Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​របស់​ខ្លះ​ស្រុក​យើង​ជា “​សំរាម​” តែ​នៅ​ស្រុក​គេ​មានតម្លៃ​…​នឹក​ស្មាន​ពុំ​ដល់​!

spot_img

​តាំង​ពី​ក្រចកដៃ ទឹកនោម​ក្មេង គល់​ចេក​… សុទ្ធសឹង​មានតម្លៃ ដែល​យើង​នឹក​ស្មាន​ពុំ​ដល់ ។​

​មុន​នេះ​មិន​ជា​យូរ​ប៉ុន្មាន បុរស​វៀតណាម​ម្នាក់ បាន​ទិញ​ថ្នាំចិនសែ​ពី​ហាង​ថ្នាំបុរាណ​ចិន​មួយ ។ គាត់​ពិតជា​ស្រឡាំងកាំង​ពេល​ឃើញ​គេ​សរសេរ​រូបមន្ត​នៅលើ​សំបក​ដប មាន​ផ្ទុក​សមាសភាព​… ក្រចកដៃ​មនុស្ស ។ គាត់​មិន​ហ៊ាន​ផឹក ព្រោះ​នឹកឃើញ​ថា​គេ​បោះពុម្ព​ច្រឡំ ក៏​យក​ទៅ​ហាង​លក់​ថ្នាំ​សុំ​ដូរ​វិញ ។ ពេលនោះ​អ្នក​លក់​បាន​បកស្រាយ​ពន្យល់ថា តាម​រូបមន្ត​បុរាណ​ចិន ក្រចកដៃ​របស់​មនុស្ស​ក៏​ជា​វត្ថុ​ធាតុ ផលិត​បាន​ជា​ឱសថ​ព្យាបាល​ជំងឺ​យ៉ាង​ល្អប្រសើរ ។​

​លើ​ប្រអប់​ថ្នាំ​បុរាណ​នេះ មាន​ដាក់​រូបមន្ត​ផ្សំ​… ក្រចកដៃ​មនុស្ស ។​

​ជា​ការអះអាង​ករណីនេះ សាស្ត្រាចារ្យ Jimin នៃ​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​បុរាណ ចេង​ឌូ ប្រាប់ថា ៖ តាំងពី​រជ្ជកាល​ថា​ង ក្រចក​ដៃ ត្រូវបាន​ចាត់ទុក​ជា​ឱសថ​ព្យាបាល​ជំងឺ​រលាក​បំពង់ក រោម​ចេញឈាម រលាក​ផ្លូវ​ម៉ូត ។ ចំណែក​ក្នុង​វេជ្ជសាស្ត្រ​ទំនើប​វិញ ក្រចកដៃ​មនុស្ស​គេ​អាច​ច្នៃ​ជា​ឱសថ​ច្រើន​ប្រភេទ សម្រាប់​ឃាត់​ឈាម​យ៉ាង​ស័ក្តិ​សិទ្ធ ។​

ស្មាន​ពុំ​ដល់​ថា ក្រចកដៃ​មនុស្ស​មាន​ប្រសិទ្ធភាព​ច្រើន​យ៉ាង​នេះ

​តាម​របាយការណ៍​នៃ​បណ្តា​រោងចក្រ​ឱសថ​នៅ​ចិន បច្ចុប្បន្ន​គេ​ប្រមូល​ទិញ​ក្រចកដៃ​មនុស្ស តាម​ជនបទ​ក្នុងតម្លៃ​ប្រមាណ​ជាង ១៥០០ USD/kg ។ គេ​ក៏​ប្រាប់ថា ធម្មតា​មនុស្ស​ក្នុង​១​ឆ្នាំៗ ដុះ​ក្រចក​នីមួយៗ​បាន​ប្រហែល​ពី 2cm-5cm ប៉ុណ្ណោះ ហេតុនេះ​ក្រចក​នីមួយៗ មាន​ទម្ងន់​ត្រឹម​ពី 1-2g ទេ ។ ប្រសិន​ចង់​ប្រមូល​បាន​ដល់​ទៅ “1kg” នោះ តម្រូវឲ្យ​មាន​ពេលវេលា​វែង​ណាស់ ។ នេះ​ឯង​ជា​មូលហេតុ​នាំឲ្យ​គេ​ហ៊ាន​ទិញ​ថ្លៃ​បែប​នេះ ។​

ស៊ុត​ចំ​ហ៊ុយ​ជាមួយ​ទឹកនោម​កូនក្មេង​ជា “​ឱសថ​ទិព្វ​” កម្រ​មាន​នៅ​ចិន ។​

​អ្នកជំនាញការ​ចិន​នៅ​បាន​ប្រាប់ថា ពុំ​មែន​តែ​ក្រចកដៃ​ប៉ុណ្ណោះ​ទេ ផលិតផល​ពី​មនុស្ស​១​ចំនួន​ទៀត​ជាអាទិ៍ ៖ ទឹកនោម​ក្មេង ទឹកដោះ​ម្តាយ សុក ទឹក​មាត់ និង​ឈាមរដូវ​របស់​នារី​ក៏​សុទ្ធសឹង​ជា​… វត្ថុធាតុដើម​ឱសថ​បុរាណ​ដែរ ។​

ដើម​ចេក​ទំហំ​ប៉ុន​កណ្តាប់ដៃ​នៅ​ជប៉ុន មានតម្លៃ​ប្រមាណ 12USD ។​

​មុន​នេះ​មិនយូរប៉ុន្មាន​ដែរ លើ​គេហទំព័រ Amazon ជប៉ុន គេ​ឃើញ​មាន​ដាក់តាំង​លក់ ស្លឹកចេក (​វៀតណាម​) ១​សន្លឹក​ថ្លៃ ២២៨០​យេន (​ប្រមាណ ២២​ដុល្លារ​) ទិញ​កាន់តែច្រើន​កាន់តែ​ថោក ។​

​ស្លឹកចេក​ត្រូវ​បាន​បង្ហោះ​លក់​តាម​គេហទំព័រ​ធំ​មួយ របស់​ជប៉ុន​

​មិន​ត្រឹមតែ​ស្លឹកចេក​ទេ សូម្បី​ដើម​ចេក ក៏​ត្រូវ​បាន​ដាក់តាំង​លក់​ផ្ទាល់​តាម​ហាង​ដែរ ។​

គ្រាប់​ខ្នុរ ក៏​ជា​ទំនិញ​ពេញ​និយម​នៅ​ជប៉ុន​

សូម្បី​តែ​ផ្លែ​ប៉េងបោះស្រោម ​ក៏​នៅ​ជប៉ុន​មាន​តម្លៃ​ប្រមាណ​ជាង 30 USD/kg ដែរ ។​

​គួរ​ឲ្យ​ស្តាយ​មែន​ទេ​ប្រិយមិត្ត​! ប្រសិនបើ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​ផ្សព្វផ្សាយ ស្រាវជ្រាវ និង​រក​ទីផ្សារ​បាន​នោះ កសិករ​ខ្មែរ មិន​តិច​ទេ​អាច​ចាក​ផុត​ពី​ភាពក្រីក្រ ៕ ចន្ទ្រា​

spot_img
×