Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ​៖ ការចុះផ្សាយ​ថា សេត​វិមាន​មាន​គំរោង​បណ្តេញ​រដ្ឋមន្ត្រីការបរទេស​ចេញ ជា​ព័ត៌មាន​មិន​ពិត​

spot_img

ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​បដិសេធ​ទៅនឹង​សេចក្តី​រាយ​ការណ៏​របស់​សារព៌តមាន​ជា​ច្រើនរ​បស់​អាមេរិច​ថា សេត​វិមាន​មាន​គំរោង​បណ្តេញ​រដ្ឋមន្ត្រីការបរទេស រិច ធៀ​ល័រសាន់ (Rex Tillerson) ចេញ​ពី​ដំណែង ហើយ​លោក​បាន​ហៅ​ការចុះផ្សាយ​ទាំងនោះ​ថា ជា​ព័ត៌មាន​ក្លែងក្លាយ​។​

រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Rex Tillerson និង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​

​នៅលើ​បណ្តាញ​សង្គម​ថ្វី​ត​ធឺ (Twitter) លោក ត្រាំ​បាន​បង្ហោះ​សារ​ថា “​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ធ្វើ​ការប៉ាន់ប្រមាណ​ថា ខ្ញុំ​បណ្តេញ លោក រិច ធៀ​ល័រសាន់​ចេញ ឬ​ក៍​គាត់​នឹង​ត្រូវ​ចាក់ចេញ​ពី​តំណែង​ក្នុង​ពេល​ឆាប់​។ ការចុះផ្សាយ​ទាំងនោះ​ជា​ព៌តមាន​ក្លែងក្លាយ​”​។​

​គាត់​បន្ថែមទៀតថា “​គាត់ (Rex Tillerson) មិន​ទៅ​ណា​ទេ​…​ពួក​យើង​ធ្វើការ​យ៉ាង​ល្អ​ជាមួយ​គ្នា​”​។​

​ការបដិសេធ​របស់លោក​ត្រាំ ធ្វើ​ឡើង​តែ​មួយ​ក្រោយពេល​សារព៌តមាន​ធំៗ​របស់​អា​មេ​រិច បាន​រាយ​ការណ៏​ថា សេត​វិមាន​មាន​គំរោង​បណ្តេញ​ប្រមុខ​ការទូត​ចេញពី​តំណែង ខណៈ​ដែល​ទំនាក់ទំនង​របស់​លោក​ជាមួយនឹង​លោក ត្រាំ មាន​ភាព​តឹងតែង​។​

​ប្រពន្ធ​ផ្សព្វផ្សាយ​ក៏​រាយ​ការណ៏​ទៀត​ដែរថា រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច នឹងត្រូវ​គេ​ដាក់​ជំនួស​តំណែង​ដោយ​ប្រធាន​ភ្នាក់ងារ​ស៊ើបអង្កេត​បជ្ឍិម ឈ្មោះ Mike Pompeo ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៏​ខាង​មុខ​ទៀត​។​

​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ផង​ដែរ លោក Rex Tillerson ខ្លួនឯង​ក៏​ស្រឡាំងកាំង​ទៅនឹង​ការចុះផ្សាយ​ផងដែរ ដោយ​លោក​បាន​ហៅ​ការចុះផ្សាយ​នោះ​ជា​រឿង​គួរឲ្យ​អស់សំណើច​៕ សុភ័ក្ត្រ​

 

spot_img
×