Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ចុះ​ផ្សព្វផ្សាយ​បង្ការ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន ដល់​កម្មករ​ក្នុង​រោងចក្រ​

spot_img

​កំពង់ស្ពឺ ៖ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ក្រោម​កិច្ចសហការ​ពី​ក្រុមហ៊ុន សា​ប្រ៊ី​ណា លោក ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គ​លេខា​ធិការ ស្តីទី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ ពី​បញ្ហា​នានា​ដែល​កើត​ពី​ឥទ្ធិពល​នៃ​គ្រឿងញៀន ដល់​បុគ្គលិក កម្មករ និយោជិក ចំនួន​ជិត​២០០​នាក់ ។​

​លោក​ស្រី​តាន់ ដាវី តំណាង​ក្រុមហ៊ុន បាន​មានប្រសាសន៍​ស្វាគមន៍ និង​បញ្ជាក់​ពី​ការសប្បាយរីករាយ ចូលរួម​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ហើយ​ទីតាំង​ក្រុមហ៊ុន​របស់​លោកស្រី មិនមែន​ជា​ទីតាំង​រក្សា​ទុក ដាំ​ដុះ ផលិត ចែកចាយ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ឡើយ​។​

​ក្នុងឱកាស​នោះ​លោក ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការ​ស្តីទី បាន​មានប្រសាសន៍​សាទរ នូវ​ការរីកចម្រើន​លើ​សង្វាក់​ផលិតកម្ម របស់​ក្រុមហ៊ុន និង​អរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​បង្កើត​ការងារ ជូន​ប្រជាពលរដ្ឋ រហូតដល់​ទៅ​ជាង​៦០០០​កន្លែង ហើយ​បាន​គិតគូរ​ដល់​សុខភាព របស់​បងប្អូន​យើង​ជា​បុគ្គលិក កម្មករ និយោជិក​ដើម្បី​ពួកគេ​ទទួលបាន​ចំណេះ​ដឹងដោយ​មិន​ទៅជិត មិន​ប៉ះ​ពាល់​គ្រឿងញៀន និង​ចូលរួម​ផ្សព្វផ្សាយ​បន្ត ដល់​ក្រុមគ្រួសារ​និង​មនុស្ស​ជាទី​ស្រលាញ់​កុំឲ្យ​ធ្លាក់​ចូល​ទៅក្នុង​អន្ទាក់ នៃ​គ្រឿង​ញៀន​។​

​ក្នុងឱកាស​នោះ​ដែរ លោក ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បាន​បន្ថែមថា ការប្រើ​គ្រឿងញៀន​ពិតណាស់ គឺ​បំផ្លាញ​ខ្លួនឯង ក្រុម​គ្រួសារ និង​សង្គមជាតិ ហើយ​ការ​មិន​ទៅប្រើ​គ្រឿងញៀន​គឺ​ស្រឡាញ់​ខ្លួនឯង ស្រឡាញ់​គ្រួសារ និង​ស្រលាញ់​ជាតិ​។​

​ជាមួយគ្នានេះ លោក ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បាន​លើកយក​មក​បង្ហាញ​នូវ អ្វី​ទៅជា​គ្រឿងញៀន ឥទ្ធិពល​ផលវិបាក​នៃ​ការប្រើ​គ្រឿងញៀន និង​វិធី​ឆ្លើយតប​ទៅនឹង​បញ្ហា​គ្រឿងញៀន និង​មាត្រា​សំខាន់ៗ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×