Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមយុវជន ចាប់ផ្តើម​និយាយ​ពី ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​

spot_img

​ភ្នំពេញ ​៖ បេក្ខជន​ទាំង​១០​រូប ត្រូវ​ឡើង​និយាយ​សាធារណៈ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្រោម​ប្រធានបទ​” ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​”​។ ជួប​គ្នា​ប្រកួត​ក្នុង​កម្មវិធី​នេះ ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៨ តុលា ២០១៨ នៅ​សាលប្រជុំ​មន្ទីរពេទ្យ​កុមារ​ជាតិ​។ ការប្រកួត​កម្មវិធី​និយាយ​សាធារណៈ ត្រូវផ្តោត​ទៅលើ​បី​ចំណុច គឺ​ទី​កន្លែង​ណាខ្លះ​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ជក់បារី អ្នក​ណា​ខ្លះ​មាន​តួនាទី​អនុវត្ត​អនុក្រឹត្យ និង​ការសង្កេត​ឃើញជាក់ស្តែង​ពី​ការអនុវត្ត​និង​សំណូមពរ​។​

​ក្នុងឱកាស​នោះ​ដែរ លោក​វេជ្ជបណ្ឌិត មុំ គង់ ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ថ្លែងថា យោង​តាម​លទ្ធផល នៃ​ការ​​អង្កេត​ការអនុវត្ត​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ នៅ​ខែ​មករា ឆ្នាំ​២០១៨ ក្នុង​ខេត្ត​សៀមរាប ដែល​រៀបចំ​ដោយ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បានឲ្យដឹងថា អ្នកគ្រប់គ្រង ឬ​ម្ចាស់​មូលដ្ឋាន​នៃ​កន្លែងធ្វើការ​និង​កន្លែង​សាធារណៈ រួម​មាន​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែង​លក់​គ្រឿងទេស​ជាដើម​ប្រមាណ​៥៨ ភាគរយ បាន​ប្រាប់ថា ពួកគេ​យល់​ដឹង​ពី​ច្បាប់​ហាមឃាត់ មិន​ឲ្យ​ជក់​បារី​នៅ​កន្លែង​ធ្វើកា​រ និង​កន្លែង​សាធារណៈ ក៏ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង ការបិទ​ស្លាក​សញ្ញា​ហាម​ជក់បារី នៅ​កន្លែង​ទាំងនេះ មាន​ប្រមាណ​តែ​២៩​ភាគរយ​ប៉ុណ្ណោះ​។​

​លោក​វេជ្ជបណ្ឌិត បាន​ថ្លែងថា ទោះបីជា​មាន​ការបិទ​ផ្លាកសញ្ញា​ហាម​ជក់បារី អនុវត្ត​បាន​ល្អ​នៅ​កន្លែង​មួយ​ចំនួន ក៏ប៉ុន្តែ​យើង​នៅតែ​សង្កេតឃើញ​មាន អ្នក​កំពុង​ជក់បារី ក្នុង​អាគារ​នៅ​កំឡុង​ពេល​នៃ​ការអង្កេត​។ ជាក់ស្តែង ៤៤​ភាគរយ នៃ​គ្រឹះស្ថាន​សាសនា ៣៣​ភាគរយ នៃ​សាលា​សង្កាត់ ២៥​ភាគរយ នៃ​បុស្តិ៍នគរបាល ១៥​ភាគរយ នៃ​ភោជនីយដ្ឋាន​/​អាហា​រដ្ឋា​ន​/​ហាង​កាហ្វេ ៧​ភាគរយ នៃ​សណ្ឋាគារ​/​ផ្ទះសំណាក់ ឃើញ​មាន​អ្នក​កំពុង​ជក់​បារី​នៅ​ក្នុង​អាគារ​។​

​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី បាន​ផ្តល់​ផលប្រយោជន៍​យ៉ាង​ធំធេង ដល់​អ្នក​គ្រប់គ្រង ឬ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម បុគ្គលិក និង​អតិថិជន​ដែល​ចូល​មក​ទទួល​សេវាកម្ម​នៅ​ទីតាំង​នេះ​ផ្ទាល់ ក្នុងនោះ​ការទទួលបាន​សុខភាព​ល្អ និង​ការ​ចំណេញ​ថវិកា​គឺជា​អ្វី​ដែល​ត្រូវ​ទទួល​បាន​ភ្លាមៗ​ពី​ការអនុវត្ត​នេះ​។​

សូមបញ្ជាក់​ថា យោង​អនុក្រឹត្យ​ស្ដីពី ការហាម​ការជក់​ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ នៅ​កន្លែងធ្វើការ​ឬ​កន្លែង​សាធារណៈ អ្នកគ្រប់គ្រង ឬ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​មាន​តួនាទី បិទ​សញ្ញា​ហាម​ជក់បារី ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន មិន​តាំង​ចាន​គោះ​បារី អញ្ជើញ​អ្នក​កំពុង​ជក់បារី​ឲ្យចេញ​ក្រៅ​ជាដើម​។​

​លោក​វេជ្ជបណ្ឌិត បាន​លើកឡើង​ថា គោលបំណង​នៃ​កម្មវិធី​ប្រកួត និយាយ​ជា​សាធារណៈ ក្រោម​ប្រធានបទ ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី គឺ​ដើម្បី​បំផុស​យុវជន​ស្វែងយល់ ពី​អនុក្រឹត្យ​នេះ​និង​លើក​ជា​អនុសាសន៍ ដើម្បីឲ្យ​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​កាន់តែ​ប្រសើរ​។​

​យុវជន​១០​នាក់​នឹង​ប្រកួត​សម្ថ​ភាព​និយាយ​ជា​សាធារណៈ ទៅលើ​ប្រធានបទ ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​។ នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​នេះ មាន​តែ​យុវជន​តែ​៥​នាក់​ប៉ុណ្ណោះ នឹង​ត្រូវបាន​ជ្រើសរើស​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ យើង​ដឹង​ហើយ​​ថា ផ្សែង​បារី​មាន​គ្រោះថ្នាក់ ចំពោះ​អ្នក​ជក់ និង​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ​។ តាម​របាយការណ៍​របស់​អង្គការ​សុខភា​ពពិភពលោក មនុស្ស​៧​លាន​នាក់ បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ ដោយសារ​ជំងឺ​ដែល​បណ្តាល​មកពី ការប្រើប្រាស់​ថ្នាំជក់ ក្នុងនោះ​ជិត​១​លាន​នាក់ ជា​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ​។ ចំពោះ​ប្រទេស​កម្ពុជា ថ្នាំជក់​បានសម្លាប់​មនុស្ស​ប្រមាណ​១​ម៉ឺន​នាក់ ជា​រៀងរាល់ឆ្នាំ​៕ ​ដោយ ​៖​ កូឡាប​

 

spot_img
×