Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក គំរាម​ចាត់​កងទ័ព​ទៅកាន់​ព្រំដែន ដើម្បី​ទប់ស្កាត់​ចរន្ត​ជនអន្តោប្រវេសន៍​កំពុង​សម្រុកចូល​ប្រទេស​ខ្លួន​

spot_img

​ប្រធានាធិបតី​Trump ប្រកាសថា ប្រសិនបើ Mexico មិន​ទប់ស្កាត់​ជនអន្តោប្រវេសន៍​ប្រមាណ​៤០០០​នាក់ ដែល​កំពុងធ្វើដំណើរ​ម​ក​កាន់​ព្រំដែន​ដើម្បី​ជ្រៀតចូល​អាមេរិក​ទេនោះ លោក​នឹងដាក់​ពង្រាយ​កងទ័ព ហើយ​បិទទ្វារ​ព្រំដែន​ភាគខាងត្បូង​តែម្តង​។​

​ជនអន្តោប្រវេសន៍​មកពី​ហុង​Honduras កំពុង​សម្រុក​មក​ព្រំដែន​អាមេរិក​-Mexico កាលពីដើម​សប្តាហ៍​នេះ​

​ប្រធានាធិបតី​អាមេរិក Donald Trump បាន​សរសេរ​លើ​Twitter កាលពី​ថ្ងៃទី​១៨​តុលា​ម្សិលមិញ​នេះ​ថា​៖ ខ្ញុំ​កំពុង​សម្លឹងមើល​គណបក្ស​ប្រជាធិបតេយ្យ​ ព្រោះ​ពួកគេ​ចង់​បើក​ព្រំដែន​ជាមួយនឹង​ប្រព័ន្ធ​ច្បាប់​ទន់ខ្សោយ​ដែល​បន្សល់ទុក បណ្ដាលឱ្យ​មានការ​សម្រុក​ចូល​ទឹកដី​យើង​ពី Guatemala, Honduras និង​El Salvador, កន្លែង​ដែល​បណ្តា​មេដឹកនាំ​កន្លងមក​បានធ្វើការ​ទប់ស្កាត់​យ៉ាង​តិ​តួច​ចំពោះ​ជនអន្តោប្រវេសន៍​យ៉ាងច្រើន​កុះករ រួមមាន​ទាំង​ឧក្រិដ្ឋជន​ជាច្រើន​ឆ្លងកាត់ Mexico ចូលមក​អាមេរិក​។​

​សេចក្តីប្រកាស​ខាងលើ​របស់លោក​Trump ត្រូ​បានលើកឡើង​ខណៈពេលដែល​ចរន្ត​មនុស្ស​ចំណាកស្រុក​ចេញពី​Honduras ហើយ​សម្រុក​មកកាន់​ព្រំដែន​អាមេរិក-​Mexico បំណង​ស្វែងរក​ការចាក​ផុត​អំពី​ភាព​ទុរគត​និង​អំពើហិង្សា​ក្នុងប្រទេស​ពួកគេ​។​

​ក្នុង​អត្ថបទ​មួយទៀត ប្រធានាធិបតី​អាមេរិក​ប្រកាសថា ក្រៅពី​ការផ្អាក​ទាំងស្រុង​នូវ​ខ្ទង់​ជំនួយ​ដល់​បណ្តា​ប្រទេស ដែល​ពុំ​អាច​ត្រួតត្រា​បាន​នូវ​ស្ថានការណ៍​ពលរដ្ឋ​ខ្លួន​បែបនេះ ខ្ញុំ​ត្រូវ​សំណូមពរ​ឱ្យ Mexico ទប់ស្កាត់​ចរន្ត​ជនអន្តោប្រវេសន៍​ទាំងនេះ​។​ប្រសិនបើ​Mexico មិនអាច​ធ្វើបែបនេះ​បានទេ ខ្ញុំ​នឹង​កេណ្ឌ​ប្រមូល​កងទ័ព​អាមេរិក​ឱ្យទៅ​បិទ​ព្រំដែន​ភាគខាងត្បូង​រប​ស់​យើង​។​

​គួររំលឹកថា ក្នុង​យុទ្ធនា​ការដណ្តើម​សំឡេងឆ្នោត លោក​Trump បាន​សន្យា​នឹង​រឹតបន្តឹង​គោលនយោបាយ​អន្តោប្រវេសន៍ ដើម្បី​ជា​សារប្រយោជន៍​របស់​អាមេរិក​។​ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​ពុំទាន់​បញ្ចុះ​ប​ញ្ចូ​ល​រដ្ឋសភា​ឱ្យ​ផ្តល់ប្រាក់​១៨​ពាន់​លាន​ដុល្លារ​ដើម្បី​ស្ថាបនា​ព្រំដែន​អាមេរិក​-Mexico ប្រវែង​ប្រមាណ​៣២០០​គីឡូម៉ែត្រ​។​លោក​Trump នៅតែ​បន្ត​រក្សា​ទស្សនៈ​បង្ខំ​ឱ្យ​ភាគី Mexico​ត្រូវ​ចំណាយ​ប្រាក់​ពាក់កណ្តាល​ក្នុងការ​សាងសង់​ជញ្ជាំង​ព្រំដែន ប៉ាន់ស្មាន​ប្រមាណ​២០.០០០​លាន​ដុល្លារ​៕​លី​សា​

spot_img
×