Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ស្រុក​សំបូរ ពុល​ស្រា​ទៀតហើយ ស្លាប់​៣​នាក់ និង​របួស​ជាង ៣០​នាក់​

spot_img

​ក្រចេះ​ ៖ ប្រជាពលរដ្ឋ​បាន​ទទួលទាន​ស្រាស​ដែល​បិទ​នៅក្នុង​ភូមិ បណ្តាល​ឲ្យ​៣​នាក់​បាន​ស្លាប់​ភ្លាមៗ និង​ជាង​៣០​នាក់​ផ្សេង​ទៀត ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ជា​បន្តបន្ទាប់ នា​ព្រលប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​នេះ​នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ​។

​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថា ការពុល​នេះ​កើតមាន​ឡើង​ក្រោយ​ពី​ពលរដ្ឋ បាន​ច្រូតស្រូវ​រួច កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ហើយ​បាន​នាំគ្នា​ផឹក​ស្រាស​។ ក្នុង​ចំណោម​អ្នក​ស្លាប់​៣​នាក់ មាន​បុរស​២​នាក់ និង​ស្ត្រី​ម្នាក់ ដោយ​បាន​ដាច់ខ្យល់​ស្លាប់ ក្នុង​សភាព​ណែន​ដើមទ្រូង ថប់ដង្ហើម​និង​បាន​ដាច់ខ្យល់​ស្លាប់​ជា​បន្តបន្ទាប់ ក្រោយ​ពី​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។​

​អាជ្ញាធរ​សង្ស័យថា ពុល​ស្រាស​នេះ អាជ្ញាធរ​បាន​ឃាត់ខ្លួន ម្ចាស់​ផលិត​ស្រាស​មួយកន្លែង នៅក្នុង​ភូមិ​នោះ​ដើម្បី​សាកសួរ​។​

ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ បាន​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច ដឹកជញ្ជូន​ជន​រងគ្រោះ​ជាង​៣០​នាក់ ទៅ​មន្ទីរពេទ្យ ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×