Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ថា មាន​ជន​អគតិ បំផ្លោង​ព័ត៌មាន​បញ្ហា​បដិវត្ត​ន៍​ពណ៌ ចំពោះ​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៨

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ថា ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មាន​ការបំផ្លោង​ព័ត៌មា​ន របស់​ជន​អគតិ​មួយចំនួន ដែល​វាយប្រហារ​លើ​ស្ថាន​ប័ន​គ​.​ជ​.​ប​. ពាក់ព័ន្ធ​នឹង​បញ្ហា​ចំនួន​គឺ អំពី​ឯករាជ្យ​ភាព អព្យាក្រឹត្យភាព​និង​យុត្តិធម៌​របស់គ​.​ជ​.​ប​. និង​បញ្ហា​បដិវត្តន៍​ពណ៌ ក្នុង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាងមុខ​។​

​នៅក្នុង​សេចក្តីប្រកាស​របស់ គ​.​ជ​.​ប បានឲ្យដឹងថា ពួក​អគតិ​បាន​បំផ្លោង​ព័ត៌មាន​វាយប្រហារ មក​លើ​ការងារ គ​.​ជ​.​ប​. ប្រកប​ដោយ​ល្បិចកល​ខ្មៅ​កខ្វក់ ក្នុង​បំណង​បំផ្លាញ​ទំនុកចិត្ត សាធារណ​មតិ លើ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ឆ្នាំ​២០១៨​ខាងមុខ​។ អំពី​ការបោះឆ្នោត ៖ ជំហរ​ដឹកនាំ​របស់ គ​.​ជ​.​ប ថ្មីៗ​នេះ ទោះ​ជា​សមាសភាព​មកពី​មជ្ឈដ្ឋាន​ណាក៏ដោយ ក៏​ត្រូវតែ​រៀបចំ​ការបោះឆ្នោត​ឲ្យបាន​ត្រឹមត្រូ​វ​បំផុត ស្របតាម​ច្បាប់​កំណត់​។ គ្មាន​បុគ្គល​ណាមួយ សមាសភាព​ណា អង្គការ​ណា អង្គភាព​ណា បរទេស​ណា អាច​មក​ដាក់​សម្ពាធ ឬ​ប្រទាញ គ​.​ជ​.​ប ឲ្យ​អនុវត្ត​ប្រាសចាក​ពី​គិត​ច្បាប់ ក្នុង​ការរៀបចំ​ការបោះ​ឆ្នោត​នេះ​បានឡើយ​។ ដោយសារ​តែ​ជំហរ​ឥត​ងាករេ​ពី​គិត​ច្បាប់ និង​យុត្តិធម៌​នេះហើយ ទើប​លទ្ធផល​នៃ​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់​ឆ្នាំ​២០១៧​កន្លងមក ត្រូវបាន​គ្រប់ភាគី​ពាក់ព័ន្ធ គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ រួម​ទាំង​សហរដ្ឋអាមេរិក វាយតម្លៃ​យ៉ាង​ត្រឹមត្រូវ​ថា ជា​ការបោះឆ្នោត​គួរឲ្យ​ជឿ​ទុកចិត្តបាន និង​ល្អ​ជាង​ការបោះឆ្នោត​មុនៗ នើ​គឺ​មិនមែន​ដោយសារ​តែ​វត្ត​មាន​សមាសភាព គ​.​ជ​.​ប​. មកពី​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ ព្រោះនេះ​ជា​សច្ចៈ​ភាព​ប្រវត្តិសាស្ត្រ​សម្រាប់​គ​.​ជ​.​ប​. ហើយក៏​ជា​មោទនភាព​របស់​ជាតិ​ខ្មែរ​ដែរ​។ គ​.​ជ​.​ប​. បានកំណត់​មាគ៌ា​រួម​ជា​ស្រេច​ហើយ​ទោះ​សមាសភាព​មក​ពី​មជ្ឈដ្ឋាន​ណាក៏ដោយ គឺ​គ​.​ជ​.​ប​. នៅ​តែ​ប្រកាន់​ជំហរ ឯករាជ្យ អព្យាក្រឹត្យ តម្លាភាព និង​យុត្តិធម៌​ជាដាច់ខាត​។ គោលការណ៍​ធំ​បំផុត របស់ គ​.​ជ​.​ប​. គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​សិទ្ធិ​បោះឆ្នោត មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ត្រឹមត្រូវ បោះឆ្នោត​ដោយ​សេរី ហើយ​សំឡេងឆ្នោត​របស់​ពួកគេ ត្រូវ​បាន​រាប់​ប្រកបដោយ​យុត្តិធម៌ និង​តម្លាភាព​បំផុត​។​

​គ​.​ជ​.​ប​.​ក៏បាន​លើកឡើង​អំពី​បញ្ហា​ពាក់ព័ន្ធ​បដិវត្ត​ពណ៌​ថា បដិវត្តន៍​ពណ៌​នេះ បាន​កើតឡើង​នៅក្នុង​ពិភពលោក រាប់​ទសវត្សរ៍​មក​ហើយ និង​មាន​ប្រទេស​ជាច្រើន នៅលើ​ពិភពលោក បាន​រងគ្រោះ ដោយសារ​បដិវត្តន៍​ពណ៌នេះ​។ នៅក្នុង​សម័យកាល​អ៊ិន​ធើ​ណិ​ត បច្ចុប្បន្ននេះ មិន​ខ្វះ​ទេ​នូវ​ព័ត៌មាន ដែល​បាន​សិក្សា វាយតម្លៃ និង​ផ្សព្វផ្សាយ អំពី​ផលវិបាក នៃ​បដិវត្តន៍​ពណ៌​នេះ​។ ដើម្បី​ស្វែងយល់​អំពី​បដិវត្តន៍​ពណ៌ មិន​ពិបាក​ទេ សាធារណ​ជន​ទាំង​អស់​គ្រាន់​តែ​វាយ​ពាក្យ Color Revolution ឬ Revolution de Couleur នោះ​យើង​នឹង​បានទទួល​ព័ត៌មាន​គ្រប់គ្រាន់ អំពី​មេខ្លោង មេ​ទ្រឹស្តី ព្រមទាំង​វិធីសាស្ត្រ​ល្អិតល្អន់ សម្រាប់​អនុវត្តន៍​បដិវត្តន៍​ពណ៌នេះ ហើយ​នឹង​ឃើញថា តើ​ដូចគ្នា​នឹង​ព្រឹត្តិការណ៍​ដែល​កើតមានឡើង​ថ្មីៗ នៅក្នុង​ប្រទេស​កម្ពុជា​នេះ​ដែរ​ឬទេ​? បើក​អ៊ិន​ធើ​ណិ​ត​
​មើល​ពាក្យ​នេះ ខ្មែរ​នឹង​រកឃើញ​ពន្លឺ​ដែល​អាច​ជួយ​ប្រទេសជាតិ​របស់​ខ្លួន ឲ្យ​រួចផុត​ពី​គ្រោះថ្នាក់​ដ៏​អាសន្ន​នេះ​៕ ដោយ​៖​កូឡាប​

spot_img
×