Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីយំសោកបោកខ្លួន! ពេលដឹងថា​ប្រពន្ធ​​សម្លាប់​​កូន​​២​នាក់ និង​​ធ្វើ​អត្តឃាត​​​តាម​​ក្រោយ ព្រោះ​តែ​ទង្វើ​មួយ​នេះ​​របស់​ខ្លួន​ដ៏​ពុំនឹក​ស្មាន (វីដេអូ)

spot_img

​ស្ត្រី​ម្នាក់​នៅក្នុង​ប្រទេស​ចិន កាលពីពេល​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​គេ​គ្រប់គ្នា​ភ្ញាក់ផ្អើល និង​រន្ធត់ចិត្ត​យ៉ាងខ្លាំង ដែល​ពុំ​នឹកស្មាន​ដល់​ថា​នាង​បា​នស​ម្រេ​ចិត្ត​សម្លាប់​ខ្លួនឯង និង​កូនៗ​២​នាក់​របស់​នាង​យ៉ាង​ដូច្នេះ​សោះ បន្ទាប់ពី​បានដឹងថា​ប្តី​ជាទី​ស្រលាញ់​របស់​នាង​បាន «​ស្លាប់​» ចោល ។ ប៉ុន្តែ រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​សោកស្តាយ​នេះ ក្រោយមក​ត្រូវបាន​ដឹងថា ប្តី​របស់​នាង​ពិតជា​មាន​សុខ​ភាពល្អ និង​នៅមាន​ជីវិត​នៅឡើយ ។​

​យោងតាម Shanghaiist បុរស​ជា​ប្តី​រូបនោះ ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា គាត់​បាន​បង្កើត​រឿង «​ស្លាប់​» ក្លែងក្លាយ ប៉ុន្តែ ខុសខ្លួន​ដែល​ពុំបាន​ផ្តល់ព័ត៌មាន​អំពី​រឿងប្រឌិត​នេះ​ដល់​គ្រួសារ​របស់គាត់​បានដឹង​ច្បាស់ ។​

​ប្តី​របស់​នាង​ឈ្មោះ He អាយុ ៣៤ ឆ្នាំ បាន​ធ្វើជា «​ស្លាប់​» ដោយសារតែ​គាត់​ចង់​ទទួលបាន​លុយ​ពី​គោលនយោបាយ​ធានារ៉ាប់រង​របស់គាត់ បន្ទាប់ពី​ខ្លួនឯង​គាត់​លង់ខ្លួន​ជំពាក់​បំណុល​គេ​ដោះ​ពុំរួច ។​

​នេះ​នែ៎​គឺជា​ដំណើ​រឿង​ដែល​នាំ​ឲ្យ​គាត់​គិត​ធ្វើជា «​ស្លាប់​» កើតឡើង​៖ គាត់​បាន​ខ្ចី​គេ​១​គ្រឿង កាលពី​ថ្ងៃទី​១៩ កញ្ញា និង​ធ្វើជា​បើក​វា​ជួប​គ្រោះថ្នាក់​ចូលទៅក្នុង​ទន្លេ Zijiang ក្នុងស្រុក Xihua ។ ក្រុម​ស៊ើបអង្កេត​ចុងក្រោយ បាន​រកឃើញ​រថយន្ត​នោះ ប៉ុន្តែ ពុំ​រកឃើញ​សាកសព​របស់គាត់ សម្រាប់​ហេតុផល​ជាក់ស្តែង​នោះទេ ។​

៣​សប្តាហ៍ បន្ទាប់ពី​សារព័ត៌មាន​អំពី​ការស្លាប់​របស់គាត់​ផ្ទុះឡើង ប្រពន្ធ​របស់គាត់​ឈ្មោះ Dai ដែល​ត្រូវ​បានឃើញ​នៅក្នុង​កាមេរ៉ា​សន្តិសុខ បាន​ដើរ​ជាមួយ​កូនស្រី​អាយុ ៣ ឆ្នាំ និង​កូនប្រុស​អាយុ ៤ ឆ្នាំ ទៅកាន់​ទឹក​ត្រពាំង​មួយ​ក្បែរ​ភូមិ​របស់​ពួកគេ ។ នាង​បាន​ចងដៃ​របស់​ពួកគេ និង​ចាប់ផ្តើម​រុញ​ពួកគេ​ចូលក្នុង​ទឹក បណ្តាល​ឲ្យ​លង់​ស្លាប់​ទាំងពីរ​គួរ​ឲ្យ​អាសូរ ហើយ​នាង​បន្ទាប់មក ក៏បាន​លោត​ចូលក្នុង​ទឹក​សម្លាប់ខ្លួន​តាម​ក្រោយ​កូនៗ​របស់​នាង​តែម្តង ។

​មុនពេល​ប៉ុនប៉ង​ធ្វើអត្តឃាត នាង​ត្រូវបាន​គេ​រកឃើញថា បាន​ចំណាយពេល​បង្ហោះ​លិខិត​ធ្វើអត្តឃាត​មួយ នៅលើ​គណនី WeChat របស់​នាង​ផងដែរ ។​

​នាង​បានបញ្ជាក់​នៅក្នុង​លិខិត​នោះ​ថា នាង​ត្រូវបាន​ចោទប្រកាន់​ដោយ​គ្រួសារ​ប្តី​របស់​នាង ដែលជា​អ្នក​នាំ​ឲ្យ​ប្តី​របស់​នាង​ស្លាប់​បែបនេះ ដោយ​ពួកគេ​បាន​ស្តីបន្ទោស​ឲ្យ​នាង​ថា​ខ្ជិល​, ឡប់ៗ និង​ខ្ជះខ្ជាយ​លុយកាក់​ច្រើន​គ្មាន​ចេះ​គិត​ទេ ។ ដោយសារតែ​នាង​ពុំ​អាច​ទ្រាំទ្រ​នឹង​បន្ទុក​នេះ​លែង​បាន ហេតុដូច្នេះ នាង​តែង​បាត់បង់​ឆន្ទៈ​លែង​ចង់​រស់​តទៅទៀត ។ នាង​បន្ថែមថា នាង​ស្រលាញ់ និង​នឹក​ប្តី​របស់​នាង​ខ្លាំងណាស់ ហើយ​ចង់​ធ្វើ​នូវ​អ្វីដែល​នាង​ត្រូវតែ​ធ្វើ ដើម្បី​ឲ្យ​ពួកគេ​ទាំង​៤ អាច​តាម​រស់នៅ​ជាមួយគ្នា​ម្តងទៀត នៅក្នុង​ជាតិ​ក្រោយ ។​

​មួយថ្ងៃ​បន្ទាប់ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង ប្តី​របស់​នាង​ក៏បាន​បង្ហាញខ្លួន និង​សារភាព​ចំពោះមុខ​ប៉ូលីស​ទាក់ទង​នឹង​ចេតនា​របស់គាត់​ដែល​បាន​ធ្វើជា​ស្លាប់​ក្លែងក្លាយ​នោះ ។ គាត់​បាន​អះអាងថា គាត់​ជំពាក់​បំណុល​គេ ១០០,០០០ យន់ បន្ទាប់ពី​ដាក់ពាក្យ​ស្នើសុំ​ប្រាក់កម្ចី​តាម​អ៊ី​ន​ធើរ​ណែ​ត ។ យោងតាម​របាយការណ៍ គាត់​បាន​យកប្រាក់​ពី​គោលនយោបាយ​ធានារ៉ាប់រង​អាយុជីវិត ១​លាន​យន់ សម្រាប់​ខ្លួន​គាត់ ១​សប្តាហ៍​មុនពេល​ធ្វើជា​មាន «​គ្រោះថ្នាក់​រថយន្ត​» ។​

​គាត់​បាន​លុត​ជង្គង់​ និង​សុំ​ខមាល​ទោស​​​​នៅ​កន្លែង​សាក​សព​ប្រពន្ធ​ និងកូន​ៗ​របស់គាត់ មុនពេល​​ពន្យល់ថា គាត់​ពុំដែល​នឹកស្មានថា រឿ​រ៉ាវ​ដែល​គាត់​បានធ្វើ​នេះ អាច​នាំ​ឲ្យ​ប្រពន្ធ និង​កូនៗ​ជាទី​ស្រលាញ់​របស់គាត់ បាត់បង់​ជីវិត​បែបនេះ​នោះទេ ។ គាត់​ក៏បាន​បន្ថែមថា ប្រាក់កម្ចី​អន​ឡាញ​នោះ គឺ​ក្នុង​គោលបំណង​ដើម្បី​យកមក​ព្យាបាល​ជំងឺ​ឆ្កូត​ជ្រូក​កូនស្រី​របស់គាត់​ប៉ុណ្ណោះ ។​

​ទោះយ៉ាងណា He ត្រូវបាន​ចាប់ខ្លួន និង​បច្ចុប្បន្ន កំពុងស្ថិត​ក្នុង​មន្ទីរឃុំឃាំង​ខ្លួន ក្នុងករណី​ចោទប្រកាន់​បំផ្លិចបំផ្លាញ​ព្រ​ទ្យ​សម្បត្តិ​ដ៏​ធំ ។ តែ​ក្រុម​អ្នកជំនាញ​បាន​អះអាងថា វា​ជា​ហាក់ដូចជា​មិន​ទំនង​ចំពោះ​ការផ្តន្ទាទោស​គាត់ ចំពោះ​ការស្លាប់​របស់​ប្រពន្ធ និង​កូនៗ​របស់គាត់ បើទោះបីជា​គ្រួសារ​ខាង​ប្រពន្ធ​របស់គាត់ បាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​ក៏ដោយ ៕

ដោយ​៖ ចន្ទី

ប្រភព​៖ Worldofbuzz​

spot_img
×