Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​អូស្ត្រាលី ឃាត់ខ្លួន​មនុស្ស​២​នាក់ និង​គ្រឿងញៀន​ជិត​១​គី​ឡូ​

spot_img

​ភ្នំពេញ ៖ កម្លាំង​ជំនាញ ការិយាល័យ​រដ្ឋបាល​-​សរុប (​ក​១) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយ​មាន​ការដឹកនាំ​សម្របសម្រួល ពី លោក សៀង សុខ ព្រះរាជអាជ្ញារង និង​ក្រឡាបញ្ជី គឹម ឆេង​ប៊ុន បាន​ចុះ​បង្ក្រាប​ករណី ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​អូស្ត្រាលី នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ផ្ញើ​បញ្ញើ ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​ឃាត់​ខ្លួន​​២​​នាក់​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​និង​៥០​នាទី​ ។

​ការិយាល័យ​រដ្ឋបាល​-​សរុប (​ក​១) បានឲ្យដឹងថា ជនសង្ស័យ​រួមមាន ៖ ១/​ឈ្មោះ ចាន់ ដា​រ៉ា ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩១ ជនជាតិខ្មែរ​
២/​ឈ្មោះ TAM HIU TING ភេទ​ស្រី ឆ្នាំ​កំណើត ១៩៦៣ ជនជាតិ​វៀតណាម សញ្ជាតិ​ចិន​កុង​កុង ។​

​ចាប់​យក​វត្ថុតាង ៖ គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៩៦១,៩០​ក្រាម ដែល​លាក់​បង្កប់​ក្នុង​ជញ្ជាំង​កេស​ក្រដាស ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×