Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនឹង​ប្រឈម​នឹង​ជំងឺ​មួយ​នេះ បើ​គេង​មិន​គ្រប់គ្រាន់​

spot_img

​ការ​គេង​មិន​គ្រប់គ្រាន់ ក៏​បណ្តាល​ឲ្យ​អ្នក​ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ផងដែរ​។ ការ​គេង​មិន​គ្រប់គ្រាន់​រ៉ាំរ៉ៃ​នឹង​នាំឲ្យ​មាន​ការផលិ​តអាំង​ស៊ុយ​លីន​កាន់តែ​តិច និង​បង្កើន​អ័រម៉ូន​ស្ត្រេ​សកាន់តែ​ច្រើន​វិញ​។ រយៈពេល​យូរ​ទៅៗ ការ​ដែល​មាន​ជាតិ​ស្ករ​ក្នុង​ចរន្តឈាម​កាន់តែច្រើន អ្នក​ពិតជា​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​។​

​ការ​គេង​មិនបាន​គ្រប់គ្រាន់​ក៏​អាច​បង្កើន​ការ​ញ៉ាំ​អាហារ និង​ធ្វើឲ្យ​អ្នក​ចេះ​តែ​ឃ្លាន​ចង់​ញ៉ាំ​អាហា​រណា​ដែល​មាន​ជាតិ​ស្ករ​ច្រើនៗ​ដែរ​។ ហើយ​បើសិនជា​អ្នក​ធាត់​ឡើង​ទម្ងន់ និង​គេង​មិន​គ្រប់គ្រាន់​ទេ អ្នក​ទំនងជា​ត្រូវការ​ឈប់​ហាត់ប្រាណ ដូច្នេះ​អ្នកនឹង​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ទៀត​៕ សុភ័ក្ត្រ

​ប្រភព​៖ HealthDay​

spot_img
×