Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយន្តវ៉ាគេឡើងលឿនស្លេវ! ហើយ​ដក​កាំភ្លើងភ្ជង់​គេ​​​ទៀត អស្ចារ្យ​​ណាស់ មន្រ្តី​ប្រឆាំង​អំពើ​ពុក​រលួយ​ជាន់​ខ្ពស់​ថៃ​នេះ (វីដេអូ)

spot_img

​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ញាក់សាច់​មួយ បានកើត​ឡើង​កាល​កាលពី​ថ្ងៃ​ចន្ទ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ចុះ​ពីលើ​ឡាន និង​ដក​កាំភ្លើង​ភ្ជង់​អ្នកបើកបរ​នៅ​ពីក្រោយ​គួរ​ឲ្យ​ស្រៀវ​សាច់​ជំនួស​យ៉ាងខ្លាំង​តែម្តង ស្ថិតក្នុង​បរិវេណ​មន្ទីរ​អន្តោប្រវេសន៍ Chaengwattana ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ។​

​យោងតាម​ចំណងជើង​នៃ​ឃ្លី​ប​បានសរសេរថា រថយន្ត​១​គ្រឿង​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ Chaeng Watthana ចេញពី Prapa Canal និង​បាន​បត់​ស្តាំ​ចូលក្នុង​បរិវេណ​អគារ​រដ្ឋាភិបាល ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប ខណៈ​រថយន្ត​១​គ្រឿង (​រង​ការភ្ជង់​) បាន​បើក​ឆ្លង​ជិត​ផុត​ភ្លើងស្តុប​មួយ ក៏​ស្រាប់តែ​រថយន្ត Honda Accord ពណ៌​ខ្មៅ​១​គ្រឿង បាន​បើក​វ៉ា​ខាងឆ្វេង​រថយន្ត​បំពាក់​កាមេរ៉ា​ឡើង​លឿន​ស្លេវ​តែម្តង សំដៅ​ចូលក្នុង​បរិវេណ​អគារ​រដ្ឋាភិបាល ។​

​ប៉ុន្តែ នៅពេល​រថយន្ត​រង​ការឆ្លង​ការ​វ៉ា បាន​បើក​ដេញតាម​ដល់​ត្រង់ចំណុច​មួយ រថយន្ត Honda នោះ​ក៏បាន​ឈប់ ហើយ​អ្នក​បុរស​ជា​អ្នកបើកបរ​វ័យ​ចំណាស់​ម្នាក់ បាន​ចុះ និង​ដក​កាំភ្លើង​ភ្ជង់​រថយន្ត​បើក​ដេញតាម​ពីក្រោយ​នេះ​តែម្តង ។​

​ទោះយ៉ាងណា ភ្លាមៗ​នោះ ស្ត្រី​ម្នាក់​ដែល​គេ​ជឿថា​ជា​ប្រពន្ធ​បុរស​ដៃ​ឆៅ​នោះ បាន​ចុះ​ពី​រថយន្ត និង​ដើរ​ចូលមក ហើយ​ឲ្យ​សញ្ញា​ដៃ «​ថយ​ទៅវិញ​ទៅ​» ដែល​អាច​មានន័យថា គាត់​មាន​បំណងល្អ និង​ពុំ​ចង់​ឲ្យ​កើតមាន​រឿងរ៉ាវ​ធ្ងន់ធ្ងរ​កើតឡើង រវាង​នឹង​ប្តី​ចិត្ត​ឆេវឆាវ​របស់គាត់ ។​

​ខណៈ​ភ្លាមៗ​នោះ​ផងដែរ សន្តិសុខ​យាមកាម​នៅ​ទីនោះ ក៏បាន​ប្រញាប់ប្រញាល់​ចេញមក​មើល ដើម្បី​ចង់​ថា​តើ ពួកគេ​នឹងមាន​រឿង​អ្វី​កើតឡើង​នឹង​គ្នា ។ ហើយ​ពួកគេ​ក៏បាន​ជួយ​សម្របសម្រួល​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ ឲ្យ​ស្ងប់ចិត្ត​ទាំងអស់គ្នា ។​

​ទោះយ៉ាងណា អ្នកបើកបរ​វ័យ​ចំណាស់​ចិត្ត​ឆេវឆាវ​នោះ ក្រោយមក​ត្រូវបាន​គេ​ស្គាល់​ថា ជា​មន្ត្រី​ប្រឆាំង​អំពើពុករលួយ​ជាន់ខ្ពស់​ថៃ (NACC) មួយរូប ដែលមាន​ឈ្មោះថា Piset Nakhapan ។ ទាក់ទង​នឹង​ករណីនេះ​ផងដែរ អគ្គលេខាធិការដ្ឋាន NACC លោក Worawit Sukbon ក៏បាន​បញ្ជាក់​បន្ថែមថា លោក​កំពុង​ចាប់ផ្ដើម​ស៊ើបអង្កេត​ទាក់ទង​នឹង​ហេតុការណ៍​នេះហើយ ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ Coconuts​

spot_img
×