Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រភេទ​មេរោគ​ដែល​អាច​សម្លាប់​មនុស្ស​អស់​រាប់រយ​លាន​នាក់ ត្រៀម​រំដោះខ្លួន​រួច​ពី​ប៉ូល​ខាងជើង​

spot_img

តាម​Daily Star បណ្តា​មេរោគ​រាតត្បាត​សម្លាប់​មនុស្ស​គឺជា​ឃាតករ​គួរឱ្យខ្លាច​បំផុត​។​ប្រភព​មេរោគ​បែបនេះ​បច្ចុប្បន្នកំពុង​លាក់ខ្លួន​នៅក្រោម​ស្រទាប់​ទឹកកក​នា​ប៉ូល​ខាងជើង ហើយ​វា​អាច​ក្រោក​ឡើង​ធ្វើការ​បះបោរ​ពេលដែល​ទឹកកក​រលាយ​។​

រូបភាព​ព្រមាន​អំពី​មេរោគ​រាតត្បាត​អាច​សម្លាប់​មនុស្ស រាលដាល​ពេលដែល​ទឹកកក​រលាយ​នៅ​ប៉ូល​ខាងជើង​

​​តាម​សាស្ត្រាចារ្យ​Peter Frankopan នោះ​អំបូរ​មេរោគ​នេះ​ប្រៀប​ជាមួយ​មហា​រោគរាតត្បាត​«​មរណភាព​ខ្មៅ​»​ដែល​ធ្លាប់បាន​សម្លាប់​មនុស្ស​អស់​រាប់​លា​នាក់​នៅ​សតវត្ស​ទី​១៤ ។​«​មរណភាព​ខ្មៅ​»​ក៏បង្ក​មហន្តរាយ​នៅ​ចំ​ខណៈពេលដែល​ផែនដី​ឡើងក​ម្តៅ​។

​ព័ត៌មាន​មួយ​នេះ​ត្រូវ​បានប្រកាស បន្ទាប់ពី​អ្នកជំនាញ​ព្រមាន​ថា​មនុស្សលោក​នៅសល់​ពេល​តែ​១២​ឆ្នាំ ប៉ុណ្ណោះ​ដើម្បី​ស្តារ​ផែនការ​ផែនដី​ឡើងក​ម្តៅ​លើសពី​១,៥​អង្សា​សេ ប្រៀប​នឹង​សតវត្ស​ទី​១៩​។​

​ប្រសិនបើ​ឆ្លង​ផុត​កម្រិត​នេះ បរិយាកាស​នឹង​កា​អាស​ធាតុ​៖ គ្រោះទឹកជំនន់​, រាំងស្ងួត និង​ការឡើង​កម្តៅ​យ៉ាងខ្ពស់ ឥទ្ធិពល​ដល់​មនុ​ស្សរា​ប់​សិប​លាន​នាក់​-​នេះ​បើតាម UN​។​

​តាម​សាស្ត្រាចារ្យ Frankopan ថ្វី​ត្បិត UN​បាន​ព្រមាន​បែបនេះ​ក្តី ប៉ុន្តែ​ពិតជា​មិន​ងាយ​ជំរុញ​ប្រទេស​ទាំងឡាយ​នាំគ្នា​កំហិត​បានការ​ឡើងក​ម្តៅ​ផែនដី​លើសពី​១,៥​អង្សា​សេ​។ ដូច្នេះ​មានន័យថា លទ្ធផល​ចុងក្រោយ​ទឹកកក​នឹង​រលាយ​នៅ​ប៉ូល​ទាំងពីរ​។ លោក​ពោល​បន្តថា នៅពេល​ខណៈពេល​នោះមក​ដល់ បញ្ហាលំបាក​ដល់​បញ្ហា​វិស្សមកាល ឬ​ចំនួន​អ្នក​ចំណាកស្រុក​កើនឡើង ព្រោះ​បញ្ហា​ចម្បង​នឹង​កើតឡើង​ចំពោះមុខ​ពេលនោះ គឺ​ទឹកកក​រលាយ​ធ្វើឱ្យ​មេរោគ​ដែល​បាន​លង់​ដំណេក​រាប់​
​ពាន់​ឆ្នាំ​នៅក្នុង​ស្រទាប់​ទឹកកក​វា​នឹង​ក្រោក​ឡើង​ធ្វើការ​វាយប្រហារ ហើយ​សម្លាប់​មនុស្សលោក​។​
​លោក​រំលឹកថា នៅ​អំឡុង​ឆ្នាំ​1347-1351 ដែល​ពេលនោះ​មនុស្សលោក​នៅមាន​ចំនួន​តិច​នៅឡើយ តែ​មេរោគ​ដ៏​កាច​សាហាវ​ខាងលើ​តាម​ការប៉ាន់ស្មាន​បានសម្លាប់​អស់​មនុស្ស​75-200​លាន​នាក់ នៅ​ទ្វីបអឺរ៉ុប​និង​ទ្វីបអាស៊ី​៕សូ​យ​ន​

spot_img
×