Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាំង​ពី​សម័យកាល​បុព្វកាល មនុស្ស​ជំនាន់​ដើម​បាន​ប្រើប្រាស់ Laptop ហើយ​ថែមទាំង​មាន Wifi !? រូបភាព​ខាងក្រោម​ជា​ទល្ហីករណ៍​ដែល​អ្នកវិទ្យា​សាស្ត្រ​… ក្រញាញ់​ខួរ​!

spot_img

​គេ​បាន​រកឃើញ​នូវ​រូបចម្លាក់​តាំង​ពី​សម័យ​កាលក្រិក​បុរាណ ដែល​ក្នុងនោះ​បាន​បង្ហាញ​ពី​វត្ថុ​ត្រូវ​បាន​បកស្រាយ​ថា ជា Laptop, wifi… ។​ល​។​

​គណនី Still Speakingout ឲ្យដឹងថា ៖ “​ពេល​ឃើញ​ស្នាដៃ​ចម្លាក់​ក្នុង​ខ្សែ​វីដេអូ ខ្ញុំ​មិន​អាច​មិន​គិត​អំពី Oracle របស់ Delphi -​បណ្តា​បុព្វ​ជិត​ដែល​អាច​ទាក់ទង​បាន​ជា​មួយ​ទេវតា អាច​ដឹង​នូវ​រឿងរ៉ាវ​ថ្មី​បំផុត ។​

​អ្នកជំនាញការ​ខ្លះ​និយាយថា នេះ​គ្រាន់​ជា​របស់របរ​សំអាង​កាយ ប៉ុន្តែ​រូបភាព​លើ​ជញ្ជាំង​សម័យ​អេ​ហ្សី​ព​បុរាណ មាន​និមិត្តសញ្ញា​របស់ wifi ។ បែបនេះ គឺជា​រឿង​គប្បី​ពិចារណា ។​

​នៅ​ឆ្នាំ ២០១៣ អ្នកវិទ្យាសាស្ត្រ​នៅ​បាន​រកឃើញថា ៖ រចនាសម្ព័ន្ធ​នៃ​អារាម Edfu និង CPU កុំព្យូទ័រ គឺ​ដូចគ្នា​ទាំងស្រុង ។ ប៉ែក​ខាងកើត​នៃ​អារាម​នេះ​ក៏​ជា​ទីតាំង​របស់​បណ្ណាល័យ -​ទស្សនា​ឯកសារ និង​សៀវភៅ ។ នៅ​កណ្តាល​អារាម និង​បណ្តា​បង្គោល​សរសរ ដូចគ្នា​នឹង​ច្រក USB ហើយ​រូបភាព​នៃ​រចនាសម្ព័ន្ធ​កាត់​ទទឹង​របស់​អារាម​ទាំងមូល​ដូចគ្នា​នឹង​បណ្តុំ​កម្មវិធី​ប្រតិបត្តិការ​របស់ CPU ។​

​តើ​ជំនាន់​អេ​ហ្ស៊ី​ព​បុរាណ មាន​… យន្តហោះ​?

​ឆ្នាំ ១៨៤៨ អ្នក​បុរាណ​វិទូ​នៅអេ​ហ្ស៊ី​ព Abydos បាន​រកឃើញ​រូបភាព​ចម្លែកៗ នៅ​ច្រកចូល​លើ​កៅអី​វែង​មួយ​ប្រវែង​ប្រហែល ១០m មាន​រូប Piclographic មួយ​ពណ៌នា​អំពី​អ្វី​ដែល​ពុំ​ដឹង​ច្បាស់ ហេតុនេះ​គេ​ក៏​បំភ្លេចចោល ។ ១៥០​ឆ្នាំ​ក្រោយមក អ្នក​បុរាណវិទ្យា ភ្ញាក់​ព្រើត​ពេល​ឃើញ​ថា រូបភាព​លើ​ជញ្ជាំង​នោះ​គឺ ៖ យន្តហោះ ឧទ្ធម្ភាជចក្រ​និង​នាវា​មុជទឹក – វា​បាន​ឆ្លាក់​ទុក​តាំងពី ៣០០០​ឆ្នាំ​មុន​មក​ម្លេះ !​។​

​អធិរាជ​កាលពី ៣០០០​ឆ្នាំមុន គឺ Setil , Pha-ra-ong រជ្ជកាល​ទី ១៩ (១៣១៨ មុន​គ្រិស្ត​សរាជ​- ១៣០៤ មុន​គ្រិស្ត​សរាជ​) សុទ្ធសឹង​ជា​ស្តេច​ល្បីល្បាញ និង​ពូកែ​បំផុត សម័យ​អេ​ហ្ស៊ី​ព​បុរាណ ដោយ​បាន​បើក​ទូលាយ​ដែនដី​របស់​ខ្លួន និង​វាយ​គូសត្រូវ​ជាច្រើនឲ្យប​រាជ័យ ។ ប៉ុន្តែ​ហេតុ​អ្វី​វិចិត្រករ​ជំនាន់​នោះ អាច​ចម្លាក់​បាន​នូវ​រូបភាព យន្តហោះ និង​ឧទ្ធម្ភាចក្រ​? ប្រការ​នេះ​បាន​ធ្វើឲ្យ​មជ្ឈដ្ឋាន​អ្នកវិទ្យាសាស្ត្រ​ជជែក​គ្នា​ពុំ​ឈប់ឈរ ។​

​បុរាណ​វិទូ Alan Al Crawford ឯកទេស​ស្រាវជ្រាវ​រូបភាព​-​អក្សរ នៅ​អារាម Ossetia អះអាងថា “​ឧទ្ធម្ភាចក្រ​” ឬ​យន្តហោះ​សុទ្ធតែ​មាន​ពិត ព្រោះ​ជនជាតិ​អេ​ហ្ស៊ី​ព​បុរាណ​ច្រើន​ប្រើប្រាស់​រូបភាព​ដើម្បី​ពណ៌នា​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ ។​

​បច្ចេកវិទ្យា​ជឿនលឿន សម័យ​បុព្វកាល​ពិតជា​ធ្វើឲ្យ​មនុស្ស “​បច្ចុប្បន្នកាល​” ពិបាក​នឹង​បកស្រាយ​បាន ។​

​នេះ​គឺជា​សំណួរ​ដ៏​ធំ​មួយ​ចោទឡើង និង​ពិបាក​រក​ចម្លើយ​បំផុត​!?

​ចន្ទ្រា​

spot_img
×