Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១​នាក់ តាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

spot_img

បន្ទាយមានជ័យ​ ៖ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង ទទួល​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ បាន​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ១៨៣​ច​.​ខ​/​ង ដោយ​លោក ម៉ម ច័ន្ទ​វណ្ណៈ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ពីបទ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ចំនួន ១​នាក់ នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បានអោយដឹងថា ៖ ដោយ​ទទួលបាន​បទបញ្ជា និង​វិធានការ​អនុវត្តន៍​ពី​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ១៨៣​ច​.​ខ​/​ង ដោយ​លោក ម៉ម ច័ន្ទ​វណ្ណៈ ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ពីបទ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​ដោយ​មាន​ការ​សម្រប​សម្រួល​ពី​លោក សេង គឹម​ឡាក់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ និង​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ចំនួន ១​នាក់ ឈ្មោះ សៀន សុ​ផា ភេទ ស្រី អាយុ ៣៥​ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ និង​ធ្វើ​ការឆែកឆេរ​ក្នុងផ្ទះ​របស់​ជនសង្ស័យ បាន​រឹបអូស​វត្ថុតាង​រួមមាន ៖ -​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​ទឹកកក ចំនួន ១៤​កូន​ថង់​កឹប និង ០២​ថង់​ធំ ស្មើ ៧៥.៥​ក្រាម -​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន ៩៩៦​គ្រាប់ -​ទូរស័ព្ទដៃ ចំនួន ១​គ្រឿង -​ខ្សែក​លោហធាតុ​ពណ៌​លឿង ចំនួន ១​ខ្សែ ប្រវែង ១៩​ស​.​ម -​ក្រវិល​លោហធាតុ​ពណ៌​សដាំ​ត្បួង ចំនួន ១​គូរ -​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចំនួន ១​សន្លឹក -​កូន​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន ។

​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បានបញ្ជាក់​ថា ៖ បន្ទាប់​ពី​កម្លាំង​ជំនាញ​ធ្វើ​ការសាកសួរ ជនសង្ស័យ​បាន​សារភាពថា ៖ ខ្លួន​ពិ​ជា​បាន​ប្រកប​របរ​ជួញដូរ​សារធាតុ​ញៀន មួយរយៈ​មកហើយ ។ ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ទាំង​ខាង​លើ ឃើញ​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​យ៉ាង​ជាក់លាក់ ។ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕ ​ដោយ​៖​កូឡាប​

  

spot_img
×