Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វែងរកឃើញបរិក្ខារបំផ្ទុះទីពីរក្នុងករណីវាយប្រហារនៅសាលារៀន Crimea

spot_img

បរិក្ខារ Kerch បំផ្ទុះទីពីរត្រូវបានរកឃើញក្នុងរបស់របរបស់ជនដៃដល់ដែលវាយប្រហារនៅសាលាមធ្យមសិក្សាCrimeaបណ្តាលឱ្យមនុស្សស្លាប់បើគិតមកទល់ពេលនេះបានកើនដល់ទៅយ៉ាងតិច១៩នាក់។

ប្រព័ន្ធសន្តិសុខកំពុងត្រូវបានបង្កើន

តាមទីភ្នាក់ងារសារព័ត៌មាន Sputnik(រុស្សី) ដឹងថា កងទ័ពរុស៊្សីបានដោះបន្ទុះគ្រាប់បែកនេះចេញហើយ។

គិតមកត្រឹមយប់មិញ មានមនុស្សយ៉ាងតិច១៩នាក់ស្លាប់​, ៣៧នាក់រងរបួស ក្នុងនោះជនរងគ្រោះ១៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។

ជនរងគ្រោះម្នាក់ស្ថិតក្នុងសភាពខោអាវរហែកខ្ទេចខ្ទី កំពុងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ

ក្នុងពេលនោះយុវជនម្នាក់ត្រូវបានប្រាប់ថាជាជនដៃដល់ឈ្មោះVladislav Roslyakov អាយុ១៨ឆ្នាំ ទើបត្រូវបានផ្តល់លិខិតអនុញ្ញាត ឱ្យប្រើប្រាស់អាវុធបាញ់សត្វកាលពីដើមខែតុលា​ ហើយឈ្មោះនេះបានចូលរៀនសាលាខាងលើនៅឆ្នាំ២០១៥ ។

រូបផ្ទៃមុខតក់ស្លុតរបស់ជនរងគ្រោះដែលគេចផុតពីការបាញ់ប្រហារ

នៅពេលព័ត៌មានពីការវាយប្រហារនាសាលា ០០កខេត្រូវបានផ្សាយចេញ ភាគីអ៊ុយក្រែនប្រកាសថានឹងប​ង្កើនការត្រូយទិមិ្តសមន្តិសុខនៅព្រំដែនជាមួយCrimea៕សូយន

spot_img
×