច​ស្លាប់ បណ្តាលមកពី​ការប្រើប្រាស់​ថ្នាំញៀន រហូត​វង្វេងស្មារតី បណ្តាលឲ្យ​បែក​អារម្មណ៍ ភ័យ​រត់​គេច​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន​។​

​តាម​ការពិនិត្យ​ជាក់ស្តែង​ឃើញថា សព​ជនរងគ្រោះ គឺ​ត្រូវ​ស្លាប់​ដោយសារ​ឆ្លង​ចរន្ត​ភ្លើង​ប្រាកដ​មែន ដោយ​រូបគេ​បាន​យក​ដៃ​ឲ្យ​ប៉ះ​នឹង ដែ​ករុំ​ព័ទ្ធ​បង្គោល​ភ្លើង ដែល​កំពុង​មាន​ចរន្ត​ភ្លើង​ឆ្លង​ចេញពី​កាប៊ីន​ភ្លើង​មក​ផងដែរ ទើប​បណ្តាល​ឲ្យ​ឆ្លង​បន្ត​ទៅ​កាន់​រូបគេ រហូត​ត្រូវ​ឆក់​ស្លាប់​នៅលើ​មាត់​ទ្វាររបង​តែម្តង​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា នៅ​ចំណុច​ខាងលើ​ផ្ទះ​កើតហេតុ គឺជា​មាត់​ប្រឡាយ​លូ និង​ជា​តំបន់​ប្រមូលផ្តុំ​ដោយ​ក្រុម​ក្មេងៗ​ប្រើប្រាស់​ថ្នាំញៀន​ផងដែរ ហើយ​នៅ​វេលា​ខាងលើ គឺ​មាន​ការចុះ​បង្ក្រាប​គ្រឿង​ញៀន​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ ជាហេតុ​នាំ​ឲ្យ​ជនរងគ្រោះ​ដែល​កំពុង​មាន​វត្តមាន​នៅ​ទីនោះ មានការ​ភ័យ​ស្លន់ស្លោ ខ្លាច​សមត្ថកិច្ច​ចាប់​រូបគេ​ដែរនោះ ក៏​ព្យាយាម​លោត​ចូល​ទឹក​ប្រឡាយ​លូ ហែល​ឆ្លង​មក​ខាងក្រោយ​ផ្ទះកើតហេតុ​។​

​ហើយ​ផ្លោះ​តាម​ទ្វាររបង​ខាងក្រោយ រួច​ផ្លោះ​ឡើង​តាម​ទ្វាររបង​ខាងមុខ​វិញ​ដើម្បី​រត់​គេចខ្លួន តែ​អកុសល ពេល​ឡើង​ទៅ​ដល់ ក៏​ត្រូវ​ប៉ះ​នឹង​បង្គោល​ភ្លើង​ដែល​កំពុង​ឆ្លង​ចរន្ត​ភ្លើង​ផង​នោះ ត្រូវ​ឆក់​រហូត​បាត់បង់​ជីវិត​តែម្តងទៅ​។ ដោយ​ឡែក​ប្រភព​ផ្សេងទៀត បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ គេ​សង្គេត​ឃើញ​ជនរងគ្រោះ រត់​លេង​ធម្មតា​ទេ តែ​ដោយសារ​ពេលនោះ​រូបគេ​បានព្យ​យាម​រត់គេច​ពី​សត្វ​ឆ្កែ​ធំៗ​មួយ​ហ្វូង ជាហេតុ​នាំ​ឲ្យ​រូបគេ​ត្រូវ​បង្ខំចិត្ត​ផ្លោះ​របង​ចូល​ទៅក្នុង​ផ្ទះ​គេ ហើយ​ផ្លោះ​ចេញ​មក​វិញ​ត្រូវ​ឆក់​ស្លាប់​តែម្តងទៅ ។​

​ក្មេងប្រុស​រូបនោះ ជា​កូនប្រុស​ធម៌​របស់​អ្នកនាង ស៊ូ សា​រ៉ា ប្រធាន​ក្រុម​តារា​បង្ហាញ​ម៉ូត (Pop Model Cambodia) ។ ​បន្ទាប់ពី​ហេតុការណ៍​នេះ​មាន​ការភ្ញាក់ផ្អើល​រួច កម្លាំង​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ​មក​ទទួល ។ អ្នកនាង ស៊ូ សា​រ៉ា ក្រោយពី​បាន​ឃើញ សភាព​សព​ជនរងគ្រោះ​ក៏​យំ​ស្រែក​បោក​ខ្លួន​ដង្ហោយហៅ​កូន​អោយ​ត្រឡប់មកវិញ​។​

​យោងតាម​ប្រភព​ពី​អ្នកឃើញ​ហេតុការណ៍ បានឲ្យដឹងថា មុន​និង​មាន​ការភ្ញាក់ផ្អើល គេ​បាន​ឃើញ​កម្លាំង​សមត្ថកិច្ច​មួយ​ក្រុម បាន​ចុះមក​ទីតាំង​ខាងលើ មួយ​សន្ទុះ​មក​ក៏​ស្រាប់តែ​ជនរងគ្រោះ​ខាងលើ មិនដឹង​រត់ចេញ​ពី​កន្លែង​ណា ថែម​ទាំង​ខោរ​អាវ​សើម​ទទឹកជោក បាន​រត់​ស្រ​វ៉េរ​ស្រ​វ៉ា ស្ទុះ​មក​ប្លោះ​ទ្វាររបង​ផ្ទះ​គេ​ដែល​បាន​ចាក់សោ​ជាប់ ស្រ​វ៉ា​ប្រឹង​ឡើង ស្រាប់តែ​រអិល​ជើង លូក​ទាញ​ខ្សែភ្លើង​ដាច់​ឆក់​ស្លាប់​មួយ​រំពេច ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

    

spot_img
×