Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែក​ធ្លាយ​ខ្សែ​អាត់​ថត​សំ​ឡេង​បង្ហាញ​ថា Khashoggi អ្នក​កា​សែត​អារ៉ាប់​បាន​រង​ទារុណ​កម្ម​និង​កាត់​ក្បាល (វីដេអូ)

spot_img

កាសែតតួកគីអះអាងថា ពួកគេកំពុងរក្សាទុកខ្សែអាត់ថតសំឡេងបង្ហាញឱ្យឃើញថា អ្នកកាសែត Jamal Khashoggi បានត្រូវគេកាត់ម្រាមដៃ ហើយកាត់ក្បាលនៅស្ថានកុងស៊ុល Arab Saudi។

អ្នកកាសែត Jamal Khashoggi

អ្នកកាសែត​ Yeni Safak កាលពីម្សិលមិញឱ្យដឹងថា ​ខ្សែអាត់ថតសំឡេងបានបង្ហាញឱ្យដឹងថា ក្រោយពេលចូលស្ថានកុងស៊ុល Arab នៅ Istanbul Mohammed al-Otaibi​ អ្នកកាសែត Khashoggi បានត្រូវមនុស្សមួយ ក្រុមធ្វើទារុណកម្មដោយកាត់ម្រាមដៃរបស់ លោក។

អគ្គកុងស៊ុល Arab នៅ Istanbul Mohammed al-Otaibi និយាយនៅក្នុងខ្សែអាត់ថា លោកធ្វើរឿងបែបនេះនៅខាងក្រៅ ពួកលោកកំពុងធ្វើឱ្យខ្ញុំជួបរឿងស្មុគស្មាញហើយ។

ក្នុងនោះដែរមានស្នូរសំឡេងមួយពុំទាន់កំណត់អត្តសញ្ញាណបានស្រែកទៅកាន់អគ្គកុងស៊ុលរូបនោះថា «ប្រសិនបើលោកចង់ នៅមានជីវិតដើម្បីវិលត្រឡប់ទៅ Arabនោះគប្បីនៅឱ្យស្ងៀម។

តាមការអះអាងរបស់កាសែតខាងលើ បន្ទាប់មកអ្នកកាសែត Khashoggi ​បានត្រូវក្រុមមនុស្សនេះកាត់ក្បាល។ កាសែត តួកគីពុំបានបញ្ជាក់អំពីវិធីដែលគេថតបានសំឡេងជាភស្តុតាងនេះ។

មុននោះ កាសែត Washington Post ធ្លាប់បានដកស្រង់សម្តីមន្រ្តីអាមេរិកនិងតួកគីដែលមិនបញ្ចេញឈ្មោះនិយាយថា មានខ្សែអាត់ ថតសំឡេងនិងវីដេអូបញ្ជាក់ថា Khashoggi បានត្រូវសម្លាប់ក្នុងស្ថានកុងស៊ុលនិងបំបែកសាកសព។ ប៉ុន្តែលើកនេះ ជាការចុះផ្សាយ ដំបូងរបស់កាសែតដែល ជាម្ចាស់កម្មសិទ្ធិនៃខ្សែអាត់សំឡេងនេះ។

អគ្គកុងស៊ុល Mohammed al-Otaibi ​បានវិលត្រឡប់ទៅអារ៉ាប់កាលពីថ្ងៃទី១៦តុលា​ មួយថ្ងៃមុនពេលក្រុមស៊ើបអង្កតធ្វើការឆែកឆេរ អគារស្ថានកុងស៊ុល ហើយពេលនោះតាមការអះអាងរបស់ប៉ូលិសគេមាន«ភស្តុតាង»ជាក់លាក់ថាអ្នកកាសែតArab Saudi Jamal Khashoggi បានត្រូវគេសម្លាប់នៅទីនេះ។

គួររំលឹកថា អ្នកកាសែត Khashoggi តែងធ្វើការរិះគន់ចំពោះគោលនយោបាយការទូតនិងការគាបសង្កត់អ្នក មានទស្សនៈប្រឆាំង។ គាត់បានបាត់ខ្លួនតាំងពីថ្ងៃទី២តុលា ក្រោយពេលចូលទៅកុងស៊ុលArab Saudi នៅ Istanbul ដើម្បីធ្វើបែបបទរៀបការជាមួយសង្សារ ជាជនជាតិតួកគី។ ក្រុមអ្នកស៊ើបអង្កេតនៅតួកគីជឿថា អ្នកកាសែតរូបនេះបានត្រូវក្រុមកុម្មង់ដូពិសេស១៥នាក់សម្លាប់​ ហើយចិញ្ច្រាំ សាកសពខ្ទេច ប៉ុន្តែ Arab Saudi បានទាត់ចោលការចោទប្រកាន់នេះ៕លីសា

spot_img
×