Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភូមាធ្លាក់យន្តហោះប្រយុទ្ធផលិតដោយប្រទេសចិន ២គ្រឿង ក្នុងពេលតែមួយ

spot_img

កាលពីថ្ងៃទី១៦ ខែតុលា ​យន្តហោះប្រយុទ្ធ២គ្រឿងផលិតដោយចិន រ​បស់កងទ័ពអាកាសភូមាបានធ្លាក់នៅតំបន់ Magwe បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ រួមមានអ្នកបើកបរ២នាក់ និងក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ។

តាមកាសែតThe New York Times ដែលដកស្រង់សម្តីមន្ត្រីប្រចាំតំបន់ឱ្យដឹងថា យន្តហោះF-7​​ ទាំងពីរគ្រឿងហាក់ដូចជាបានបើកបុកប៉មផ្សាយរលកធាតុអាកាសទូរទស្សន៍មួយ។ ក្រោយមកយន្តហោះមួយបានធ្លាក់លើវាលស្រែក្បែរភូមិ Thanatpin នៃប្រជុំជនMinbu ហើយុមួយគ្រឿងទៀតបានធ្លាក់នៅជិតវត្តមួយនាតំបន់ Magwe។យន្តហោះទាំងពីរបានបុកនឹងដី ហើយបែកជាបំណែកតូចៗ។

ប្រភពដដែលឱ្យដឹងថា​ យន្តហោះទាំងពីរបានជួបគ្រោះថ្នាក់ពេលកំពុងហោះហ្វឹកហ្វឺន។

តាមកាសែតMyanmer Times មុននេះយន្តហោះF-7​​ បានធ្លាក់កាលពីខែមេសា ហើយអ្នកបើកបរក៏បានស្លាប់។នេះជាប្រភេទយន្តហោះប្រយុទ្ធដែលចិនផលិតយកតាមលំនាំ MiG-21 របស់អតីតសហភាពសូវៀត។វាត្រូវបានក្រុងប៉េកាំងនាំចេញលក់យ៉ាងទូលំទូលាយនិងមានតម្លៃថោក។ខាងក្រោមជារូបភាពនៃឧប្បតិ្តហេតុនេះ៕សូយន

spot_img
×