Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ប្រពន្ធ ២​នាក់ ប្រទះ​ឃើញ​អណ្តើក “​ដាយ​ណូ​ស័រ​” ដ៏​ចម្លែក ក្រោយ​ការស្វែងយល់​ទើប​ដឹងថា វា​ជា​អម្បូរ​សត្វ​ដ៏​…​កម្រ​

spot_img

​តាម Daily Mail រូបភាព​នៃ​សភាវៈ​អាថ៌កំបាំង​មួយ បាន​ត្រូវ​ប្តី​ប្រពន្ធនាង Anastasia Steshina បង្ហោះ​ផ្សាយ​ជាមួយ​ចំណងជើង ៖ “​ពេល​ឃើញ​វា ពួក​ខ្ញុំ​ពុំ​ជឿ​ថា នេះ​ជា​អណ្តើក​មួយ​ក្បាល​ទេ រូបភាព​របស់​វា​នេះ​ធ្វើឲ្យ​យើង​គិត​ស្មានថា ជា​ដាយ​ណូ​ស័រ​”​។​

​ស្នូក​របស់​អណ្តើក​នេះ​ពុំ​មាន​ផ្ទៃ​រាបស្មើ​ទេ វា​ជា​បន្លា​ធំៗ​ទៅវិញ​។ នេះ​ជា​សណ្ឋាន​សម្រាប់​សម្គាល់​អម្បូ​រដាយ​ណូ​ស័រ long Euoplocephalus រស់​នៅ​ជំនាន់​បុព្វកាល​។ ខ្លួន​របស់​អណ្តើក​នេះ​វា​ស្រដៀង​នឹង​សត្វ​ក្រពើ​ដែល​បង្រួម​ខ្លី ។ ដូច្នេះ​ឯង​ទើប​គេ​ដាក់​ឈ្មោះ​វា​ថា “​អណ្តើក​ក្រពើ​”​។​

​អម្បូរ​អណ្តើក​ដ៏​កម្រ​ជួប​នេះ វា​និយម​រស់នៅក្នុង​ទឹក កម្រ​នឹង​ឡើង​លើ​គោក​ណាស់​។ គេ​ប្រទះឃើញ​វា​កើត​កូន​នៅ​ភាគ​អាគ្នេយ៍ អាមេរិក​តាម​ដង​ទន្លេ​។ តែ​លើក​នេះ ពិតជា​ចម្លែក​ដែល​គេ​ស្រាប់តែ​ប្រទះឃើញ​វា​នៅ​ទន្លេ Amur -​រុស្ស៊ី ទៅវិញ​។​

​ការស្រាវជ្រាវ​មុន​នោះ​បញ្ជាក់ថា អណ្តើក​ក្រពើ​ជា​អម្បូរ​អណ្តើក​ធំ​បំផុត​ពិភពលោក​។ វា​មាន​បន្លា​ស្រួចៗ​នៅ​ស្នូក មាត់​វែង ក្រអូម​មាត់ធំ កន្ទុយ​ស្រួច ហើយ​ក្នុង​ពិភព​អណ្តើក​គេ​ហៅ​វា​ថា ជា​”​ដាយ​ណូ​ស័រនៃ​ពិភព​អណ្តើក​”​។​

​វា​ជា​អម្បូរ​សត្វ​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ​។​

​ពេល​ត្រូវបាន​ថត​បង្ហាញ​លើ​ទូរទស្សន៍ គេ​នាំគ្នា​ថា ជា​រូបភាព​ក្លែងក្លាយ ប៉ុន្តែ​ពេល​ដល់​វគ្គ​ប្រជា​នេសាទ​ប្រឹង​ច្រាន​វា​ចុះ​ទន្លេ​នេះ អ្វីៗ​ក្លាយជា​រឿង​ពិត​។​

​ក្នុង​ឃ្លីប​គេ​ឮ​សំឡេង​មនុស្ស​ស្រី​ម្នាក់​ស្រែក ៖ “​ចូរ​ព្រលែង​វា​ត្រឡប់​ទៅ​ធម្មជាតិ​វិញ “​បន្ទាប់មក​បុរស​ម្នាក់​លើ​កវា​ដាក់​នៅ​មាត់​ទន្លេ ហើយ​វា​ក៏​វា​ចុះ​ទឹក ហែល​ចេញទៅ​។​

​បន្លា​ស្រួចៗ​លើ​ស្នូក​របស់​វា អាច​លូតលាស់​បាន​ដល់​ទៅ ៦៦cm ហើយ​ទម្ងន់​អណ្តើក​នេះ​ប្រមាណ ៨០kg បើ​អា​ឈ្មោល​អាច​ដល់​ទៅ ១០០kg​។​

​តាម Steshina នោះ​គឺ ៖ “​អណ្តើក​នេះ​កាច​គួរសម វា​ប្រើ​មាត់​របស់​វា​វាយលុក ធ្វើ​ឲ្យ​យើងខ្ញុំ​ពិបាក​ចាប់​ទោះបី​នៅ​លើ​គោក​ក្តី​”៕ អាទិត្យ​

spot_img
×