Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់ ១ នាក់ និង​របួស ៣ នាក់ ដោយ​គ្រោះថ្នាក់​ចរាចរ នៅ​ក្រុង​ខេមរភូមិន្ទ​

spot_img

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា នៅ​យប់​ថ្ងៃទី ១៧ ខែតុលា ឆ្មាំ​២០១៨ វេលា​ម៉ោង ២០:៥០ នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរ កើតឡើង ១​លើក បង្កឡើង​ដោយ ម៉ូតូ បុក​និង​ម៉ូតូ បញ្ច្រាសទិស​គ្នា នៅ​ចំណុច​ផ្លូវ​បេតុង​ដី​ពុះ​ឡូតិ៍ ស្ថិតក្នុង​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​បណ្ដាល​ឲ្យ ស្លាប់​នៅនឹងកន្លែង ១ នាក់ ប្រុស និង​រងរបួស​ធ្ងន់ ៣​នាក់​ប្រុស ។​

​ជនរងគ្រោះ បាន​សង្គ្រោះ​យកមក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត រីឯ​សព​រងគ្រោះ បាន​យក​មក​តម្កល់ នៅ​វត្ត​ទេព​និមិត្ត (​វត្ត​ថ្មី​) ដើម្បី​រង់ចាំ​សាច់ញាតិ​ក្រុមគ្រួសារ មកពី​ខេត្ត​កំពង់ស្ពឺ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំពោះ វត្ថុតាង កម្លាំង​សមត្ថកិច្ច​ជំនាញ​យើង បាន​យក​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​៕ ​ដោយ ​៖​ កូឡាប​

 

spot_img
×