Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​ទប់ស្កាត់​បទល្មើស បញ្ហា​សណ្តាប់ធ្នាប់ និង​ការទប់ស្កាត់​ជនអន្តោប្រវេសន៍​រស់នៅ​តាម​ដង​ទន្លេសាប រួម​និង​ការថែរក្សា​បរិស្ថាន​ទន្លេ​

spot_img

​ភ្នំពេញ ​៖ លោក​ឃួង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំងអស់ ពិសេស អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ ត្រូវ​បង្ការ ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ការរៀបចំ​សណ្តាប់ធ្នាប់ និង​ការទប់ស្កាត់​ជនអន្តោប្រវេសន៍​វៀតណាម ដែល​រស់នៅ​តាម​ដង​ទន្លេសាប និង​ចិញ្ចឹម​ត្រី​តាម​បែ​ក្នុង​ទន្លេសាប ទន្លេមេគង្គ រួម​និង​ការថែរក្សា​បរិស្ថាន​ទន្លេ ឲ្យបាន​ល្អ​ប្រសើរ​។​

​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចំណុះ​រដ្ឋបាល​ខណ្ឌឫស្សីកែវ ព្រមទាំង​ចែក​ប័ណ្ណសរសើរ និង​ថវិកា​ផ្តល់​ដោយ​ក្រុមប្រឹក្សា​ប្រឡងប្រណាំង អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ជូន​ដល់​សង្កាត់ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់ ដែល​មាន​ស្នាដៃ​ក្នុង​ការបំពេញ​ការងារ​។​

លោក​ឃួង ស្រេង ក្នុងឱកាស​នោះ​បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​រដ្ឋបា​ល​ខណ្ឌឫស្សីកែវ លើកឡើង​ពី​កង្វល់ និង​បញ្ហា​ប្រឈម​ខ្វះ ចន្លោះ​ដើម្បី​រិះរក​វិធី​បម្រើ​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន ហើយ​ក្នុង​ឱកាស​នោះ លោក លោកស្រី​ជា​ចៅសង្កាត់ ចៅ​សង្លាត់​រង ក៏​បាន​លើ​ឡើង​ពី​បញ្ហា​កង្វល់​មួយចំនួន​ផង​ដែរ ដើម្បីឲ្យ​អាជ្ញាធ​ររាជធានី​ភ្នំពេញ ជួយ​សម្រួល ដោយ​មាន​ទាំង​បញ្ហា ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ លូ សំរាម ការកសាង​ស្នាក់ការ​ប៉ុស្តិ៍ សង្កាត់​ទើប​បង្កើត​ថ្មី​ជាដើម​។​

លោក​ឃួង ស្រេង បាន​មានប្រសាសន៍ថា គោលបំណង​ដែល​លោក មកជួប​បងប្អូន​មន្ត្រី​របស់​ខណ្ឌ​ឫស្សីកែវ​នៅពេលនេះ គឺ​ដើម្បី​សួរសុខទុក្ខ​មន្ត្រី ធ្វើ​ការងារ​បាន​អ្វីខ្លះ ហើយ​នៅ​ខ្វះ​ចំណុច​ណាខ្លះ ដើម្បី​បំពេញ​បន្ថែម​ធ្វើយ៉ាងណា​បម្រើ ប្រជាពលរដ្ឋ​ឲ្យ​រឹង​រិត​តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។​

លោក​ឃួង ស្រេង ក៏​បាន​សម្តែង​ការកោតសរសើរ ចំពោះ​រដ្ឋបាល​ខណ្ឌឫស្សីកែវ រួម​ទាំង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ដែល បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ រួម​និង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​បាល​ល្អប្រសើរ រហូត​ទទួលបាន​ស្នាដៃ​ជាច្រើន​។ ប៉ុន្តែ​ទន្ទឹម​នឹង​ភាព​ល្អប្រសើរ​ហើយ​នោះ ខណ្ឌ​ឫស្សីកែវ​ក៏​មាន​បញ្ហា​ប្រឈម ដែល​ត្រូវ​អនុវត្ត​បន្ត​ដែរ ក្នុងនោះ​មាន​បញ្ហា​សណ្តាប់ធា្នប់ មិនទាន់​រៀបចំ​បាន​ល្អ​ប្រសើរ​នូវឡើយ ប្រជាពលរដ្ឋ​មិន​ទាន់​គោរព​ច្បាប់​ចរាចរ បញ្ហា​គ្រឿងញៀន​នៅតែ​កើតមាន ការចុះ​កិច្ចសន្យា​ជាមួយ​ក្លឹប​កម្សាន្ត​នានា ក៏​នៅ​មិនទាន់​បាន​គ្រប់​ជ្រុងជ្រោយ​ជាដើម​។

​លោក​ឃួង ស្រេង បានបញ្ជាក់​ថា នៅ​ភ្នំពេញ​មាន​កន្លែង​សប្បាយភាព​២៦៤២ ទីតាំង ក្នុង​នោះ​សម្រាប់​ខណ្ឌឫស្សីកែវ ក៏​មាន​ក្លឹប​កម្សាន្ត កន្លែង​សប្បាយភាព​ច្រើន​ដែរ ដែល​អាជ្ញាធរ ត្រូវ​ណែនាំ​ឲ្យ​ម្ចាស់​ក្លឹប​កម្សាន្ត​ទាំងអស់នោះ បំពេញ​បែប​បទ​ច្បាប់​អោយបាន​ត្រឹមត្រូវ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន បើ​ទីតាំង​ណា​មាន​បទល្មើស​គ្រឿងញៀន ទីតាំង​នោះ​ត្រូវតែ​បិទ​ចោល ហើយ​ម្ចាស់​ទីតាំង​ក៏​ត្រូវ​ប្រឈម នឹង​ការ​មាន​ទោសទណ្ឌ​ថែមទៀត​។ លោក​ឃួង ស្រេង ក៏​បាន​ជម្រុញ​ឲ្យមាន​ការបង្កា​រ​ទប់ស្កាត់​បទល្មើស លួច ឆក់ ប្លន់​គ្រប់​ប្រភេទ ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ព្រោះ​សន្តិសុខ​នេះ ជា​តម្រូវការ​ចាំបាច់ និង​ចង់​បាន​របស់​មនុស្ស​គ្រប់​គ្នា​មិន​ថា អ្នកមាន និង​អ្នកក្រ​នោះទេ​។​

លោក​ឃួង ស្រេង បាន​ដាក់ចេញ​នូវ​ផែនការ​ចំនួន​១៣​ចំណុច​បន្ថែមទៀត ដើម្បី​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​អនុវត្ត​បន្ត ក្នុងនោះ មាន​ទាំង​មិន​អនុញ្ញាត​ឲ្យ​ផ្លូវជាតិលេខ​៥ ចត​យានយន្ត​នៅលើ​ទ្រូ​វ​ផ្លូវ​ធ្វើឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​ធ្វើឲ្យ​កកស្ទះ​ចរាច​រណ៍​។ ការ​រឹត​បណ្តឹង​​ច្បាប់​ចរាចរណ៍ ដោយ​ត្រូវ​កោះហៅ​អ្នកពាក់ព័ន្ធ​មក​ប្រជុំ ដើម្បី​មាន​វិធានការ​លើ​បញ្ហា​នេះ ។ យកចិត្តទុកដាក់​លើ​បញ្ហា លូ​ស្ទះ និង​បញ្ហា​កកស្ទះ​សំរាម​។

លោក​បញ្ជាក់ថា ដាច់​ខែ​នេះ យើង​នឹង​បើក​យុទ្ធនាការ​ជួសជុល ផ្លូវ​ខូចខាត​ហើយ ដែល​ដាច់​ខាត​អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវ​ចុះ​មើល​ហើយ ក្នុង​មូលដ្ឋាន​របស់​យើង មាន​ផ្លូវ​ប៉ុន្មាន​ខូច និង​ខូច​មាន​ទំហំ​ណា​។ ក្រៅពីនេះ​ក៏ ត្រូវ​ចុះ​ពិនិត្យមើល ចំពោះ​ការសាងសង់ រោងបុណ្យ រោងការ នៅលើ​ទ្រូងផ្លូវ គឺ​អាចឲ្យ​ធ្វើ​តែ​លើ​ចិញ្ចើម​ផ្លូវ និង​លើ​ទ្រូ​វ​ផ្លូវ​តែ​មួយ ប្រឡោះ​បាន​ហើយ មិន​ឲ្យ​បិទ​ផ្លូវ​ជា​ដាច់ខាត ដែល​ការងារ​នេះ អាជ្ញាធរ​ខណ្ឌ​សង្កាត់​ត្រូវ​ធ្វើ​ការណែនាំ​។ បញ្ហា​នេះ​វា​មាន​ហានិភ័យ​ច្រើន ក្រៅពី​ធ្វើឲ្យ​កកស្ទះ​ចរាចរណ៍​គេ​ជេរ ហើយ​នៅ វា​ក៏​នឹង​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរ​ផង​ដែ​រ បើ​អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​តែ​បន្តិច​។ ការងារ​ពិនិត្យ​អាវុធជាតិផ្ទុះ និង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក ត្រូវតែ​ធ្វើ ទោះជា​ក្នុង​បុរី ក៏​ដោយ​និង​ត្រូវ​បន្លាស​គោលដៅ​ជា​និច្ច​កុំ​នៅ​មួយកន្លែង​។​

​លោក​បន្តថា បញ្ហា​អន្តោប្រវេសន៍ នៅ​តាម​ដង​ទន្លេសាប ពិសេស ការចិញ្ចឹម​ត្រី​ដែល​ធ្វើឲ្យ​ខូច​បរិស្ថាន និង​បាន​ធ្វើឲ្យ​ខូចខាត ដល់​វិស័យ​ទេសចរណ៍​នោះ យើង​ត្រូវ​សហការ ជាមួយ​សមាគមន៍ ជនជាតិ​វៀតណាម ឥស្លាម​ជាដើម ដើម្បី​រិត​បណ្តឹង​ច្បាប់​អន្តោប្រវេសន៍ ថា​តើ​ពួកគាត់​មានច្បាប់​រស់នៅ និង​រកស៊ី​នៅ​ស្រុក​ខ្មែរ​ត្រឹមត្រូវ​ឬទេ​? យើង​ត្រូវ​រួមគ្នា​ធ្វើ​ការងារ​នេះ ទាំងអស់គ្នា ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​៕ ដោយ​៖​កូឡាប​

spot_img
×