Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ដាក់​កន្លះ​លីត្រ​ស្រវឹង​ទាំង​ព្រឹក នឹក​ចង់​ហាត់ប្រាណ​ដើម្បី​ឲ្យ​ស្វាង មានអី​រត់​អត់​មើល​ក្រោម ធ្លាក់ចូល​ភក់​គួរ​ឲ្យ​ហួសចិត្ត (​វីដេអូ​)

spot_img

​ក្រឡេក​មួយ​ភ្លែត នោះ​អ្នក​ប្រាកដជា​គិតថា​ជា​កីឡា​ជាមួយ​ភក់​តែម្តង ប៉ុន្តែ ផ្ទុយទៅវិញ វា​ពិតជា​គួរ​ឲ្យ​អាណិត​ផង និង​គួរ​ឲ្យ​ហួសចិត្ត​ផង ដែល​បុរស​ថៃ​ម្នាក់នេះ​បាន​ធ្លាក់​ចូលក្នុង​​ភក់សមុទ្រ នៅពេលដែល​គាត់​ទើបតែ​បង្ហើយ​ស្រា​អស់​កន្លះ​ដប ខណៈពេល​រត់​ហាត់ប្រាណ​នៅពេល​ព្រឹក ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ថៃ ។​

​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅលើ​ផ្នែក​ភក់​មួយ​នៃ​ឆ្នេរសមុទ្រ​មួយ​ក្នុង​ខេត្ត Chonburi កាលពី​វេលា​ម៉ោង ៥ និង ០០ នាទី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ ។​

​បុរស​រូបនោះ​មានឈ្មោះ Sompong Singsita អាយុ ៣២ ឆ្នាំ បាន​ធ្លាក់ចូល​ភក់​សមុទ្រ បន្ទាប់ពី​បាន​ផឹកស្រា​អស់​កន្លះ​ដប ជាមួយ​មិត្តភក្តិ​របស់គាត់​ឈ្មោះ Songka Kamsang ដែល​បន្ទាប់មក​ប្រញាប់ប្រញាល់​ស្វែងរក​ជំនួយ​សង្គ្រោះ ។​

​នៅពេល​ហេតុការណ៍​បានកើត​ឡើង Singsita មាន​អារម្មណ៍​ចង់​ហាត់ប្រាណ​ខ្លះៗ បន្ទាប់ពី​ផឹកស្រា​រួច ដូច្នេះ គាត់​ក៏បាន​ចាប់ផ្តើម​រត់​តែម្តង ។​

​ក្នុង​វីដេអូ​ដែល​ថត​ដោយសារ​ព័ត៌មាន​ក្នុងស្រុក Channel 9, Singsita ត្រូវ​បានឃើញ​គ្របដណ្តប់​ជាមួយ​ភក់​ពេញ​ខ្លួន និង​ពុំ​អាច​រើខ្លួន​បានទេ ។​

​បុរស​ស្រវឹង​រូបនេះ​បាន​និយាយ​នៅមុន​ពេល​ទាមទារ​សុំ​បារី​ជក់​ដំបូង​ថា​៖ «​ខ្ញុំ​មិន​អី​ទេ ប៉ុន្តែ​គ្រាន់តែ​កម្រើកខ្លួន​ពុំរួច​ប៉ុណ្ណោះឯង​» ។​

​ទុក្ខលំបាក​របស់ Singsita ត្រូវបាន​ដឹងថា បានអូសបន្លាយ​អស់​រយៈពេល​១​ម៉ោង មុនពេល​ក្រុម​សង្គ្រោះ​មកដល់ និង​ទាញ​គាត់​ចេញពី​ភក់​ដោយ​សុវត្ថិភាព ។​

​បុរស​រូបនេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ត្រូវបាន​សង្គ្រោះ​ថា​៖ «​ខ្ញុំ​កំពុង​ជក់បារី និង​ដើរ​បោះជំហាន​ខុស បណ្តាល​ឲ្យ​ធ្លាក់ចូល​ភក់​បែបនេះ​តែម្តង ស្រវឹង​…!!» ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ nextshark​

spot_img
×